Tuesday, May 7, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកម៉ូតូរ៉ឺម៉កជ្រែ កៀរឡានគេ អត់លុយសង

បើកម៉ូតូរ៉ឺម៉កជ្រែ កៀរឡានគេ អត់លុយសង

ភ្នំពេញ ៖ បុរសម្នាក់ រួមដំណើរដោយមិត្តភក្តិម្នាក់ទៀត បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ដោយខ្វះការប្រុងប្រយ័ត្ន ជ្រែពេញផ្លូវ ធ្វើឱ្យកៀររថយន្តទំនើប ១គ្រឿង បណ្តាលឱ្យរងការខូចខាត លុះអត់លទ្ធភាពសង ដោះ ស្រាយមិនត្រូវគ្នា ក៏ត្រូវសមត្ថកិច្ចចុះវាស់វែង អូសយកទៅរក្សាទុកនៅប៉ុស្តិ៍។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡីងកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្សារទំនើបស្ទឹងមានជ័យថ្មី នៅតាមបណ្តោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ពាក់ឯកសណ្ឋាន សមត្ថកិច្ច បើករថយន្តម៉ាក TOYOTA HILUX RALLY ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2-BP6644 តាមផ្លូវ២១៧ ក្នុងទិស ដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ មានបុរសម្នាក់ រួមដំណើរជាមួយមិត្តភក្តិ បើកម៉ូតូសណ្តោងរ៉ឺម៉ក មកពីក្រោយយ៉ាងលឿន ហើយបានវ៉ារថយន្តខាងស្តាំ ប៉ុន្តែវ៉ាមិនផុត ក៏បានកាច់ឆ្វេង ជ្រែចូលគន្លងផ្លូវ រថយន្ត ធ្វើឱ្យកន្ទុយរ៉ឺម៉កកៀរថ្ពាល់រថយន្តទំនើប រងការខូចខាត ធ្លាក់កាងខាងមុខ ចំហៀងខាងស្តាំ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកដល់កន្លែងកើតហេតុ និងបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រូលគ្នា តែភាគីខាងរ៉ឺមក អត់មានលទ្ធភាពសង ទើបសមត្ថកិច្ចប៉ុស្តិ៍ស្ទឹង មានជ័យទី១ រាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះមកធ្វើការវាសវែង យករថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំធ្វើការដោះស្រាយគ្នានៅពេល ក្រោយ៕

RELATED ARTICLES