Sunday, November 24, 2024
Homeនយោបាយសួន​ប្រជាធិប​តេយ្យថ្មី សាង​សង់​នៅ​ឫស្សីកែវ

សួន​ប្រជាធិប​តេយ្យថ្មី សាង​សង់​នៅ​ឫស្សីកែវ

ភ្នំពេញ ៖ សួនប្រជាធិបតេយ្យថ្មី ដែលមានទីតាំងនៅសួនច្បារសូគីម៉ិច ស្ថិតក្នុងខណ្ឌ ឫស្សីកែវ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចាប់ ផ្តើមសាងសង់ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០១៧។

បើតាមការឱ្យដឹងពីរដ្ឋបាលរាជធានីភ្នំពេញ សួនច្បារនេះចែកជាទីធ្លាកីឡា សួនច្បារ ចំណត រថយន្ត បង្គន់អនាម័យ បង្គោលភ្លើងហ្វាបំភ្លឺ និង បង់អង្គុយសម្រាប់ប្រជាពលរដ្ឋលំហែកម្សាន្ត។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ភក្តី បានបញ្ជាក់ថា គម្រោងស្ថាបនាសួនប្រជា- ធិបតេយ្យថ្មីនេះ មិនឱ្យលើសពី៣ខែទេ នឹងត្រូវបញ្ចប់ហើយ។

លោកភក្តី បានមានប្រសាសន៍ប្រាប់“នគរធំ” នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ថា “ចំពោះ ថវិកាចំណាយ ខ្ញុំអត់ចាំតួលេខទេ ប៉ុន្តែក្រោយ ពីទទួលគោលការណ៍ពីរដ្ឋាភិបាល ពីដើមខែមករា មកហ្នឹង យើងឱ្យខាងជំនាញពាក់ព័ន្ធហ្នឹង គាត់ រៀបចំទៅសិក្សាមើល ដើម្បីឱ្យដឹងថា ប្លង់របស់ យើង​ត្រង់ហ្នឹង ទីតាំងត្រង់ណា យើងត្រូវធ្វើ អីៗ ហើយម្សិលមិញនេះ ក្រោយពីយើងបាន ឯកភាព​ពី​ប្លង់គោលដែលយើងបានរៀបចំហ្នឹង ក្រុមការងារបានចុះទៅរៀបចំនៅលើទីតាំង ហ្នឹងផ្ទាល់តែម្តង ហើយជាគម្រោងការងារ ហ្នឹងអាចបញ្ចប់ក្នុងរយៈពេលប្រហែលជា៣ខែ ស្ថាបនាមិនយូរ​ពី៣​ខែ​ជាងទេ នឹងចប់ហើយ”។

ខាងក្រោមនេះជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកម៉េត មាសភក្តី អ្នកនាំ ពាក្យរដ្ឋបាលរាជធានីភ្នំពេញ ទាក់ទងការសួន ប្រជាធិបតេយ្យថ្មី កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ៖

នគរធំ ៖ ជម្រាបសួរលោកម៉េត មាសភក្តី! តើលោកអាចបញ្ជាក់ច្បាស់ពីទីតាំងសួនប្រជាធិប- តេយ្យថ្មីនេះបានទេ?

លោកម៉េត មាសភក្តី ៖ បាទ! ទីលាន ហ្នឹង គឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ កាលពីមុន គេហៅសួនគីឡូម៉ែត្រលេខ៦ ទល់ មុខហាងសាំងសូគីម៉ិច ស្ថិតនៅក្នុងសង្កាត់ ឫស្សីកែវ ខណ្ឌប្ញស្សីកែវ។

នគរធំ ៖ តើទីលានថ្មីនេះនឹងផ្តល់ប្រយោជន៍ ភាពងាយស្រួល និងសោភណភាពសម្រាប់រាជ- ធានីរបស់យើងយ៉ាងណាដែរ?

លោកម៉េត មាសភក្តី ៖ គោលបំណង ដែលយើងរៀបចំទីលាននេះ គឺសម្រាប់រៀបចំ ជាទីតាំងមួយជូនទៅដល់បងប្អូនប្រជាពលរដ្ឋ របស់យើងឬក៏មជ្ឈដ្ឋានណាដែលគាត់មាន បំណងចង់ធ្វើការសម្តែងមតិ ដើម្បីឱ្យស្របតាម ច្បាប់នៃការធ្វើបាតុកម្ម កូដកម្ម ប្រកបដោយ សន្តិវិធី។

នគរធំ ៖ មុននឹងស្ថាបនាទីលាននេះ តើ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការសិក្សាយ៉ាង ល្អិតល្អន់យ៉ាងណាដែរជាមួយអ្នកជំនាញ?

លោកម៉េត មាសភក្តី ៖ យើងប្តូរទីលាន ប្រជាធិបតេយ្យចាស់ ហើយឈ្មោះដែលយើង រៀបចំនៅទីតាំងថ្មីនេះ យើងហៅ “សួនប្រជាធិបតេយ្យ” យើងលែងហៅទីលានប្រជាធិបតេយ្យ ដូចទីតាំងចាស់ហើយៗមូលហេតុដែលយើង ហៅសួនប្រជាធិបតេយ្យហ្នឹង ដោយសារតែ ទីតាំងដែលយើងប្តូរមកទីតាំងថ្មីហ្នឹង គឺយើង ប្រើវាឱ្យមានគោលបំណងច្រើន។ មានន័យ ថា បើសិនជាថ្ងៃ ឬក៏ពេលវេលាណាដែលមិន មានការប្រើប្រាស់ធ្វើជាទីកន្លែងបញ្ចោញមតិទេ បងប្អូនប្រជាពលរដ្ឋរបស់យើងហ្នឹង អាចប្រើ វាទៅជាសួនច្បារ ដើម្បីគាត់ធ្វើការលំហែកាយ ឬក៏ហាត់ប្រាណហាត់អីហ្នឹង ដូចសួនច្បារធម្មតា អ៊ីចឹង ក៏ប៉ុន្តែដល់វេលាណាមួយដែលមានការ អនុញ្ញាតឱ្យប្រើប្រាស់ទីតាំងហ្នឹងឱ្យធ្វើការជួបជុំ សម្តែងមតិក្នុងកម្រិតណាមួយនោះ អ៊ីចឹងគាត់ អាចប្រើទីតាំងហ្នឹងធ្វើជាទីតាំងសម្តែងមតិបាន តែម្តង។

នគរធំ ៖ បើប្រៀបធៀបជាមួយទីលាន ប្រជាធិបតេយ្យចាស់ នៅជិតបូជនីយដ្ឋានវត្តភ្នំ និងសួនប្រជាធិបតេយ្យថ្មីនេះ តើមានលក្ខណៈ ខុសគ្នាយ៉ាងណាដែរ?

លោកម៉េត មាសភក្តី ៖ ខុសគ្នា៣ទៅ៤ ចំណុចដែរ។ ទី១ ទំហំនៅសួនប្រជាធិបតេយ្យ ថ្មីហ្នឹង គឺធំជាងទីលានប្រជាធិបតេយ្យចាស់ ដែលអាចាស់ហ្នឹងមានទំហំប្រហែល៨ពាន់ម៉ែត្រការ៉េ ហើយអាថ្មីនេះ មានប្រហែលជាជាង១ ម៉ឺនបីពាន់ម៉ែត្រការ៉េ វាធំទូលាយជាង។ ទី២ ទីតាំងថ្មីនេះ មានចំណត​ស្រាប់ សម្រាប់ឱ្យបង- ប្អូនប្រជាពលរដ្ឋរបស់យើងដែលមកលេងហ្នឹង គាត់អាចធ្វើការ​ចតកង់ ម៉ូតូ ឬក៏រថយន្តរបស់ គាត់ហ្នឹង ដោយសារតែយើងរៀបចំជាចំណត តែម្តង មិនដូចនៅទីតាំងចាស់ ដែលមិនមាន ចំណត ហើយអ្វីដែលដូចគ្នា ឬក៏មិនប៉ះពាល់ ផលប្រយោជន៍អ្នកដែលធ្វើ​ការ​បញ្ចោញមតិ ហ្នឹង គឺទីតាំងថ្មីនេះ ក៏មិនឆ្ងាយចេញពីកណ្តាល ក្រុងដែរ មានន័យថា មិន​ទៅដល់ជាយក្រុង ឬអី ដូចអ្នកខ្លះលើកឡើងទេ។ អ៊ីចឹងមានន័យ ថា ទីតាំងថ្មីនេះ គ្រាន់តែចេញ​ពីក្រោមស្ពាន ជ្រោយចង្វាទៅ ប្រហែលជាជាងមួយគីឡូទេ តាមដែលខ្ញុំដឹង។ អ៊ីចឹងវាស្ថិតនៅកណ្តាល​ក្រុង ដដែល មានន័យថា គោលបំណងដែលគាត់ ចង់បង្ហាញឱ្យប្រជាពលរដ្ឋ ឬក៏អ្នកដែលដឹងឮ ច្រើនហ្នឹង គាត់អាចរក្សាគោលបំណងនេះបាន ហើយទីតាំងថ្មីរបស់យើងនេះ យើងមានរៀបចំ សម្រាប់កន្លែងឱ្យគាត់ឈរ ឬក៏ធ្វើការសម្តែង មតិ មានកន្លែងខ្លះ យើងរៀបចំជា​សួនច្បារ ព្រោះដូចខ្ញុំជម្រាបហើយ យើងប្រើជាគោល- បំណង២។ អ៊ីចឹងមានកន្លែងខ្លះសួនច្បារ ហើយ យើងរៀបចំជាបង់អង្គុយដាក់ភ្លើងហ្វា ហើយ មានរៀបចំជាបង្គន់អនាម័យ សម្រាប់ឱ្យគាត់ សម្រួលឥរិយាបថនៅពេលដែលមានពិធីនៅ ទីលានហ្នឹង។

នគរធំ ៖ អ៊ីចឹងសង្ឃឹមថា តើមជ្ឈដ្ឋាន ទូទៅនឹងមានការចាប់អារម្មណ៍គាំទ្រយ៉ាងណា នៅពេលសួនថ្មីនេះ ស្ថាបនាហើយរួចរាល់?

លោកម៉េត មាសភក្តី ៖ បាទ! ខ្ញុំគិតថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានគោល- បំណងបញ្ចោញមតិ គឺនៅតែរក្សាគោលបំណង គាត់បាន មានន័យថា មិនពិបាកអីឱ្យគាត់ធ្វើ ដំណើរទៅទីតាំងហ្នឹង ហើយមានភាពទូលាយ ល្អជាង ហើយក៏មិនបង្កឱ្យមានការរំខានដល់ អ្នកជិតខាង ការរស់នៅ លំនៅឋាន ឬក៏អាជីវ- កម្មរបស់អ្នកជិតខាង ដូចនៅទីលានចាស់ដែរ ព្រោះអានេះវានៅជិតមួយចំហៀង គឺស្រប តាមបណ្តោយមាត់ទន្លេ ហើយមួយចំហៀង ទៀតហ្នឹងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ហ្នឹង។ អ៊ីចឹងបានន័យថា អត់មានផ្ទះ អត់ មានអី ដែលយើងគិតថានៅពេលដែលមាន សកម្មភាពឬការសម្តែងមតិរៀបចំឡើងហ្នឹង អត់ប៉ះពាល់ដល់ពួកគាត់ដែលរស់នៅជុំវិញ ហ្នឹងទេ។

នគរធំ ៖ ជាចុងក្រោយ ក្នុងនាមអាជ្ញាធរ រាជធានីភ្នំពេញ តើលោកមានសំណូមពរអ្វីទៅ ដល់មជ្ឈដ្ឋានប្រជាពលរដ្ឋ ជុំវិញការស្ថាបនា សួនប្រជាធិបតេយ្យថ្មីនេះ?

លោកម៉េត មាសភក្តី ៖ ទីមួយ យើង គ្រាន់តែជម្រាបជូនឱ្យដឹងថា ទីលានឬសួនប្រជាធិបតេយ្យថ្មីរបស់យើងហ្នឹង គឺអាចប្រើប្រាស់ បានជាលក្ខណៈ២ គោលបំណង គឺទីតាំងសម្រាប់ បញ្ចោញមតិ​ផង ក៏ជាសួនច្បារសាធារណៈធម្មតា ផងដែរ។ មានន័យថា បងប្អូននៅតែអាចលម្ហែ តាមដងទន្លេ មានសួនច្បារ មានអី ឬក៏ធ្វើ លំហាត់ប្រាណ ធ្វើកីឡាអីនៅទីតាំងហ្នឹង ខណៈ ពេលដែលទីតាំងហ្នឹងមិនទាន់ប្រើពេលវេលា ធ្វើការជួបជុំសម្តែងមតិ។ រឿងទី២ ក៏សូមឱ្យ មានការចូលរួមថែរក្សាទាំងអស់គ្នាថា ទីតាំង ដែលជាសមិទ្ធផលដែលយើងរៀបចំថ្មីហ្នឹង សូម ឱ្យមានការចូលរួម​ថែ​​រក្សាក្នុងការប្រើប្រាស់ ហ្នឹងឱ្យបានយូរអង្វែងល្អ ទាំងសោភ័ណភាព និងអនាម័យហ្នឹង ពីសំណាក់​ប្រជាពលរដ្ឋដែល ប្រើប្រាស់សួនច្បារហ្នឹង ក៏ដូចជាអ្នកដែលមក ធ្វើការសម្តែងមតិនៅទីតាំងសួនប្រជាធិបតេយ្យ ហ្នឹងផងដែរ៕ កុលបុត្រ

 

RELATED ARTICLES