Tuesday, May 7, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៅកែអត់បើកប្រាក់ខែ បុគ្គលិកដឹកជញ្ជូន តវ៉ាទាំងយប់

ថៅកែអត់បើកប្រាក់ខែ បុគ្គលិកដឹកជញ្ជូន តវ៉ាទាំងយប់

ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន JNT អ៊ិចប្រេស ចំនួន៦នាក់ បាននាំគ្នាមកឈរតវ៉ានៅខាងមុខក្រុមហ៊ុន ទាំងយប់ រឿងថៅកែក្រុមហ៊ុនមិនព្រមបើកប្រាក់ខែឱ្យពួកខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុច ទល់មុខសាខាក្រុមហ៊ុន JNT អ៊ិចប្រេស ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីបុគ្គលិកក្រុមហ៊ុន ទាំង៦នាក់ បានរៀបរាប់ប្រាប់ថា ដោយសារតែពួកគាត់មិនព្រម ស៊ីញ៉េកុងត្រាឱ្យក្រុមហ៊ុន ក្នុង៦ខែម្តង ហើយពួកគេជាបុគ្គលិកចាស់ គឺមិនចាំបាច់ស៊ីញ៉េកុងត្រាឡើយ បើពួកគេស៊ីញ៉េកុងត្រាឱ្យក្រុមហ៊ុន ដូចជាបុគ្គលិកថ្មី ចង់ក្រុមហ៊ុនចង់បញ្ឈប់ថ្ងៃណាក៏បាន។ ពីមុន មានបុគ្គលិកចំនួន៩នាក់ឯណោះ ដែលក្រុមហ៊ុនមិនព្រមបើកប្រាក់ខែឱ្យ ក្នុងនោះ៣នាក់ ត្រូវបានក្រុមហ៊ុនបើកឱ្យលួចលាក់ បិទបាំងមិនឱ្យពួកគេដឹង មិនដឹងបើកប្រាក់ខែ ក្នុងលក្ខណៈយ៉ាងណានោះឡើយ។

ប្រភពដដែល បានបន្តថា ពួកគេបានទៅប្តឹងដល់ក្រសួងការងារដែរ តែក្រុមហ៊ុន នៅមិនតែព្រមបើកប្រាក់ខែឱ្យពួកគេ ក្នុងនោះពួកគេសុំសំណូមពរដល់ក្រុមហ៊ុន សុំឱ្យបើកប្រាក់ខែឱ្យដូចធម្មតា ព្រមទាំងឱ្យពួកគាត់ធ្វើការដូចដើម បើចង់បញ្ឈប់ពួកគេ សូមឱ្យដោះស្រាយ តាមក្រសួងការងារដែលដាក់ឱ្យ មាន៥ចំណុច។

បុគ្គលិកខាងលើ បានបញ្ជាក់ថា ពួកគេធ្លាប់តវ៉ានឹងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួន២ដងផងដែរ និងទាក់ទងអ្នកសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយឱ្យ។ បុគ្គលិកម្នាក់ ក្នុងចំណោម ៦នាក់ខាងលើ បន្តថា ក្រុមហ៊ុនយកលេសចោទប្រកាន់ថា បុគ្គលិកម្នាក់ធ្លាប់ លួចប្រេងក្រុមហ៊ុនទៀតផងដែរ។

ជាចុងក្រោយ បុគ្គលិកខាងលើ សូមឱ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ឲ្យក្រុមហ៊ុនខាងលើ បើកប្រាក់ខែឱ្យពួកគេ ហើយឱ្យពួកគេមានការងារបន្តទៀតផង។

ជុំវិញករណីខាងលើនេះ នៅមិនទាន់មានការបំភ្លឺបកស្រាយពីភាគីតំណាងក្រុមហ៊ុនខាងលើនៅឡើយ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES