Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសុំ១ម៉ឺន មិនឲ្យ វ៉ៃបែកកញ្ចក់ឡាន

សុំ១ម៉ឺន មិនឲ្យ វ៉ៃបែកកញ្ចក់ឡាន

ភ្នំពេញ ៖ នារីម្នាក់ បានបើករថយន្តមកអែបឈប់ចិញ្ចើមផ្លូវ ដើម្បីនិយាយទូរស័ព្ទ ស្រាប់តែលេចមុខបុរសម្នាក់ ដើរមកសុំលុយ ១ម៉ឺនរៀល តែនាងមិនឱ្យ ទើបធ្វើឱ្យបុរសនោះខឹង ក៏ដាល់កញ្ចក់រថយន្ត ១ដៃ បែកកញ្ចក់ខ្ទេច ទីបំផុតត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខខ្លោងទ្វាវត្តសុភាឃួន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះរ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពនារីរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ នាងបានបើករថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-0487 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ នាងបានអែបខាងឈប់រថយន្ត ដើម្បីនិយាយទូរស័ព្ទ ភ្លាមនោះមានបុរសម្នាក់ បានដើរមកសុំលុយនាង ចំនួន១ម៉ឺនរៀល តែនាងមិនមានលុយឱ្យ។ បន្ទាប់មកជនសង្ស័យខឹង ក៏ដាល់កញ្ចក់រថយន្តរបស់នាង១ដៃ បណ្តាលឱ្យបែកកញ្ចក់។ ភ្លាមនោះ មានប្រជាពលរដ្ឋជួយឃាត់ខ្លួនជន សង្ស័យ រួចរាយការណ៍ទៅសមត្ថកិច្ច ឱ្យចុះមកនាំខ្លួនយកទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES