Sunday, May 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្ជូរដីដាំដំឡូង ប៉ះមីនតោន ៤គ្រាប់

ភ្ជូរដីដាំដំឡូង ប៉ះមីនតោន ៤គ្រាប់

ខេត្តមណ្ឌលគិរី ៖ ប្រជាកសិករម្នាក់ បានជួលត្រាក់ទ័រមកភ្ជូរដីរបស់ខ្លួន ដើម្បីរៀបចំដាំដំឡូមី ស្រាប់តែប្រទះឃើញមីនតោន ចំនួន៤គ្រាប់ គ្រាប់កាំភ្លើងធំ ៤គ្រាប់ ព្រមទាំងគ្រាប់កាំភ្លើងជាច្រើនកេសទៀត ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ច និងមន្ត្រីជំនាញ ចុះអន្តរាគមន៍ភ្លាមៗ។

ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចចម្ការប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ។លោកកាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចមូលដ្ឋានបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រទះ ឃើញគ្រាប់មីនតោន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាច្រើន នៅចំណុចចម្ការដំឡូងមី មួយកន្លែង ខណៈដែលម្ចាស់ចម្ការ បានភ្ជួររាស់ដី ដើម្បីដាំដំណាំ។

លោកអធិការ បានបន្តថា ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ច សហការជាមួយក្រុមការងារស៊ីម៉ាក់ ដឹកនាំដោយលោកសុន សុខឃុន ប្រធានក្រុម BAC កងឯកភាពកម្ចាត់មីនទី៥ បានចុះទៅចំណុចចម្ការប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែន មនោរម្យ។

លោកអធិការបញ្ជាក់ថា គ្រាប់ទាំងនោះ រួមមាន ១-មីនតោន TMN46 ចំនួន៤គ្រាប់។ ២-គ្រាប់ DK82 ចំនួន៥គ្រាប់។ ៣- គ្រាប់ ១២ក្បៀស ចំនួន៤កេស។ ៤-គ្រាប់កាំភ្លើងយន្ត ចំនួន៣កេស ហើយគ្រាប់ទាំងនេះ ត្រូវបានក្រុមការងារស៊ីម៉ាក់ ចុះមកដោះយកទៅរក្សាទុកតាមជំនាញ  រង់ចាំយកទៅកម្ទេចចោលនៅពេលក្រោយ៕

RELATED ARTICLES