Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើងជិះម៉ូតូកែស៊ីម៉ាំង ប៉ូលិសចាប់អប់រំ

ក្មេងទំនើងជិះម៉ូតូកែស៊ីម៉ាំង ប៉ូលិសចាប់អប់រំ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចជំនាញស្រុកស្វាយចេក បានកោះហៅយុវជនម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលសមត្ថកិច្ចបានឃាត់ទុក កាលពីបុណ្យចូលឆ្នាំថ្មី ដើម្បីយកមកអប់រំ។

សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្ត ដែលឱ្យនគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាបរាល់បទល្មើស ពិសេសបទល្មើសព្រហ្ម ទណ្ឌនិងក្មេងទំនើង ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ ធ្នាប់សង្គម ជូនពលរដ្ឋទូទាំងខេត្ត ទើបនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានធ្វើការអប់រំដល់យុវជនដែលជាម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បានបំពាក់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស ឱ្យយល់ដឹងអំពីច្បាប់។

នគរបាលចរាចរណ៍ផ្លួវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានឱ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងឮខ្លាំង ចំនួន៨គ្រឿង និងម៉ូតូអត់ហ្វ្រាំង ចំនួន៥គ្រឿង សរុបចំនួន១៣គ្រឿង។ ម៉ូតូទាំងនេះ ត្រូវបានសមត្ថកិច្ចឃាត់ទុក កាលពីក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤) និងបានឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារៈត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណៈបច្ចេក ទេសមកប្តូរវិញ។ ក្រោយធ្វើការអប់រំណែនាំរួច នគរបាលចរាចរណ៍បានធ្វើការប្រគល់ម៉ូតូ ជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិនរាងចាល នៅតែបន្តសកម្មភាពប្រើប្រាស់ និងបើកបរម៉ូតូមានបំពាក់គ្រឿងបំពងសំឡេងឮខ្លាំងរំខានគេឯងទៀត សមត្ថកិច្ចនឹងមានចំណាត់ការតាមច្បាប់៕

RELATED ARTICLES