Tuesday, May 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថយន្តបុករបាំងថ្ម ក្រឡាប់ផ្ងារជើង តៃកុងដោះស្លាកលេខរត់បាត់

រថយន្តបុករបាំងថ្ម ក្រឡាប់ផ្ងារជើង តៃកុងដោះស្លាកលេខរត់បាត់

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត មួយគ្រឿង យ៉ាងលឿន រួចរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញ ទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងទ្រមេឃ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ២១៥ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តបង្កហេតុ ម៉ាកតូយ៉ូតា CAMRY ពណ៌ខ្មៅ មួយគ្រឿង ធ្វើដំណើរចេញពីផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើង ទៅត្បូង យ៉ាងលឿន រួចបានឆ្លងភ្លើងស្តុបអាងទឹក ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជើងទ្រមេឃ រងការខូចខាតយ៉ាងដំណំ។ រីឯរបាំងថ្ម ខ្ទាតចេញអស់ ១កង់ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

    ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុ ជាមនុស្សប្រុស បានលូនចេញពីរថយន្ត និងប្រមូលឯកសារ ព្រមទាំងដោះស្លាកលេខរថយន្តមុខ-ក្រោយ យកទៅបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ បន្ទាប់មក មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារដើមគ បានចុះមកដល់កន្លែងកើតហេតុ សហការជាមួយមន្ត្រីជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែង យករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំការដោះស្រាយនាពេលក្រោយ ៕

RELATED ARTICLES