Tuesday, January 21, 2025
Homeព័ត៌មានជាតិវិទ្យាស្ថានបារាំងនៅកម្ពុជា បង្ហាញរដូវកាលវប្បធម៌ថ្មី “រាំតាមខ្ញុំ”

វិទ្យាស្ថានបារាំងនៅកម្ពុជា បង្ហាញរដូវកាលវប្បធម៌ថ្មី “រាំតាមខ្ញុំ”

ភ្នំពេញ ៖  វិទ្យាស្ថានបារាំងកម្ពុជា បានប្រារព្ធពិធីអបអរសាទរសិល្បៈរបាំ ក្នុងភាពសម្បូរបែប តាមរយៈរដូវកាលវប្បធម៌ថ្មី “រាំតាមខ្ញុំ” ចាប់ពីថ្ងៃទី០៩ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំង ប្រចាំកម្ពុជា បានបញ្ជាក់ថា របាំដែលជាចំណុចស្នូលនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តនៃអរិយធម៌ ក្នុងការវិវត្តយ៉ាងស្វាហាប់។ រដូវកាលនេះ ឆ្លាស់គ្នារវាងពិធីនានា ស័ក្តិសិទ្ធ កីឡា និងការកម្សាន្ត នឹងស្វែងយល់ពីចង្វាក់ និងស្ទីលនានា ដែលមានការប្រែប្រួលរវាងការអនុវត្តតាមក្បួនតម្រា និងសេរីភាពពេញលេញក្នុងការបញ្ចេញមតិ នឹងចាប់ផ្តើមជាមួយនឹងការតាំងពិព័រណ៍មួយដែលឧទ្ទិសដល់ប្រវត្តិនៃរបាំនៅក្នុងប្រទេសកម្ពុជា ការរួមផ្សំគ្នារវាងគំនូរ រូបថត និងបំណែកបុរាណវិទ្យានៃកាយវិការរបាំ។ ដោយសារកំណាយបុរាណវិទ្យា និងបណ្ណសាររបស់សាលាបារាំងចុងបូព៌ា ការការតាំងពិព័រណ៍នេះ នឹងបង្ហាញបណ្ណសាររូបថតនៃរបាំបុរាណនិងប្រជាប្រិយខ្មែរ។

សេចក្ដីប្រកាសព័ត៌មាន បន្តថា ពីថ្ងៃទី០៩ ខែឧសភា ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ (សម្ពោធថ្ងៃព្រហស្បតិ៍ ទី០៩ ឧសភា វេលាម៉ោង ៦កន្លះល្ងាច) ការតាំងពិព័រណ៍ " ស្វែងយល់ស្គាល់ពីរបាំជាថ្មី " ដែលអាចមើលឃើញនៅក្នុងវិចិត្រសាល និងនៅលើជញ្ជាំងខាងក្រៅនៃបណ្ណាល័យពហុឯកសារ គឺជាលទ្ធផលនៃល្បាយនៃស្នាដៃរបស់វិចិត្រករ Romain Bernini និងបណ្ណសាររូបថតរបស់សាលាបារាំងចុងបូព៌ា។ ការលើកឡើងអំពីប្រវត្តិនៃរបាំនៅកម្ពុជា តាមរយៈតាំងពិព័រណ៌នេះ រួមបញ្ចូលគ្នានូវគំនូរ រូបថត និងបំណែកភស្តុតាងនៃបុរាណវិទ្យា លើកាយវិការរបាំ។ ស្នាដៃរបស់លោក រ៉ូម៉ាំង ប៊ែនីនី (Romain Bernini) នឹងសន្ទនាដូចជាព្រលឹងក្បាច់រាំនៅព្យួរជាមួយនឹងកាយវិការដ៏ប្រណីតរបស់អ្នករបាំ។ របាំជាបេតិកភណ្ឌអរូបី លេចឡើង និងបាត់ទៅវិញក្នុងពេលដ៏ខ្លីនៃពេលនេះ នៅចន្លោះពេលទៀងទាត់ ឬមិនទៀងទាត់។ គ្រាដ៏កម្រ នឹងបង្ហាញដោយមិនអាចពិពណ៌នាបាន។

 សេចក្ដីប្រកាសព័ត៌មាន បន្តទៀតថា របាំនៅប្រទេសកម្ពុជា បង្ហាញលើសពីកម្រើកចលនារាងកាយ របាំបានត្បាញជាចំណងដ៏ពិសិដ្ឋស័ក្តិសិទ្ធិ រវាងមនុស្ស និងទេវៈ ឫទេវតា។ ក្រុមរបាំមានលក្ខណៈចម្រុះ និងរាយប៉ាយពេញផ្ទៃប្រទេស។ ក្រុមរបាំទាំងនេះ សម្ដែងបកស្រាយរបាំបុរាណ ឬរបាំប្រជាប្រិយតាមភូមិ ដើម្បីអបអរសាទរភាពសប្បាយរីករាយដ៏ពេញនិយមរបស់សហគមន៍ ដែលជាសក្ខីកម្មបញ្ជាក់ពីភាពសំខាន់នៃការរាំរបាំនេះ។ របាំនានា ដូចជារបាំស្ទូចត្រី របាំត្រឡោក ឬរបាំនៃភាពសប្បាយរីករាយ តំណាងឱ្យការប្រារព្ធពិធីបុណ្យទានប្រជាប្រិយ។ ក្នុងការសម្តែងដែលបែកខ្ញែក ឬអណ្តែតហោះហើរទាំងនេះ តួអង្គអ្នករបាំ របាំងមុខ (ខ្មុក) ព្រមទាំងពិធីបុរាណ និងសម័យផ្សេងៗ លាយឡំបញ្ចូលគ្នា ដើម្បីចោទសួរអំពីប្រវត្តិរឿងរបស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ស្នាដៃនេះ ត្រូវបានប្រមូលផ្តុំដោយតួអង្គ ឈុតឆាក អ្នកររបាំ របាំងមុខ ដែលបង្កប់ដោយនិមិត្តសញ្ញា ប្រាសាទដូនតា និងភូមិបណ្តែតទឹក ដែលបង្កើតបានជារឿងទាំងមូល ភ្ជាប់នឹងការប្រតិដ្ឋដ៏សម្បូរបែប និងស្មុគស្មាញមួយ។

សេចក្ដីប្រកាសព័ត៌មាន បន្តទៀតថា លោក រ៉ូម៉ាំង ប៊ែនីនី បង្កើតរឿងប្រឌិត តាមរយៈស្នាដៃទាំងនេះ ដោយចោទសួរអំពីពិធីគោរពដ៏ពិសិដ្ឋស័ក្តិសិទ្ធនានា និងពិធីនានាបែបសហសម័យ។ ផ្ទុយនឹងចំណុចនេះ សត្វកេងកងចំកណ្តាល មិនអាចរំខានបានឡើយ នៅក្នុងផ្ទាំងក្រណាត់ បញ្ជាក់នូវភាពស្ងៀមស្ងាត់ ដែលយើងអាចចាត់ទុកជាទេវៈ។ ជាប្រភេទសត្វបុរាណ វាមានរោមចម្រុះពណ៌ និងចំពុះមួយដ៏មាំ ដែលគួរឱ្យគោរព តាមរយៈរូបរាងរបស់វា វាហាក់ដូចជាតំណាងឱ្យអ្នកសង្កេតការណ៍គ្មានដែលកំណត់នៃមនុស្សជាតិ ផ្ទុយពីអ្នករាំដែលមិនស៊ីចង្វាក់គ្នានឹងពេលវេលា។ ក្នុងពេលដំណាលគ្នានោះ លោក រ៉ូម៉ាំង ប៊ែនីនី លើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកបុរាណវត្ថុវិទូ និងអ្នកស្ដារឡើងវិញនៅក្នុងដំណើរការនៃការព្យាបាល និងការករកើតនៃវប្បធម៌ឡើងវិញ តាមរយៈការលាតត្រដាងបង្ហាញ និងការកសាងឡើងវិញនូវរបាំ។ រដូវកាលនេះនឹងមានភាពចម្រុះ ដោយមានការសម្តែងរបាំបុរាណរបស់សាលាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី របាំប្រជាប្រិយខ្មែរ ដូចជា របាំគោះត្រឡោក របាំចាក់គ្រើល របាំត្រុដិ និងរបាំទន្សោងគោព្រៃ ក៏ដូចជាការសម្តែងរបាំសហសម័យទោល ជាមួយអ្នកនាងសារ៉ាវ៉ាន់នី តាណានិត (Sarawanee Tanatanit) ដែលរៀបចំដោយអ្នកច្នៃក្បាច់រំាបារាំង លោកអាប៊ូ ឡាហ្គ្រា (Abou Lagraa) នៅប្រទេសថៃ។

សេចក្ដីប្រកាសព័ត៌មាន បន្ថែមថា វិទ្យាស្ថានបារាំងកម្ពុជា នឹងធ្វើឱ្យញាប់ញ័រ ទៅតាមចង្វាក់នៃការសម្តែងភ្លាមៗឥតព្រាងទុក ដោយធ្វើឱ្យសួនច្បាររបស់វិទ្យាស្ថាន មានភាពភាពកន្ត្រាក់រស់រវើក ជាមួយនឹងដង្ហើមនៃភាពឥតព្រាងទុក និងការច្នៃប្រឌិតបែបសិល្បៈ។ ដោយសារតន្ត្រី និងរបាំ មិនអាចកាត់ផ្តាច់ពីគ្នាបាន ព្រឹត្តិការណ៍ពហុវសិល្បៈមួយនេះ នឹងរួមបញ្ចូលគ្នានូវបទចម្រៀង តន្ត្រី និងរបាំ ដែលនាំមកជាមួយគ្នានូវអ្នកចម្រៀងសូប្រាណូ ម៉ារី វ៉ាស្កូនី (Marie Vasconi) អ្នកលេងព្យ៉ាណូ Etienne Chenevrier និងក្រុមអ្នករបាំ ក្រោមការដឹកនាំ និងច្នៃក្បាច់រាំរបស់អ្នកនាង ខេន វ៉ាន់ធី តាមរយៈបទភ្លេងរបស់ Fauré, Debussy, Poulenc…។ នៅមុនពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិក នៅទីក្រុងប៉ារីស ការរាំបែបកីឡា នឹងត្រូវអញ្ជើញជាកិត្តិយសជាលើកដំបូង ៖ ការរាំសេរី (Break Dance) នឹងក្លាយជាវិញ្ញាសាអូឡាំពិកមួយ ក្នុងចំណោមវិញ្ញាសាអូឡាំពិកនានា ក្នុងឆ្នាំ២០២៤។  វិទ្យាស្ថានបារាំងកម្ពុជា នឹងប្រារព្ធការប្រកួតកីឡាអូឡាំពិក ជាមួយនឹងការប្រកួតការរាំ Break Dance នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ជាមួយនឹងរង្វាន់ជាការធ្វើដំណើររយៈពេល ១០ថ្ងៃ ទៅកាន់ទីក្រុងប៉ារីស សម្រាប់ការជួបជុំបែបរបាំវប្បធម៌ តាមរយៈកម្មវិធីបោះជំរំនៅមជ្ឈមណ្ឌលរបាំជាតិ។ វដ្ដភាពយន្ដដែលឧទ្ទិសដល់សិល្បៈរបាំ និងប្រវត្តិរបស់របាំ នឹងធ្វើឱ្យកម្មវិធីនេះកាន់តែសម្បូរបែប រួមទាំងភាពយន្តជីវប្រវត្តិដោយលោក ម៉ៃឃើល ឡប់ (Michael Laub) និងភាពយន្តឯកសារពីមជ្ឈមណ្ឌលរបាំជាតិ និងវេទិកាលីយ៉ុង Numridanse ៕   

RELATED ARTICLES