Thursday, May 16, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជួញគ្រឿងញៀន ជាង២០០គីឡូ ជាប់ខ្នោះ៥នាក់

 ជួញគ្រឿងញៀន ជាង២០០គីឡូ ជាប់ខ្នោះ៥នាក់

ខេត្តស្ទឹងត្រែង ៖ មនុស្សចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្នុងប្រតិបត្តិការបង្ក្រាប គ្រឿងញៀន ប្រ មាណជាង ២០០គីឡូក្រាម ក្នុងរយៈពេល ២ថ្ងៃជាប់គ្នា គឺថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្រោយការស៊ើបអង្កេតអំពីករណីដឹក ជញ្ជូននិងរក្សាទុកឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១០ៈ២២នាទី កម្លាំងការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀន បានសហការជាមួយកម្លាំងវរសេនាតូចការពារព្រំដែនគោក ៧០១ និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៩) បានបង្រ្កាបករណីដឹកជញ្ជូននិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ ស្ថិតនៅចំណុចអូរដួង ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ទី១. ឈ្មោះដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ទី២. ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ បច្ចុប្បន្ន ភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ។ ទី៣. ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទី៤. ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង និងទី៥. ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានលំនៅបច្ចុប្បន្ន ភូមិក្រឡា ពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។

ប្រភពបន្ត ថា វត្ថុតាងដែលចាប់យកបាន រួមមាន គ្រឿងញៀនសរុបទម្ងន់ ២០២,៦៨២.៩២ក្រាម មានដូចខាងក្រោម ៖

គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់សរុប ១៦៩,៦៩៨.២៦ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់សរុប ២០,៩៩២.៨ក្រាម, គ្រឿងញៀនប្រភេទ MDMA ទម្ងន់សរុប១១,៩៩១.៨៦ក្រាម, សារធាតុមិនច្បាស់ ទម្ងន់សរុប ៣៧,២១៧.៩២ក្រាម, ម្សៅពណ៌លឿង ទម្ងន់សរុប១,០៨២.៤២ក្រាម, ជ័រពណ៌ត្នោត ទម្ងន់សរុប ១៤៦.១២ ក្រាម, ម្សៅក្រាមពណ៌ស មានសញ្ញាសម្គាល់ ៩៩៩ ទម្ងន់សរុប១១,៩៥៧.៨៨ក្រាម, ថ្នាំគ្រាប់ពណ៌ទឹកក្រូច ទម្ងន់សរុប ១៩,០៣៥.៤ក្រាម, ម្សៅពណ៌ទឹកដោះគោ ទម្ងន់សរុប ៤,៩៩៦.១ក្រាម។ សរុបវត្ថុតាងគ្រឿងញៀន និងសារធាតុមិនច្បាស់ ទម្ងន់សរុប ២៣៩,៩០០.៨៤ក្រាម។

ក្រៅពីវត្ថុតាងគ្រឿងញៀន សមត្ថកិច្ចក៏បានដកហូតសម្ភារមួយចំនួន រួមមាន ៖ រថយន្តម៉ាកសាំងយ៉ុង ពណ៌សំបកឪឡឹក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២T- ៩៣៣០, ទូរស័ព្ទដៃចំនួន ០៩គ្រឿង. កាំភ្លើងវ៉ាន់ដឺឡុង ចំនួន ០២ដើម គ្រាប់ ចំនួន១១គ្រាប់, កាំភ្លើងខ្លី ម៉ាក Micro9 RAPIDE លេខTB 0077797 ចំនួន ០១ដើម គ្រាប់ចំនួន ១៣គ្រាប់, លុយបាត ចំនួន៨៨,២០០បាត លុយខ្មែរ ចំនួន១,៩៥៩,៥០០៛ និងលុយដុល្លារ ចំនួន ១៥១១$, លោហធាតុពណ៌លឿងប្រភេទជាចិញ្ចៀន ០១វង់, លោហធាតុពណ៌លឿង ជាប្រភេទខ្សែក ០១ខ្សែ, បន្តោងស្រោបលោហធាតុ ចំនួន ០១ ផងដែរ។

ជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានរៀបចំសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕

RELATED ARTICLES