Tuesday, May 7, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋាភិបាលយោធាភូមា ពង្រឹងទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៉ី

រដ្ឋាភិបាលយោធាភូមា ពង្រឹងទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៉ី

មីយ៉ាន់ម៉ា ៖ តាមប្រភពបណ្តាញព័ត៌មាន អ៊ីរ៉ាវ៉ាដឌី (Irawaddy) ផ្សាយជាភាសាអង់គ្លេស នៅមីយ៉ាន់ម៉ា (ភូមា) បានរាយការណ៍អំពីរដ្ឋាភិបាលយោធាភូមា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ មីន អោងហ្លាំង (Min Aung Hlaing) កំពុងងាកទៅពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលយោធាភូមា កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្តចាញ់ដៃកម្លាំងប្រឆាំង ជាពិសេសទីក្រុងមីយ៉ាវ៉ាដឌី ដែលជាទីក្រុងសេដ្ឋកិច្ចព្រំដែនដ៏សំខាន់ ជាប់នឹងស្រុកម៉ែសត (Mae Sot) ខេត្តតាក់ (Tak) ត្រូវបានបាត់បង់ទៅក្រោមការគ្រប់គ្រងរបស់កង ទ័ពរំដោះជាតិការ៉េន (Karen)  ឬ KNLA ហើយសហភាពជាតិការ៉េន (KNU) និងកងកម្លាំងប្រជាធិបតេយ្យប្រជាជន (PDF) បានវាយប្រហារដោយជោគជ័យលើកងវរសេនាតូចលេខ ២៧៥ ដែលជាបន្ទាយយោធាសំខាន់ចុងក្រោយ ក្នុងក្រុងមីយ៉ាវ៉ាដឌី (Myawaddy) កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

រដ្ឋាភិបាលយោធាលោក មីន អោងហ្លាំង (Min Aung Hlaing) បានបញ្ជូនឧត្តមសេនីយ៍ ម៉ាវ អោង (Maw Aung) ទីប្រឹក្សាសន្តិសុខជាតិ របស់រដ្ឋាភិបាលយោធាភូមា ដែលពីមុនកាន់តំណែងជាមេបញ្ជាការកងទ័ពជើងទឹក ធ្វើដំណើរទៅកាន់ទីក្រុង សេនថ៍ ភីធឺរបឺក (Saint Petersburg) ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ ដើម្បីចូលរួមសន្និសីទអន្តរជាតិ លើកទី១២ របស់មន្ត្រីជាន់ខ្ពស់ ស្តីពីបញ្ហាសន្តិសុខផ្សេងៗ។ ឧត្តមសេនីយ៍ ម៉ាវ អោង ទីប្រឹក្សាសន្តិសុខជាតិនៃ SPDC ភូមា បានទទួលពានរង្វាន់សហប្រតិបត្តិការអន្តរជាតិ ដែលក្រសួងការពារជាតិរុស្ស៊ី បានផ្តល់ឱ្យ រួមជាមួយនាយឧត្តមសេនីយ៍ សូ វីន (Soe Win) អនុប្រធានក្រុម ប្រឹក្សាប្រតិបត្តិជាតិ ឧបនាយករដ្ឋមន្ត្រីភូមា និងឧត្តមសេនីយ មួង មឿងអៃ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់ អាវុធ ដោយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ។ ពានរង្វាន់នេះ ត្រូវបានប្រគល់ជូនឧត្តមសេនីយ៍ ម៉ាវ អោង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ។

បើតាមសារព័ត៌មាន Irawaddy ទំនាក់ទំនងរវាងរុស្ស៊ី និងរដ្ឋាភិបាលយោធាភូមា វាបានពង្រីកវិសាលភាព បន្ថែមពីលើការទិញអាវុធពីរុស្ស៊ី និងបណ្តុះបណ្តាលជំនាញយោធាដល់ទាហានភូមា ចាប់តាំងពីរដ្ឋប្រហារដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត ក្នុងឆ្នាំ២០២១ ៕

RELATED ARTICLES