Saturday, July 27, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ព្រំ សំណាង ផ្ដួលម៉េតឌី កាលីលី នៅទឹកទី២ ខណៈម៉ានូ សិល្បៈ ចាញ់ម៉តេហ្សា នៅត្រឹមទឹកទី១  

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 ព្រំ សំណាង ផ្ដួលម៉េតឌី កាលីលី នៅទឹកទី២ ខណៈម៉ានូ សិល្បៈ ចាញ់ម៉តេហ្សា នៅត្រឹមទឹកទី១  

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានវិលមកវិញហើយក្រោយផ្អាករយៈពេលខ្លីដោយ សារតែក្រុមការងាររៀបចំស្ទីឌីយោ ប្រព័ន្ធភ្លើងឲ្យកាន់តែទំនើបជាងមុនថែមទៀត ខណៈដែលមុនការប្រកួតក៍មានបើកសន្និសីទសារព័តមានផងដែរ។ពិតណាស់ការបើកឆាកកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ការប្រកួត​មានដល់ទៅ៧គូ ហើយក្នុងនោះទាំងកីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែកីឡាការខ្លាំងៗ ហើយវាយគ្នាដោយ​រហ័សបំផុតនាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និង ស្រែកហ៊ោ ពេញសែង្វៀនព្រែកកំពឹស ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១៖កីឡាករបង្គោលក្រហមខាំ ចយ  អាយុ១៤ឆ្នាំ មកពីក្លិបមហិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមា​គមកីឡាកងយោធពលខេរភូមិន្ទ  ធ្លាប់ប្រកួតបាន២៨លើក ឈ្នះ ១៨ លើក,ចាញ់៩លើក ស្មើ១លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៤ដង ប្រកួតទម្ងន់ ៤៥គ.ក្រ បានចាញ់ដោយពិន្ទុ លើកីឡាករបង្គោលខៀវរឿង សារ័ត្ន  មកពីក្លិបរឿងសោភ័ណ្ឌគុនខ្មែរ  សមាគមកីឡាកងយោធពលខេមរភូមិន្ទ  អាយុ១៤ឆ្នាំ ធ្លាប់ប្រកួត៦លើក, ឈ្នះ ៥លើក,មិនធ្លាប់ស្មើ , ចាញ់ ១លើក  និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

 -គូពិសេសទី២៖ កីឡាករបង្គោលក្រហមសំណាង ចុងក្រោយ អាយុ២៧ឆ្នាំ មកពីក្លិបបមហិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេរភូមិន្ទ   ធ្លាប់ប្រកួត២៦លើក ,ឈ្នះ ២០លើក ,ចាញ់ ៦លើក ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២០ដង ប្រភេទ ទម្ងន់ ៦៩ គ.ក្រ បានចាញ់នៅទឹកទី១កីឡាករបង្គោលខៀវម៉ាស្រេវី បាសៀរ(Mazrealvi Bashir) មកពីអ៊ឺរ៉ង់ អាយុ២៤ឆ្នាំ ធ្លាប់ប្រកួតចំនួន២៦លើក ,ឈ្នះ១៥លើក ,ចាញ់៤លើក ,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសម្លប់ ៨ដង ។

 -គូអន្ដរជាតិទី៣៖កីឡាករបង្គោលក្រហមកីឡាករិនីមឿយ ឆឹង  មកពីក្លិបមហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  អាយុ២៥ឆ្នាំ ធ្លាប់ប្រកួត ២០លើក ,ឈះ ១២លើក,ចាញ់៦លើក ,ស្មើ២លើក និងមិនធ្លាប់ផ្ដួល គូប្រកួតឲ្យសម្លប់ ប្រភេទទម្ងន់៦០  គ.ក្រ បានឈ្នះដោយពិន្ទុ កីឡាករបង្គោលខៀវសា ហ៊ែល  (Sahel) មកពី អ៊ីរ៉ង់ អាយុ២៥ឆ្នាំ ធ្លាប់ ប្រកួតបានចំនួន១២ លើក ,ឈ្នះ១១លើក,ចាញ់១លើក ,មិនធ្លាប់ស្មើ និងធ្លាប់ ផ្ដួលគូ ប្រកួតឲ្យសម្លប់ចំនួន៣ដង ។

គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមណង សាវ  អាយុ២៥ឆ្នាំ មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈ សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត១៥១លើក,ឈ្នះ ១១៣ លើក,ចាញ់ ២៧លើក ,ស្មើ ១១លើក និងធ្លាប់ផ្ដួល គូប្រកួតឲ្យសម្លប់ចំនួន១៩ដង ប្រកួតប្រភេទ ទម្ងន់៥៧គ.ក្រ  បានផ្ដួលត្រឹមទឹកទី១លើកីឡាករបង្គោលខៀវអារ៉ាស់ សាហ្វាអ៊ី (Arash Shafaei) មកពីក្រិច  អាយុ២៤ ឆ្នាំ ធ្លាប់ប្រកួតចំនួន២៩លើក,ឈ្នះ ២១លើក,ចាញ់ ៥លើក ,ស្មើ៣លើក និង ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៨ដង ។

-គូអន្ដរជាតិទី៥៖ កីឡាករបង្គោលក្រហមវង្ស វិឆ័យ អាយុ២៨ឆ្នាំមកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេស សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៩៥លើក ,ឈ្នះ៧០លើក, ចាញ់១៣លើក ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រ កួតឲ្យសម្លប់ចំនួន៤០ដង ប្រភេទ ទម្ងន់ ៧២គ.ក្រ  បានយកឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវកង ប៉ៈធុម (Kong Pathom) មកពីThailand អាយុ២៦ឆ្នាំ  ធ្លាប់ ប្រកួត ១៦១លើក,ឈ្នះ១១០ លើក ,ចាញ់៤៧ លើក ,ស្មើ៤ លើក និងធ្លាប់ ផ្ដួល គូប្រកួតឲ្យ សម្លប់ ចំនួន៤០ដង ។

 -គូអន្ដរជាតិទី៦៖ កីឡាករបង្គោលក្រហមម៉ានូ សិល្បៈ អាយុ៣៧ឆ្នាំមកពីក្លិបសុភាពគុនខ្មែរ សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៧៨លើក ,ឈ្នះ៧២លើក, ចាញ់៥លើក ស្មើ១លើក និងធ្លាប់ផ្ដួលគូប្រ កួតឲ្យសម្លប់ចំនួន១៦ដង ប្រភេទ ទម្ងន់ ៨៥គ.ក្រ  បានចាញ់នៅត្រឹមទឹកទី១ លើកីឡាករបង្គោលខៀវម៉តេហ្សា (Morteza) មកពីអ៊ីរ៉ង់ អាយុ២៥ឆ្នាំ  ធ្លាប់ ប្រកួត ១៦លើក,ឈ្នះ១៤ លើក ,ចាញ់២ លើក ,មិនធ្លាប់ស្មើ  និងធ្លាប់ផ្ដួលគូប្រកួតឲ្យ សម្លប់ចំនួន៨ដង ។

 -គូអន្ដរជាតិទី៧៖ កីឡាករបង្គោលក្រហមព្រំ សំណាង អាយុ៣៣ឆ្នាំមកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៧៨លើក ,ឈ្នះ៦២លើក, ចាញ់១៣លើក ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៤០ដង ប្រភេទ ទម្ងន់ ៨០គ.ក្រ  បានផ្ដួលនៅទឹកទី២លើកីឡាករបង្គោលខៀវម៉េតឌី កាលីលី (Mehdi Kalili) មកពីអ៊ីរ៉ង់ អាយុ២៤ឆ្នាំ  ធ្លាប់ប្រកួត២៥លើក,ឈ្នះ២០ លើក ,ចាញ់៥ លើក ,មិនធ្លាប់ស្មើនិងធ្លាប់ផ្ដួលគូប្រកួតឲ្យ សម្លប់ចំនួន៥ដង ។

  សូមបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំ ទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍ លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន ទឹក កកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់ពី ម៉ោង៦ល្ងាច​តទៅ ៕

RELATED ARTICLES