Wednesday, October 30, 2024
Homeព័ត៌មានជាតិឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ចុះ​មក​ទស្សនកិច្ច​នៅរោងចក្រ​កែច្នៃ​ផលិត​ផល​អាហារ និង​បំលែង​សាច់​មាន់​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ពី​អាហារសុវត្ថិភាព

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បាន​ចុះ​មក​ទស្សនកិច្ច​នៅរោងចក្រ​កែច្នៃ​ផលិត​ផល​អាហារ និង​បំលែង​សាច់​មាន់​ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់​ដើម្បី​លើក​កម្ពស់​ចំណេះ​ដឹង​ពី​អាហារសុវត្ថិភាព

កាលពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2024 ឯកឧត្តមបណ្ឌិតសភាចារ្យ​ ហង់​ជួន​​​ ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​អប់រំ យុវជន និងកីឡាបានចុះមកទស្សនកិច្ចនៅរោងចក្រកែច្នៃផលិតផលអាហារ និងបំលែងសាច់មាន់របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅផ្លូវជាតិលេខ​​៤​ ភូមិពើក​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សកលវិទ្យាល័យដែលជាដៃគូរ ដូចជា សាកលវិទ្យាល័យជាតិ ជាស៊ីម កំចាយមារ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺនិង វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងមានការចូលរួមពីសំណាក់ គណៈប្រតិភូរាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ជាច្រើនរូប ដោយមានការទទួល បដិសណ្ឋារកិច្ចពីគណៈគ្រប់គ្រងក្រុមហ៊ុនស៊ីភី ខេមបូឌា ចំកាត់ ដឹកនាំដោយលោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនស៊ី.ភី.ជាច្រើនរូប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

លោក Wittaya Kreangkriwit អគ្គនាយក លោក Thanachit Sriboonlue អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បានណែនាំអំពីអាជីវកម្មស៊ី.ភី.និងមានការពិភាក្សាបើកចំហទាក់ទងនឹងប្រធានបទនៃការកែលម្អសុវត្ថិភាពចំណីអាហារ ការផលិតចំណីអាហារស្តង់ដារ និងកិច្ចសហការរវាងក្រសួង​អប់រំ និងវិស័យឯកជន

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៏ថាវិទ្យាស្ថានអប់រំផ្តោតសំខាន់ទៅលើសុខភាព និងសុខុមាលភាពរបស់សិស្ស សុវត្ថិភាពចំណីអាហារ និងស្តង់ដារអនាម័យដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ កម្លាំងរាងកាយ ផ្លូវចិត្ត ការគិត ព្រមទាំងបង្កើនចំណេះដឹងផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា​​កាលដែលបានបរិភោគអាហារដែលមាន​ សុវត្ថិភាពស្តង់ដារ អនាម័យត្រឹមត្រូវ​នាពេលបច្ចុប្បន្ន និងជួយអោយយើងទទួលបានសុខភាពល្អរយះពេលយូរអង្វែង​ព្រមទាំងជួយកាត់បន្ថយ​ការចំណាយក្នុង​ការព្យាបាលជម្ងឺល្អជាងការបរិភោគអាហារដែលមិនមានសុវត្ថិភាព។​ ដូច្នេះការចែករំលែក​ចំណេះដឹងរវាងក្រសួង​អប់រំ និងវិស័យឯកជនជាគម្រោងសហការមួយដែលសំខាន់​ក្នុងការផ្តល់អត្ថប្រយោជន៍​ដល់យុវជន និងប្រជាជនកម្ពុជា ក្នុងការយល់ដឹងកាន់តែច្បាស់ពីការថែទាំសុខភាព​នៅតាមសាលារៀន និងសាកលវិទ្យាល័យនាពេលអនាគត។

លោក Wittaya Kreangkriwit អគ្គនាយកក្រុមហ៊ុនស៊ី.ភី.បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភី.ផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍ស្តង់ដារផលិតកម្មចំណីអាហារ ទាំងគុណភាព និងបរិមាណ ដើម្បីបំពេញតម្រូវការទីផ្សារ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ រីករាយក្នុងការសហការ ជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុង​ការ​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ចំណីអាហារ​ដល់​យុវជន និង​ប្រជាជន​កម្ពុជា។

លោក Wittaya Kreangkriwit អគ្គនាយកនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់

លោក Wittaya Kreangkriwit បានបន្ថែមទៀតថាក្រុមហ៊ុនមិន​ត្រឹម​តែចែករំលែកចំណេះដឹងដល់​ សិស្ស​​និស្សិត​និងសាលារៀន​ប៉ុណ្ណោះ​ទេ  ក្រុមហ៊ុនក៏​បាន​ផ្តល់​ចំណេះដឹង និង​បច្ចេកទេស​ដល់​កសិករអំពីការលើកកម្ពស់ស្ថង់ដារ​ផលិតកម្ម ដោយប្រមូលទិញវត្ថុធាតុដើមរបស់កសិករក្នុងស្រុក ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ស្រូវ ​និងវត្ថុធាតុដើមផ្សេងទៀត រហូតមកដល់សព្វថ្ងៃនេះជាង ១០០០ គ្រួសារ។

លោក Thanachit Sriboonlue អគ្គនាយករង នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានមានប្រសាសន៍ថា ក្រុមហ៊ុនស៊ី.ភីសូមចែករំលែកស្តីអំពីចំណេះដឹងអំពីសុវត្ថិភាពចំណីអាហារជាមួយយុវជន និងប្រជាជនកម្ពុជាចំនួន ៣ចំណុចសំខាន់ៗ (១)ជ្រើសរើសទិញ ផលិតផលចំណីអាហារដែលមានប្រភពច្បាស់លាស់ (២)ការរក្សាទុកផលិតផលនៅកន្លែងដែលមានសីតុណ្ហភាពត្រឹមត្រូវ (៣)ការចំអិនដែលត្រឹមត្រូវតាមស្តង់ដារ ។

លើស​ពី​នេះទៅទៀត ដើម្បីអោយកាន់តែ​ប្រសើរ ​​ក្នុងគ្រឹះស្ថានសិក្សាគួរតែមានអាហារដ្ឋានដែលមានអនាម័យ​នៅក្នុងបរិវេណកន្លែងសិក្សា ដោយហាងអាហារដែលមាននឹងត្រូវមានការត្រួតពិនិត្យពីគុណភាព  ចាប់ផ្តើមតាំងពីវត្ថុធាតុដើមដែលនាំមកប្រើប្រាស់រហូតដល់វិធីចំអិនដែលត្រឹមត្រូវ ដើម្បីអោយសិស្សានុសិស្សទាំងអស់ទទួលបាននូវអាហារដែលមាន គុណភាព និង​សុវត្ថិភាព ។

លោក Thanachit Sriboonlue អគ្គនាយករងនៃក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់

លោក Thanachit Sriboonlue បានបន្ថែមទៀតថា ក្រុមហ៊ុនស៊ី.ភី. ប្តេជ្ញាផ្តល់នូវផលិតផលអាហារ​ប្រកបដោយគុណភាព អនាម័យសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់ដល់ប្រជាជនកម្ពុជា អ្នកបរិភោគទាំងអស់អាច​ជឿជាក់លើផលិតផលស៊ី.ភី. បានព្រោះថាគ្រប់ផលិតផលចំណីអាហារទាំងអស់របស់ស៊ី.ភី. យើងទទួលបានស្តង់ដារ​អន្តរជាតិដែលមានការត្រួតពិនិត្យត្រឹមត្រូវ ដូចជាស្តង់ដារ GHP HACCP និង HALAL លោកអ្នកអាចបរិភោគ​ដោយភាពជឿជាក់ ”អាហារសុវត្ថិភាព ជឿជាក់លើស៊ី.ភី.” ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញទស្សនកិច្ចរោងចក្រកែច្នៃចំណីអាហារនិងបំលែងសាច់មាន់របស់ ស៊ី.ភី.

ក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារ ចាប់តាំងពីឆ្នាំ១៩៩៦ រហូតដល់បច្ចប្បន្ននេះបានរយះពេល ២៨ឆ្នាំស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ (Farm ) ចំណីអាហារ(Food ) ហើយក្រុមហ៊ុនក៏បានបើកដំណើរការអាជីវកម្មហាងលក់រាយនឹងអាហារជាច្រើនដូចជា CP Fresh mart ,CP Fresh Shop ,Five Star, Star Coffee​ និង​ Hi-Pork ដោយឈរលើមូលដ្ឋានគ្រឹះ ដោយទំនួលខុសត្រូវចំពោះសង្គមជាតិ និងបរិស្ថាន ហើយយើងមានទស្សនវិស័យក្នុងការធ្វើអាជីវកម្មដែលហៅថា “គោលការណ៍ប្រយោជន៍ទាំង៣ប្រការដើម្បីឆ្ពោះទៅកាន់និរន្តរភាព” ដោយចាត់ទុកផលប្រយោជន៍ដល់ប្រទេសជាតិ ជាអាទិភាពទីមួយ ផលប្រយោជន៍ប្រជាជន ជាអាទិភាពទីពីរ និងផលប្រយោជន៍ដល់ក្រុមហ៊ុន ជាអាទិភាពចុងក្រោយ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងសុវត្ថិភាពចំណីអាហារ ឬលោកអ្នកដែលចាប់អារម្មណ៍សហការទិញ និងបើក​អាជីវកម្ម​ជាមួយក្រុមហ៊ុនអាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក​ Facebook : CP Cambodia Co,.Ltd. /Facebook: CP Brand Cambodia ទំនាក់ទំនងមកកាន់លេខទូរស័ព្ទលេខ ៖ 086 929 917 ,086 666 433

Facebook CP Cambodia

Web site CP Cambodia

Youtube CP Cambodia

CP Brand Cambodia

RELATED ARTICLES