Friday, May 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសង្សារសុំបែក រត់ចូលឡា...នមិ...នស្លា...ប់ លោ...ត...ទឹក

សង្សារសុំបែក រត់ចូលឡា…នមិ…នស្លា…ប់ លោ…ត…ទឹក

ភ្នំពេញ ៖ យុវជនម្នាក់ ខូចចិត្តសង្សារសុំបែក លែងចង់រស់ បានប៉ុនប៉ងសម្លាប់ខ្លួនដោយរត់ចូលរថយន្ត តែត្រូវមិត្តភក្តិជួយឃាត់ទាន់ ស្រាប់តែយប់ឡើង ធ្វើដំណើរឡើងទៅលើស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួន។ករណីយុវជនខូចចិត្តរឿងសង្សារសុំបែក លោតទឹកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចលើស្ពានជ្រោយយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ រហូតមកដល់វេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ទើបសាកសពយុវជនរងគ្រោះ បានអណ្តែតឡើង និងត្រូវបានគេប្រទះឃើញ។

យុវជនលោតទឹកស្លាប់ មានឈ្មោះភឹម គីម មុខរបរកម្មករសំណង់ ធ្វើការនិងស្នាក់នៅការដ្ឋានសំណង់ម្តុំផ្លូវហាណូយ និងមានស្រុកកំណើតនៅខេត្តតាកែវ។

តាមប្រភពឪពុកបង្កើតរបស់យុវជនខាងលើ បានរៀបរាប់ទាំងអួលដើមកថា កូនប្រុសរបស់គាត់ ធ្លាប់និយាយប្រាប់មិត្តភក្តិធ្វើការជាមួយគ្នាថា ខ្លួនបានឈ្លោះគ្នាជាមួយសង្សារ ហើយបម្រុងនឹងរត់ចូលឡាន ម្តងជា២ដងរួចមកហើយ តែត្រូវមិត្តភក្តិជួយទាន់ពេលវេលា តែចុងក្រោយបានសម្រេចចិត្តដើរមកកាន់លើស្ពានជ្រោយចង្វា រួចថតវីដេអូទុកដើម្បីឱ្យក្រុមគ្រួសារមើល ហើយក៏លោតពីលើស្ពានជ្រោយចង្វាតែម្តង។

តាមសម្តីយុវជនជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបាននិយាយថា គេខូចចិត្តខ្លាំងណាស់ ដោយសារតែសង្សាររបស់គេបានសុំបែកគ្នា ហើយនាងថែមទាំងបាននិយាយទៀតថា ទោះជាយ៉ាងណាក៏នាងមិនព្រមអហោសិកម្មឱ្យជនរងគ្រោះដែរ សូម្បីតែទៅលោតទឹក ក៏មិនខ្វល់។ ដោយសារតែបែបនេះហើយ ទើបកាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះប្រុងរត់ចូលឡានម្តងរួចមកហើយ តែត្រូវបានខ្លួនចាប់ឃាត់ទាន់ និងនាំយកនិយាយលួងលោម។ ប៉ុន្តែជនរងគ្រោះ បានព្រលយពាក្យថា ទោះគេមិនស្លាប់ពេលនេះ ក៏ពេលណាមួយ គេនឹងទៅលោតទឹកស្ពានជ្រោយចង្វា ស្លាប់ដដែលហ្នឹង។ ចំណែកខ្លួននឹកស្មានថាជនរងគ្រោះគ្រាន់តែនិយាយឱ្យតែរួចពីមាត់ ពេលខូច ចិត្តប៉ុណ្ណោះ ដឹងអីក្រោយមកបាត់ជនរងគ្រោះ ស្រាប់តែមកដល់យប់ថ្ងៃដដែល មានគេទូរស័ព្ទប្រាប់ថា ជនរងគ្រោះ បានលោតទឹកស្ពានជ្រោយចង្វា ទៅហើយ ក៏ប្រញាប់ដឹកឪពុករបស់ជនរងគ្រោះ ធ្វើដំណើរមកដល់ស្ពានជ្រោយចង្វា ក៏ប្រទះឃើញស្បែកជើង កាបូបលុយ និងទូរស័ព្ទរបស់ជនរងគ្រោះ ដែលក្នុងទូរស័ព្ទនោះ មានវីដេអូស្តែងៗដែលជនរងគ្រោះលោតចូលទឹកទៀតផង

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់នៅលើស្ពានជ្រោយចង្វា បានរៀបរាប់ថា មុនពេលកើតហេតុ គេឃើញមានយុវជនម្នាក់ បានលោតពីលើស្ពានជ្រោយចង្វារ បន្សល់ទុកនៅស្បែកជើង ទូរសព្ទដៃ និងកាបូបលុយនៅលើស្ពាន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ យកសម្ភារៈរបស់យុវជនខាងលើ ទៅរក្សាទុកនៅឯគោលដៅសមត្ថកិច្ច ដើម្បីប្រគល់ឱ្យក្រុមគ្រួសារវិញ។

រហូតមកដល់វេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ទើបមានប្រជានេសាទ បានប្រទះឃើញសពយុវជនរងគ្រោះខាងលើ អណ្តែតលើផ្ទៃទឹកទន្លេ ត្រង់ចំណុចក្រោមស្ពានជ្រោយចង្វា រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច និងផ្តល់ដំណឹងទៅក្រុមគ្រួសារសព ដើម្បីមកទទួលយកសព ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES