Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លៀងខ្យល់កន្ត្រាក់ រលំផ្ទះជាង១០ខ្នង

 ភ្លៀងខ្យល់កន្ត្រាក់ រលំផ្ទះជាង១០ខ្នង

ខេត្តព្រះវិហារ ៖ ភ្លៀងធ្លាក់ មួយមេ លាយខ្យល់កន្ត្រាក់ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងដើមឈើ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រងការខូចខាត។

លោកវរសេនីយ៍ឯក លី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានឲ្យដឹងថា ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៤ នៅក្នុងក្រុងព្រះវិហារ មានករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលឲ្យខូចខាតផ្ទះតូប បង្គោលភ្លើងសូឡា និងដើមឈើ មួយចំនួន រួមមាន ៖

១-សង្កាត់ប៉ាលហាល ៖ ប៉ះពាល់ ផ្ទះ ចំនួន០៩ខ្នង បង្គោលភ្លើងសូឡា ចំនួន ០១ដើម និងដើមឈើ ចំនួន ១៧ដើម ។ ក្នុងនោះមាន ១. ភូមិភារកិច្ច ៖ ផ្ទះរបើកដំបូល ចំនួន ០៩ខ្នង -ដើមឈើរលំ ចំនួន០៤ដើម។ ២. ភូមិហ្មសែត ៖ -ដើមឈើរលំ ចំនួន ១២ដើម (ដើមឈើលម្អនៅស្តូបតាឌី) -បង្គោលភ្លើងសូឡា រលំ ០១ដើម។  ៣. ភូមិឯកភាព ៖ ដើមឈើរលំចំនួន ០១ដើម។

២-សង្កាត់កំពង់ប្រណាក ៖ ប៉ះពាល់ តូបចំនួន ០២ខ្នង និងផ្ទះ ចំនួន០១ខ្នង។  ១. ភូមិអណ្តូងពោធិ៍ ៖ -ប៉ះពាល់តូបជួសជុលម៉ូតូទំហំ ៤ម×៨ម កម្ពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង ។ ប៉ះពាល់តូបកាត់ដេរ ទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង។  ២. ភូមិគោកបេង ៖ -ប៉ះពាល់ផ្ទះទំហំ ៩ម×១១ម កម្ពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលសំយាបខាងមុខផ្ទះ។ សរុបទាំង២សង្កាត់ ខូចខាតផ្ទះពលរដ្ឋ ចំនួន១០ខ្នង តូប ចំនួន០២ខ្នង ,បង្គោលភ្លើងសូឡា ចំនួន ០១ដើម និងដើមឈើ ចំនួន១៧ដើម។

បន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់នោះ កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ នៃក្រុងព្រះវិហារ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋភ្លាមៗដែរ។ ក្នុងហេតុការណ៍នោះភ្លាមៗដែរ ក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានចុះកាត់ដើមឈើ ចំនួន០៣ដើម ដែលត្រូវខ្យល់កន្ត្រាក់បោកបក់ដួលរលំមកលើផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះ គ.ម ១២៤+៥០០ ដល់ គ.ម១២៦+០០០ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរនៅលើដងផ្លូវនោះ៕

RELATED ARTICLES