Monday, May 6, 2024
Homeព័ត៌មានអន្តរជាតិ កោះតៃវ៉ាន់ ជួបគ្រោះរញ្ជួយដីជាថ្មី

 កោះតៃវ៉ាន់ ជួបគ្រោះរញ្ជួយដីជាថ្មី

តៃវ៉ាន់ ៖ កោះតៃវ៉ាន់ បានជួបគ្រោះរញ្ជួយដីជាថ្មី បន្ទាប់ពីបានរងគ្រោះរញ្ជួយដី កាលពីដើមខែមេសា នេះ។ កម្លាំងខ្លាំងបំផុតគឺនៅកម្រិត 6.1 ដែលធ្វើឱ្យសណ្ឋាគារមួយក្នុងទីក្រុងហួរលាន បានផ្អៀងទ្រេត ខុជខាត មិនអាចប្រើប្រាស់តទៅទៀតបាន។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍ថា តៃវ៉ាន់ បានជួបប្រទះការរញ្ជួយដី ជាង ៨០ដង  ជាបន្តបន្ទាប់ ចាប់ពីល្ងាចថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤ រហូតដល់ព្រឹកព្រលឹម នៃថ្ងៃអង្គារ ទី២៣3 ខែមេសា ឆ្នាំ២០២៤ នៅឯឆ្នេរសមុទ្រភាគខាងកើត ក្បែរស្រុកហួរលាន (Hualien) ពេលវេលាដ៏ធ្ងន់ធ្ងរបំផុត គឺការរញ្ជួយដីកម្រិត 6.1រ៉ិចទ័រ ដែលបណ្តាលឱ្យអគារមួយចំនួន នៅក្នុងទីក្រុងតៃប៉ិ ញ័ររញ្ជួយ។

យោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ចាប់ពីម៉ោង 5:08នាទីល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រ រហូតដល់ម៉ោង 5:31 ព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក មានការរញ្ជួយដីខ្លាំង កម្រិត4-4.9រ៉ិចទ័រ មិនតិចជាង ១៤ដង 5-5.8រ៉ិចទ័រ ២១៩ដង និង 6.1រ៉ិចទ័រ ១ដង។

ការរញ្ជួយដីកម្រិត 6.1រ៉ិចទ័រ បានកើតឡើងនៅវេលាម៉ោង ២និង២៦នាទីព្រឹក ម៉ោងក្នុងស្រុក  នៅស្រុកហួរលាន ហើយ ៦នាទីក្រោយមក ការរញ្ជួយដីកម្រិត 6.0រ៉ិចទ័រ បានកើតឡើងនៅក្នុងតំបន់ក្បែរនោះ។

លោក វូ ឈានហ៊្វូ (Wu Qianfu) នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្ររញ្ជួយដី CWA បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ថា ការរញ្ជួយដីជាបន្តបន្ទាប់នេះ គឺជាគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ ដែលបានវាយប្រហារកោះនេះ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ បណ្តាលឲ្យមនុស្សយ៉ាងតិច ១៧នាក់ស្លាប់ និងបង្កឱ្យមានការរញ្ជួយដីជាបន្តបន្ទាប់។

បើតាមនាយកដ្ឋានពន្លត់អគ្គិភ័យក្រុងហួរលាន ការរញ្ជួយដីដែលបានវាយប្រហារនៅព្រឹកព្រលឹមថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ បានធ្វើឱ្យខូចខាតដល់សណ្ឋាគារដែលខូចខាតដោយការរញ្ជួយដីដ៏ខ្លាំង កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនោះ រហូតដល់មិនអាចប្រើប្រាស់បានទៀតទេ ដោយវាបានផ្អៀងទៅម្ខាង ប៉ុន្តែមិនមានសេចក្តីរាយការណ៍ថាមានអ្នករបួសណាម្នាក់ត្រូវបានរកឃើញឡើយ៕

RELATED ARTICLES