Saturday, May 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមរថយន្តហាយឡែនដឺរ បុកបង្គោលភ្លើងគល់ស្ពានអាកាស

រថយន្តហាយឡែនដឺរ បុកបង្គោលភ្លើងគល់ស្ពានអាកាស

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តហាយឡែនដឺរ ១គ្រឿង មិនប្រយ័ត្ន បានរេចង្កូតទៅបុកបង្គោលភ្លើង នៅគល់ស្ពានអាកាសចោមចៅ យ៉ាងពេញទំហឹង បណ្តាលឲ្យបាក់មួយដើម ចំណែករថយន្ត ខូចខាតមួយកំ ណាត់មុខយ៉ាងដំណំ។

 គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពែញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនដឺរពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2W-9633 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូង មកជើង ក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុ មិនបានប្រយ័ត្ន រេចង្កូតទៅបុកបង្គោលភ្លើង នៅគល់ស្ពានអាកាសចោមចៅ យ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់មួយដើម ទ្រេតជិតដល់ដី ចំណែករថយន្តបង្កហេតុ ខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អ មិនមានរងរបួសដល់មនុស្ស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ បានចុះមកដល់ វាស់វែង ស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្ត ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES