Thursday, May 9, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានបុកម៉ូតូអគ្គិសនី របួ...ស...តា២នាក់បងប្អូន

ឡានបុកម៉ូតូអគ្គិសនី របួ…ស…តា២នាក់បងប្អូន

ខេត្តកណ្តាល ៖ បុរសវ័យចំណាស់ ២នាក់បងប្អូន កំពុងធ្វើដំណើរតាមម៉ូតូអគ្គិសនី ១គ្រឿង បើកឆ្លងស្តុប ពណ៌ខៀវ ស្រាប់តែមានរថយន្ត ១គ្រឿង បើកក្នុងល្បឿនលឿន និងបំពានភ្លើងស្តុប ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូអគ្គិសនីក្រឡាប់ និងធ្វើឱ្យជនរងគ្រោះទាំង ២នាក់បងប្អូន រងរបួសធ្ងន់-ស្រាល ចំណែករថយន្តបង្កហេតុ បានបន្ថែមល្បឿនគេចបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចភ្លើងស្តុប ផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ភាគីម៉ូតូអគ្គិសនី ពណ៌ស បើកដោយឈ្មោះឃុត ប៊ុន ភេទ ប្រុស អាយុ៧៨ឆ្នាំ មានលំនៅ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល រួមដំណើរជាមួយប្អូនប្រុស ឈ្មោះឃុន នឿន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅ ជាមួយគ្នា រងរបួសធ្ងន់ បែកក្បាលសន្លប់ស្តូក។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូអគ្គិសនី ធ្វើដំ ណើរពីលិច ទៅកើត ដល់ចំណុចកើតហេតុ ខណៈដែលបើកឆ្លងស្តុបភ្លើងពណ៌ខៀវ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកពីត្បូង ទៅជើង រំលោភភ្លើងស្តុប ជ្រុលបុកម៉ូតូជនរងគ្រោះ បណ្តាលឱ្យក្រឡាប់ បងប្រុសរបួសស្រាល ប្អូនប្រុសរបួសធ្ងន់ ឯរថយន្តបង្កហេតុបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី តាមការស្នើសុំពីក្រុមគ្រួសារ។ ចំណែកម៉ូតូអគ្គិសនីត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក បន្តធ្វើការស្រាវជ្រាវស្វែងរករថយន្ត បង្កហេតុ មកដោះស្រាយតាមនីតិវិធី៕

RELATED ARTICLES