Sunday, May 26, 2024
Homeកីឡាជាតិខេម ៖សប្បាយចិត្ត មុនថ្ងៃប្រកួតសប្បុរសជន បរិច្ចាគជិត៤លានដុល្លារ ជួយដល់មន្ទីពេទ្យគន្ធបុប្ផា តាមរយៈសម្ដេចតេជោ

ខេម ៖សប្បាយចិត្ត មុនថ្ងៃប្រកួតសប្បុរសជន បរិច្ចាគជិត៤លានដុល្លារ ជួយដល់មន្ទីពេទ្យគន្ធបុប្ផា តាមរយៈសម្ដេចតេជោ

ភ្នំពេញ៖លោកប៉ុន សុណារិន ហៅខេម បានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងនាមលោកជាប្រធានក្រុមបាល់ទាត់តារាកម្ពុជាCFSS (Cambodia Footballl Super Stars ) ដែលបានត្រៀមខ្លួនរួចជាស្រេចក្នុងព្រឹត្តិការណ៍”រួមគ្នាដើម្បីសប្បុរសធ័ម និងប្រ​យុទ្ធ​ប្រឆាំងគ្រឿងញៀន ដើម្បីប្រមូលថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអឡូឡាំពិក ដឹកនាំផ្ទាល់ដោយសម្ដេចតេជោហ៊ុន សែន នោះពេលនេះមិនទាន់ដល់ថ្ងៃប្រកួតផងសប្បុរសជនបានបរិច្ចាគចូលរួមតាមរយៈសម្តេចតេ​ជោ​ចំនួនជិត៤លានដុល្លារទៅហើយ ។លោកខេម ថាថវិការទាំងនោះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ព្រោះជួយដល់ជីវិតកុមារកម្ពុជាជាច្រើនដែលកំពុងតែត្រូវការសង្រ្គោះនាពេលបច្ចុប្បន្ន ។ចំណែករូបលោកផ្ទាល់ក៍ជាអ្នកស្រ លាញ់កីឡា ហើយលោកចង់បណ្ដុះយុវជនឲ្យចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីសុខភាព ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងកីឡាជួយឲ្យមានចំណងមិត្តភាពការរាប់អានគ្នានៅពេលលេងកីឡា។លោកសុណារិន អំពាវ​នាវឲ្យបងប្អូនចូលរួមទស្សនាឲ្យបានច្រើននូវព្រឹត្តិការណ៍ដ៍អស្ចារ្យនេះផង។លោកខេម ក៍សូមឲ្យពលរដ្ឋចូលរួមបរិច្ចាគទៅតាមលទ្ធភាពដល់មន្ទីពេទ្យគន្ធបុប្ផាទាំងអស់គ្នា ដើម្បីកុមារកម្ពុជា ។លោកថាការការប្រមូលថវិការបានច្រើនដើម្បីជួយដល់មន្ទីពេទ្យគន្ធបុប្ផានាពេលនេះប្រៀបបានលោកយល់សប្ដិ អីចឹងហើយក្ដីសុបិន​បានក្លាយទៅជាការពិត ។លោកខេម បញ្ជាក់ថាថវិការជិត៤លានដុល្លារនោះមិនមែនបានមកក្រុមរបស់លោកCFSS នោះទេគឺគ្រាន់តែចូលតាមរយៈក្រុមបាល់ទាត់របស់លោកហើយនឹងយកទៅប្រគល់ជូនមន្ទីពេទ្យគន្ធបុប្ផា ទាំងអស់ ។

  ក្រុមបាល់ទាត់ទាំង៤គឺក្រុមបាល់ទាត់តារាកម្ពុជា(CFSS)  ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ ក្រុមបាល់ទាត់S&E All Stars និងក្រុមបាត់ទាត់អ្នកបង្កើតមាតិការសង្គម(Vlogger All Stars) បានលេចមុខក្នុងសន្និសីទកាសែតនៅមេហ្គាម៉ល២៧១ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញ,អ្នកឧកញ៉ាលាង ម៉េង សហស្ថាបនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីព ម៉ុង ,អ្នកឧកញ៉ាលាង ម៉េង និងឧកញ៉ារួមទាំងភ្ញៀវជាច្រើនទៀតបានចូលរួម។

 ឯកឧត្តមឃួង ស្រេង អភិបាលគណៈអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថារដ្ឋបាលរាជធានីភ្នំពេញបានសហការណ៍ជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  សហព័ន្ធកីឡាករបាល់ទាត់ ក្រសួងព័តមាន សហភាពសហព័ន្ធយុវជន សហភាពប្រដាល់គុនខ្មែរ ក្រុមបាត់ទាត់តារាកម្ពុជា ក្រុមបាល់ទាត់បង្កើតមាតិការសង្គម និងក្រុមបាល់ទះS&E រៀបចំការប្រួតបាល់ទាត់ទិវាសប្បុរសនិងទិវាពលកម្មអន្ដរជាតិ ដែលមានការទំនុកបម្រុងចូលរួមឧបត្ថម្ភពីក្រុមហ៊ុនជីពម៉ុងគ្រុប ។ការរួមរួមគ្នាដើម្បីប្រុយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី១ ខែឧសភា នៅពហុកីឡាដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតីហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា គឺជាព្រឹតិការណ៍បាល់ទាត់សប្បុរសធ័ម ហើយអនុញ្ញាត្តិឲ្យបងប្អូនទាំងអស់ចូលរួមទស្សនាដោយសេរី ឥតគិតថ្លៃចាប់ពីម៉ោង២ រសៀលនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ការប្រកួតបាល់ទាត់សប្បុរសធ័ម ក្នុងគោលបំណងធំ៣គឺទី១៖ផ្សព្វផ្សាយពីបទបញ្ជារបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទី២៖ដើម្បីជម្រុញមហាជនគ្រប់ស្រទាប់វណ្ណៈចូលរួមលើកស្ទួយវិស័យកីឡា និងលេងកីឡាដើម្បីមិត្តភាព រឹតចំណងសាមគ្គីភាព ស្របតាមទិសស្លោករបស់សម្ដេចតេជោ”កីឡារស់ក្នុងសនិ្ដភាព”និងទី៣ ៖ដើម្បីប្រមូលមូលនិធីសប្បុរស​ធ័មជួយដល់មន្ទីពេទ្យគន្ធបុប្ផា និងអបអរសាទរពិវាពលកម្មអន្ដរជាតិទី១ឧសភា ឆ្នាំ២០២៤ ។ឯកឧត្តអភិបាលរាជធានីភ្នំពេញក៍បានអំ​ពាវនាវឲ្យសប្បុរសជនបន្ដចូលរួមបរិច្ចាគថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផាដើម្បីជួយសង្រ្គោះដល់កុមារកម្ពុជាទាំងអស់គ្នា។

អ្នកឧកញ៉ាលាង ឃុន  សហស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីព ម៉ុង បានមានប្រសាសន៍ថាក្រុមហ៊ុនជីព ម៉ុង បានចូលរួមនិងគាំទ្រយ៉ាងពេញទំហ៊ឹងក្នុងស្មារតី”ខ្មែរ ជួយខ្មែរ” ជាពិសេសគឺការផ្ដល់ស្នាមញញឹមដល់កុមារ និងជម្រុញឲ្យប្អូនៗងាកមកលេងកីឡា ដើម្បីសុខភាព និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន “។

 គួរបញ្ជាក់ថាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធ័ម ក្រោមប្រធានបទ”រួមគ្នាដើម្បីសប្បុរសធ័ម និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ដើម្បីប្រមូលថវិការជួយដល់មន្ទីពេទ្យគន្ធបុប្ផាដឹកនាំប្រកួតផ្ទាល់ដោយសម្ដេចតេជោហ៊ុន សែន ជាគ្រូបង្វឹគកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា(CFSS) មិនផ្ដោតលើការលើកពាន ឬលទ្ធផលចាញ់ឈ្នះនោះទេ ។មហាជនអាចចូលទស្សនាដោយសេរីនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅរសៀលថ្ងៃទី១ ឧសភា ។ក្រៅពីប្រមូលបានថវិការពីសប្បុរសជនជិត៤លានដុល្លារ ដែលក្នុងនោះក្រុមហ៊ុនជីព ម៉ុង គ្រុប បរិច្ចាគ៥០ម៉ឺនដុល្លារ នោះគេរំពឹងថានឹងទទួលបានថវិការបន្ថែមទៀតពីសប្បុរសជននៅថ្ងៃប្រកួតដើម្បីផ្ដល់ជូនមន្ទីពេទ្យគន្ធបុប្ផាជួយសង្រ្គោះដល់ជីវិតកុមារកម្ពុជាទាំងមូល ៕

RELATED ARTICLES