Sunday, November 24, 2024
Homeនយោបាយលោក​ព្រាប កុល បារម្ភ​ពីវិវត្តន៍​នយោ​បាយ នៅ​កម្ពុជា

លោក​ព្រាប កុល បារម្ភ​ពីវិវត្តន៍​នយោ​បាយ នៅ​កម្ពុជា

ភ្នំពេញ ៖ ក្នុងនាមជាអង្គការសង្គមស៊ីវិល និងជាអ្នកវិភាគ តាមដានសង្គមមួយរូប លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បាន បង្ហាញក្តីបារម្ភពីវិវត្តន៍យោបាយចុងក្រោយនៅ កម្ពុជា ដោយលោកបានលើកឡើងថា ការធ្វើ ច្បាប់ ឬធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្ស នយោបាយ ដែលស្នើដោយបក្សកាន់អំណាច នោះ អាចនាំឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ខណៈការបោះឆ្នោតជិតមកដល់។

លោកព្រាប កុល បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ថា “ខ្ញូំសូមប្រាប់ថា ខ្ញុំមិនចង់ធ្វើជា អ្នកដើរអំពាវនាវឱ្យពលរដ្ឋនិងអ្នកនយោបាយ ប្រកាន់ជំហរអហិង្សាម្តងទៀតទេ។ ការងារ នោះមិនសប្បាយអីបន្តិចសោះ…ខ្ញុំមិនចូលចិត្ត ធ្វើការងារនោះទេ។

ប៉ុន្តែការវិវឌ្ឃចុងក្រោយនៃនយោបាយ កម្ពុជា គួរឱ្យមានការព្រួយបារម្ភណាស់ ជាពិសេស ការធ្វើច្បាប់ ឬវិសោធនកម្មច្បាប់ ដែលអាច ឈានទៅដល់ការរំលាយគណបក្សនយោបាយ ណាមួយ។ នេះជារបត់ថ្មីមួយ ដែលអាចប៉ះ- ពាល់ធ្ងន់ធ្ងរដល់ប្រជាធិបតេយ្យនៅកម្ពុជា។

កិច្ចការសម្របសម្រួល និងតស៊ូមតិ ដែល ខ្ញូំចូលរួមធ្វើកន្លងមកដើម្បីជួយទប់ស្កាត់ស្ថាន- ការណ៍នយោបាយ មិនឱ្យធ្លាក់ក្នុងមហន្តរាយធំ ដែលនាំចំណេញដល់ប្រទេសជិតខាង គឺបាន លទ្ធផលត្រឹមរូបខ្ញុំត្រូវគេលាបពណ៌ឱ្យ ដែល មិនមែនជាពណ៌ស៊ីនពីធម្មជាតិរបស់ខ្ញុំនោះទេ។

សូមជម្រាបថា ឋានៈខ្ញុំគឺ “អ្នកបម្រើ និង ការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ”។ ពណ៌របស់ខ្ញុំ គឺ “សុចរិតភាព និងយុត្តិធម៌ ”។ ឋានៈឬពណ៌ផ្សេងពីនេះ គឺត្រូវគេលាបឱ្យទេ។ សូមទានជ្រាប!”។

ការបារម្ភពីវិវិត្តនយោបាយ នៅកម្ពុជា របស់លោកព្រាប កុល បានធ្វើឡើងក្រោយ ពេលដែលគណបក្សប្រជាជនកម្ពុជា ក្រោមការ ដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសស្នើរដ្ឋសភាធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ កំណត់មិនអ្នកនយោ- បាយជាប់ទោស ឬមានឈ្មោះជាទណ្ឌិត ធ្វើជា ប្រធាន ឬអនុប្រធានគណបក្សជាដើម។

អង្គការសង្គមស៊ីវិលជាច្រើន ដែលធ្វើការ លើវិស័យបោះឆ្នោត និងគណនេយ្យភាពសង្គម យល់ថាការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណ- បក្សនយោបាយ ពីគណបក្សកាន់អំណាចជា ចេតនា ដើម្បីចង់រំលាយបក្សប្រឆាំង នៅមុន ការបោះឆ្នោត។

នាយកប្រតិបត្តិគណៈកម្មាធិការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោកគល់ បញ្ញា បានប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ ថា “យកល្អ យើងកុំធ្វើ តែកាលណា យើងធ្វើ ដោយចេញតែពីគណបក្សកាន់អំណាច គឺបង្ហាញពីការសង្ស័យច្រើន ហើយយើងទៅចង់ ដាក់ទោសភាគីគណបក្សមួយទៀតហ្នឹង។ បើ ធ្វើភាគច្រើន កាលណាច្បាប់ហ្នឹងមានលក្ខណៈ ប្រសើរជាងច្បាប់ បោះឆ្នោតក្តី ច្បាប់គណបក្ស ក្តី គេច្រើនតែឱ្យមានពហុមតិ យ៉ាងហោចណាស់ ក៏ទ្វេបក្ស ដែលគណបក្សមានអាសនៈនៅក្នុង រដ្ឋសភា គណបក្សប្រឆាំង និងគណបក្សកាន់ អំណាច ឬក្រុមគណបក្សកាន់អំណាច និងក្រុម គណបក្សមិនកាន់អំណាច គេឱ្យ២ហ្នឹង ស្រុះស្រួល គ្នា បានគេទៅដូរអាច្បាប់ណា ដែលទាក់ទង ដល់ការដកសិទ្ធិ ដកអីគេ ជាពិសេស ច្បាប់បោះ ឆ្នោតច្បាប់អី គេមិនអាចយកគណបក្សមួយ អ៊ីចឹងគាត់ទៅ ធ្វើច្បាប់ដោយខ្លួនឯង ដើម្បីយល់ ឃើញថា ធ្វើនេះ ត្រឹមត្រូវ ធ្វើដាក់ទោសអ្នកនេះ ដាក់ទោសអ្នកនេះ វាអត់ទៅរួច ព្រោះយើង កាន់រដ្ឋាភិបាល កាន់អីអ៊ីចឹង គេមិនឱ្យយើងទៅ ធ្វើច្បាប់តែម្នាក់ឯង ទាក់ទិនច្បាប់រសើបមួយ ចំនួននោះ។ អ៊ីចឹង វាអាចមានការតវ៉ាពីភាគី ម្ខាង ហើយធ្វើអ៊ីចឹង ទៅក៏វាអាចជាបញ្ហាដែរ បើសិនជាយើងយកទៅដាក់ទោសម៉េចកើត! តុលាការយើងបច្ចុប្បន្ននេះ យើងអត់អនុវត្ត ច្បាប់មួយចំនួន និងសមាជិកតុលាការ ជាចៅ- ក្រម ជាអីហ្នឹង យើងអត់ទាន់អព្យាក្រឹតពី គណបក្សនយោបាយផង។ ដល់ពេលអ៊ីចឹង យើងយកច្បាប់មួយចំនួន ដែលយើងមើលទៅ មានបញ្ហាយកទៅដាក់ទៀត អនុវត្តទៀត ហើយ ទាក់ទិននឹងរឿងគណបក្សនយោបាយទៀត វា កាន់តែធ្វើឱ្យមានបញ្ហាច្របូកច្របល់នៅក្នុងរឿង ការដោះស្រាយវិវាទទាក់ទិននឹងនយោបាយ និង អ្នកនយោបាយហើយ។ អ៊ីចឹងវាបង្កើតបញ្ហាកាន់ តែជ្រាលជ្រៅវិញទេ”។

លោកគល់ បញ្ញា មានប្រសាសន៍បន្តថា “អាជ្ញាធរត្រូវខិតខំធ្វើម៉េចឱ្យប្រកួតប្រជែងការ បោះឆ្នោតនាពេលខាងមុខនេះ ជាការប្រកួត- ប្រជែងដោយមានទីលានប្រកួតហ្នឹងស្មើគ្នា ផ្តល់ ដល់គណបក្សដែលចូលរួមប្រកួតប្រជែងហ្នឹង ឱ្យបានពេញលេញ ឱ្យគេមានសិទ្ធិសេរីភាព យក ទៅអនុវត្តបានពេញលេញ ហើយត្រូវតែដោះ- លែងអ្នកទោសមនសិការ អ្នកទោសនយោបាយ ដែលអង្គការលីកាដូ គេបានកំណត់ថា ជាអ្នក ទោសមួយចំនួន ជាអ្នកទោសមនសិការ ហ្នឹង គឺថា យើងគួរតែមានការដោះលែងពួគេ ទៅ ដើម្បីឱ្យគេអ្នកនយោបាយហ្នឹងបានចូលរួមនៅ ក្នុងកិច្ចការនយោបាយ ហើយមិនត្រូវកែច្បាប់ គណបក្សអី ដើម្បីជាឯកតោ ជាឯកបក្ស ដើម្បី ទៅក្នុងបំណងដាក់ទោសអ្នកនយោបាយ ឬអ្នក ទោសគណបក្ស ទៅរំលាយគណបក្សនយោ- បាយអី ឬក៏ទៅដកសិទ្ធិធ្វើនយោបាយរបស់អ្នក- នយោបាយ ឬក៏ទៅមានបំណងរំលាយគណបក្ស ដូចជាច្បាប់នៅប្រទេសថៃអី តែកាលណាយើង ធ្វើអ៊ីចឹង គឺអាចមានផលប៉ះពាល់នឹងរដ្ឋធម្មនុញ្ញ ហើយគួរកុំធ្វើអាច្បាប់អស់ហ្នឹងអី! រឿងសំខាន់ ទី១ ឥឡូវនេះ ត្រូវធ្វើម៉េចឱ្យចៅក្រម ព្រះរាជ- អាជ្ញា ហើយនិងមន្ត្រីកងកម្លាំងប្រដាប់អាវុធ ត្រូវតែឱ្យគាត់លាលែងពីសមាជិកគណបក្ស នយោបាយទៅដូចសមាជិកគ.ជ.ប ដែរ ព្រោះ សមាជិកគ.ជ.ប គេឱ្យលាលែងដែរ ពីគណបក្ស នយោបាយ ហើយពេលយើងជាប់ជាមន្ត្រី គ.ជ.ប ហ្នឹង ២ឆ្នាំឯណោះ ដែលគេមិនឱ្យយើងធ្ចើជា សមាជិកមន្ត្រីគណបក្សនយោបាយ។ អ៊ីចឹងមន្ត្រី កងកម្លាំងប្រដាប់អាវុធ ហើយនិងចៅក្រម ហើយ និងព្រះរាជអាជ្ញាអីហ្នឹង គួរតែយកគោលការណ៍ ហ្នឹង ដូចសមាជិកគ.ជ.ប ដែរ ព្រោះថាចៅក្រម ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធ ទាក់ទិន ទៅនឹងការដោះស្រាយវិវាទបោះឆ្នោត ឬនិង ការរក្សាសុវត្ថិភាពទៅដល់គណបក្សនយោបាយ អ្នកនយោបាយ ដើម្បីគេចូលប្រកួតប្រជែង ការបោះឆ្នោតខាងមុខ នេះឱ្យបានត្រឹមត្រូវ គួរតែជំរុញរឿងនេះឱ្យបានទៅ ដើម្បីឱ្យការ បោះឆ្នោតហ្នឹង កុំឱ្យមានរងការចោទប្រកាន់ អំពីបរិយាកាសមិនអព្យាក្រឹត ពីព្រោះថា ចៅក្រម ព្រះរាជអាជ្ញា នៅតែជាសមាជិករបស់គណបក្ស ហើយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក៏អ៊ីចឹងដែរ កុំឱ្យជាសមាជិក គណបក្សផងដែរ។ បើយើង ធ្វើបានប៉ុណ្ណឹង គឺថា យើងជួយច្រើនណាស់ នៅ ក្នុងការបោះឆ្នោត”។

កាលពីពេលថ្មីៗនេះ ថ្លែងក្នុងជំនួបពិភាក្សា មួយជាមួយសង្គមស៊ីវិល និងសារព័ត៌មានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា លោក William A.Heidt បានបញ្ជាក់ថា អាមេរិកចង់ឃើញអ្នកនយោបាយកម្ពុជា ផ្សះផ្សាជាតិ មុនថ្ងៃបោះឆ្នោតមកដល់។ ពោលគឺ ក្នុងកាលៈទេសៈបច្ចុប្បន្ន អ្នកនយោបាយកម្ពុជា គួរតែវិលរកវប្បធម៌សន្ទនា និងរួបរួមគ្នាឡើង វិញ ដោយធ្វើតាមឆន្ទៈរបស់ពលរដ្ឋចង់បាន។

លោក William A.Heidt បានមាន ប្រសាសន៍នៅពេលនោះថា “ខ្ញុំចង់ត្រឡប់ទៅ ប្រធានបទផ្សះផ្សាជាតិ។ ជាងចុងបញ្ចប់ផ្សះផ្សាជាតិ មានន័យថា វាដូចជាកម្លាំងនយោបាយ ធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា អ៊ីចឹង! ហើយការបំបែកមនុស្សចេញពីការប្រកួតការ ដកគណបក្ស ការចេញសេចក្តីថ្លែងការណ៍ប្រឆាំង ឬជំទាស់ ជាជាងវិលមករកការសន្ទនាគ្នា…ការ ធ្វើបែបនេះខ្ញុំមិនគិតថាជាអ្វីដែលប្រជាជនកម្ពុជា ចង់បាននោះទេ!”។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នក នាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ថា ការលើកឡើងនេះគ្រាន់តែជាមតិយោបល់ ផ្សេងៗ របស់សង្គមស៊ីវិលប៉ុណ្ណោះ។ ប៉ុន្តែការធ្វើ វិសោធនកម្មច្បាប់ ឬបទបញ្ជាផ្ទៃក្នងរដ្ឋសភា គឺធ្វើឡើងស្របតាមស្ថានការណ៍នយោបាយ និង មានតែជួយពង្រឹងលទ្ធិប្រជាធិបតេយ្យទៅ វិញទេ។

លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំ យល់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយនេះ វាជាសំណូមពរចាំបាច់ដែល ត្រូវធ្វើ ដើម្បីឱ្យវាស្របទៅតាមសភាពការណ៍ ថ្មី ពីព្រោះច្បាប់ហ្នឹងមានរយៈពេលអនុវត្ត២០ ឆ្នាំរួចទៅហើយ។ អ៊ីចឹងទេ ឆ្លងកាត់ការអនុវត្ត ២០ឆ្នាំនេះ វាមានលេចឡើងនូវបញ្ហាមួយចំនួន ដែលត្រូវកែ​សម្រួល។ អាកែសម្រួលហ្នឹងហើយ ដែលគេហៅថា ធ្វើវិសោធនកម្មច្បាប់ ហើយ ការធ្វើវិសោធនកម្មច្បាប់ហ្នឹង គ្មាន​ឱ្យ​បងប្អូន NGOs អីព្រួយបារម្ភអីទេ ក៏ដូចជាគណបក្ស នានា ដែលមានអត្ថិភាពនៅក្នុងសង្គមកម្ពុជា ហ្នឹង ព្រោះច្បាប់​ហ្នឹង គេត្រូវអនុវត្តជាទូទៅ គ្រប់គណបក្សនយោបាយទាំងអស់ ហើយគ្រប់ ប្រធាន អនុប្រធានគណបក្សទាំងអស់ ប៉ុន្តែ ដោយឡែកចំពោះគណបក្សប្រឆាំង ជារឿង របស់គាត់ដែលគាត់ប្រព្រឹត្តល្មើសច្បាប់ អាហ្នឹង ជារឿងដែលគាត់ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ហើយ មិនអាចគេចរួចទេ ហើយនៅលើ ពិភពលោក ក៏មិនដែលឱ្យមានអនុប្រធានគណ- បក្ស ឬប្រធានគណបក្សដែលជាទណ្ឌិតហ្នឹង គឺថា មកកាន់ការងារហ្នឹងទេ”។

លោកសុខ ឥសាន មានប្រសាសន៍បន្តថា “ខ្ញុំក៏សូមសម្តែងការសប្បាយការត្រេកអរចំពោះ អនុសាសន៍ដ៏ល្អរបស់លោកទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហ្នឹង ដែលថាឱ្យមានការ ចរចាគ្នារវាងគណបក្សទាំង២ ដែលមានអាសនៈ នៅក្នុងសភាហ្នឹង ដើម្បីមានការស្រុះស្រួលជាតិ ដើម្បីឱ្យមានសុខដុមរមនាជាមួយគ្នានៅក្នុង សង្គមកម្ពុជា។ អានេះជាចេតនាល្អ ក៏ប៉ុន្តែយើង ក៏សូមសម្តែងនូវការសោកស្តាយដែរថា យើង មិនអាចអនុវត្តតាមអនុសាសន៍នេះ បានដោយ- សារថា មេបក្សប្រឆាំង គឺថា ជាអ្នកប្រព្រឹត្ត បទល្មើស ហើយដល់ឱ្យយើងចរចាជាមួយគាត់ គឺបានសេចក្តីថា យើងហ្នឹងលើកលែងទោសឱ្យ គាត់ ឬមួយក៏គាត់ប្រព្រឹត្តបទល្មើសហើយ វា អត់មានទោស។ អ៊ីចឹងទេ មានតែយកវប្បធម៌ និទ្ឌណ្ឌភាពយកមកអនុវត្តជំនួសវប្បធម៌នីតិរដ្ឋ អាហ្នឹងបានៗ។ អ៊ីចឹងទេ យើងមានការសោក ស្តាយណាស់ដែលយើងធ្វើមិនបាន ពីព្រោះតាម ស្មារតីនៃកិច្ចព្រមព្រៀងប៉ារីស ដែលមានប្រទេស ទាំង១៨ ជាហត្ថលេខី ហ្នឹង បានចង្អុលណែនាំ យើងហើយថា ឱ្យយើងដើរត្រឹមត្រូវតាមគន្លង លទ្ធិប្រជាធិបតេយ្យ ហើយនិងពង្រឹងនីតិរដ្ឋ ផង។ ហើយបើយើងពង្រឹងនីតិរដ្ឋ អ្នកណាមាន ទោសអ្នកណាប្រព្រឹត្តបទល្មើស អាហ្នឹងត្រូវ ទទួលទោសហើយទៅតាមច្បាប់ជាធរមាន។ ប៉ុន្តែឥឡូវនេះ បើសម រង្ស៊ី គាត់ប្រព្រឹត្តល្មើស ច្បាប់ រហូតមានសាលក្រមតុលាការជាស្ថាពរ ហើយៗឱ្យលើកលែងទោស កុំឱ្យអនុវត្តទោស អាហ្នឹងម៉េចទៅរួចម៉េចនឹងហៅនីតិរដ្ឋទៅបាន? ដូច្នេះកុំច្រឡំថា សម រង្ស៊ី មានទំនាស់ជាមួយ គណបក្សនយោបាយ ហើយគណបក្សនយោ- បាយទាស់គ្នា មិនមែនអ៊ីចឹងទេ គឺបុគ្គលសម រង្ស៊ី ប្រព្រឹត្តល្មើ់សច្បាប់ចំពោះបុគ្គលផ្សេងទៀត ដែលគេមានសិទ្ធិការពារដោយរដ្ឋធម្មនុញ្ញ ដើម្បី ប្តឹងទៅតុលាការរកយុត្តិធម៌៕ កុលបុត្រ

 

 

 

RELATED ARTICLES