Thursday, May 9, 2024
Homeព័ត៌មានអន្តរជាតិអាកាសធាតុក្តៅពេក ស្ត្រីអានព័ត៌មានទូរទស្សន៍ ដួលសន្លប់

អាកាសធាតុក្តៅពេក ស្ត្រីអានព័ត៌មានទូរទស្សន៍ ដួលសន្លប់

ប្រទេសឥណ្ឌា ៖ អ្នកអានព័ត៌មានស្ត្រីឥណ្ឌាម្នាក់ បានដួលសន្លប់ពេលកំពុងអានព័ត៌មានផ្សាយផ្ទាល់តាមទូរ ទស្សន៍ ទោះបីនៅក្នុងស្ទូឌីយោ មានម៉ាស៊ីនត្រជាក់ តែឥទ្ធិពលនៃរលកកម្តៅ ធ្វើឱ្យអាកាសធាតុនៅថ្ងៃនោះ ក្តៅដល់ជាង ៤០អង្សា។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅព្រឹកថ្ងៃទិ២៦ ខែមេសា ឆ្នាំ២០២៤ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្ថានីយទូរទស្សន៍ Durdarshan Bangla News ក្នុងរដ្ឋបេងហ្គាល់ខាងលិច (West Bengal) ប្រទេសឥណ្ឌា ធ្វើឱ្យទូរទស្សនិកជន មានការភ្ញាក់ផ្អើល ។

ស្ត្រីអ្នកផ្សាយព័ត៌មានសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ ដែលបានដួលសន្លប់ពេលកំពុងអានព័ត៌មានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍នោះ ឈ្មោះ ឡូប៉ាមូត្រា ស៊ីង្ហ (Lopamutra Singh) ធ្វើការនៅស្ថានីយទូរទស្សន៍ Durdarshan Bangla News នៃប្រទេសឥណ្ឌា។

មន្ត្រីឥណ្ឌា បាននិយាយថា ករណីនេះ អាចដោយសារអាកាសធាតុក្តៅពេក ដោយសីតុណ្ហភាពបានកើនឡើងលើសពី ៤០អង្សារសេ ខណៈដែលរដ្ឋបេងហ្គាល់ខាងលិច កំពុងទប់ទល់នឹងកម្តៅខ្លាំង ពីឥទ្ធិពលនៃរលកកម្តៅ ដែលរីករាលដាល ។

ក្រោយពីបានដឹងខ្លួនវិញ ស្ត្រីអ្នកអានព័ត៌មានទូរទស្សន៍រូបនោះ បាននិយាយថា «ខ្ញុំបានដួលសន្លប់ ពេលកំពុងអង្គុយអានព័ត៌មាន រហូតដល់សហការីរបស់ខ្ញុំឆោឡោ ប្រញាប់ជួយធ្វើចលនា ច្របាច់រឺត រហូតដល់នាងខ្ញុំដឹងខ្លួនឡើងវិញ»។

គ្រូពេទ្យ បានបញ្ជាក់ថា ស្ត្រីខាងលើ បានដួលសន្លប់ ដោយសារតែសម្ពាធឈាមធ្លាក់ចុះភ្លាមៗ មកពីអាកាសធាតុក្តៅពេក ទោះបីជាស្ទូឌីយោមានម៉ាស៊ីនត្រជាក់ក៏ដោយ៕

RELATED ARTICLES