Sunday, January 19, 2025
Homeព័ត៌មានជាតិកំពុង​ហូប​បាយ​ជុំ​បង​ប្អូន អួល​ស្លាប់

កំពុង​ហូប​បាយ​ជុំ​បង​ប្អូន អួល​ស្លាប់

ខេត្តសៀមរាប ៖ បុរស​ម្នាក់ កំពុង​ហូបបាយល្ងាចជុំគ្នាជាមួយបងប្អូនសុខៗ ស្រាប់តែ កើតមានអាការអួលបាយ បញ្ឈរភ្នែក រួចដាច់ ខ្យល់ស្លាប់ភ្លាមៗមួយរំពេចគួរឱ្យសង្វេគ បង្ក ឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។

បុរសរងគ្រោះដែលអួលបាយស្លាប់យ៉ាង អាណោចអាធ័មនោះ មានឈ្មោះភេម ពេជ្រ ហៅកុក អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិ កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រុមគ្រួសារគាត់បានរៀបចំហូបបាយល្ងាចជុំគ្នា លុះពេលហូបបាយកំពុងតែឆ្ងាញ់សុខៗ មិនទាន់ រួចរាល់ផង ស្រាប់តែជនរងគ្រោះបានកើតមាន អាការៈអួលបាយ បញ្ឈរភ្នែកឡើងលើ ឃើញ បែបនេះ ក្រុមគ្រួសារបាននាំគ្នាជួយគក់ច្របាច់ រឺតខ្នងឱ្យជនរងគ្រោះ តែអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ភ្លាមៗមួយរំពេច ធ្វើឱ្យក្រុម- គ្រួសារតក់ស្លុតយ៉ាងខ្លាំង ស្ទើរមិនគួរឱ្យជឿ ថា អាចនឹងកើតមានរឿងបែបនេះ។

ប្រភពដដែលបន្តថា តាមពិត ជនរងគ្រោះ មានជំងឺប្រចាំកាយផងដែរ តែបែរជាមកស្លាប់ នឹងរឿងអួលបាយបែបនេះទៅវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាស្លាប់ដោយសារតែអួល បាយប្រាកមែន។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES