Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកលើផ្លូវល្បឿនលឿនសុខៗ ភ្លើងឆេះឡានហ្មត់

បើកលើផ្លូវល្បឿនលឿនសុខៗ ភ្លើងឆេះឡានហ្មត់

ខេត្តព្រះសីហនុ ៖ រថយន្ត ១គ្រឿង ត្រូវបានភ្លើងឆេះបំផ្លាញអស់ទាំងស្រុង សល់តែគ្រោងឆ្អឹងដែក ខណៈដែលកំពុងបើកបរនៅលើផ្លូវល្បឿនលឿន (ភ្នំពេញ-ព្រះសីហនុ) តែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ករណីនេះ បានកើតឡើង កាលពីវេលាវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ៩៧ តាមបណ្តោយផ្លូវល្បឿនលឿន ដែលមានទិសដៅពីភ្នំពេញ -ព្រះសីហនុ ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា។

រថយន្តដែលត្រូវភ្លើងឆេះបំផ្លាញអស់ទាំងស្រុង ម៉ាកតូយ៉ូតា កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2C-9690 មានម្ចាស់ ឈ្មោះមឿន ឆៃយុទ្ធ ភេទប្រុស។

ចំពោះមូលហេតុ ត្រូវបានសមត្ថកិច្ចធ្វើការសន្និដ្ឋានថា អាចបណ្តាលមកពីការឆ្លងចរន្តភ្លើងរថយន្ត ទើបបង្កជាអគ្គិភ័យ។

នៅក្នុងហេតុការណ៍ខាងលើ មិនមានរថយន្តអគ្គិភ័យទៅជួយអន្តរាគមន៍ទាន់ពេលនោះទេ ដោយសារសមត្ថកិច្ចជំនាញ មិនបានទទួលព័ត៌មានពីក្រុមហ៊ុនផ្លូវល្បឿនលឿន៕

RELATED ARTICLES