Friday, May 17, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសឹកបាន១ថ្ងៃ នាំមិត្តស្រីទៅកំពត ឡានបុ...ក...ស្លា...ប់...ទាំង២នាក់

សឹកបាន១ថ្ងៃ នាំមិត្តស្រីទៅកំពត ឡានបុ…ក…ស្លា…ប់…ទាំង២នាក់

ខេត្តតាកែវ ៖ អន្ទិតម្នាក់ ទើបសឹកបាន ១ថ្ងៃ នាំមិត្តស្រីរៀនជាមួយគ្នានៅសាកលវិទ្យាល័យបៀលប្រាយ ទៅទទួលសញ្ញាបត្រ នៅខេត្តកំពត ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់ទាំងពីរនាក់។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវឡានបុកស្លាប់ ទី១ ឈ្មោះ ទី មុន្នី ភេទប្រុស អាយុ២៤ឆ្នាំ មានលំនៅ ភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងទី២ ឈ្មោះ សល្យ ស្រីនាថ ភេទស្រី អាយុ២១ឆ្នាំ មានលំនៅ ភូមិធ្នង់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

តាមប្រភពព័ត៌មានពីព្រះចៅអធិការវត្តអមរ៉ា បានឲ្យដឹងថា អន្ទិត ទី មុន្នី ទើបសឹកបានមួយថ្ងៃ បានបបួលមិត្តស្រីម្នាក់ ដែលរៀនជាមួយគ្នា ឈ្មោះ សល្យ ស្រីនាថ អាយុ២១ឆ្នាំ ទៅទទួលសញ្ញាបត្រ នៅឯខេត្តកំពត។ ប៉ុន្តែជាអកុសល មិនទាន់បានដល់ទីរួមខេត្តកំពត ដើម្បីទទួលសញ្ញាបត្រផង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ខាងមុខរោងចក្រស៊ីម៉ងត៍ ចក្រីទីង ស្រុកឈូក ខេត្តកំពត បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សពអន្ទិត និងនារីរងគ្រោះ  ត្រូវបានរថយន្តសាមុយ ដឹកយកមកដល់គេហដ្ឋាននៃសព ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES