កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី ពិតអស្ចារ្យណាស់ កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៤ ដែលមានដល់ទៅ៧គូ ហើយក្នុងនោះទាំងកីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែប្រកួតគ្នាយ៉ាងជក់ចិត្ត នាំឲ្យទស្សនិកជនពេញចិត្ដខ្លាំង និង ស្រែកហ៊ោ ពេញសែង្វៀនព្រែកកំពឹស តែម្ដង។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ គឺ៖
-គូមិត្តភាពទី១៖(ហ្គង់ធម្មតា)កីឡាករបង្គោលក្រហមនី រិទ្ធី តុងលី អាយុ១៥ឆ្នាំ មកពីក្លិបខ្លារខិនមានរិទ្ធ សមា គមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួតបាន៣ដង ឈ្នះ ២ ដង,ចាញ់១ដង មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រ កួតឲ្យសម្លប់ចំនួន១ដង ប្រកួតទម្ងន់ ៤៥គ.ក្រ បានចាញ់នៅត្រឹមទឹកទី១ លើកីឡាករបង្គោលខៀវខាំ ពិសិដ្ឋ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ១៦ឆ្នាំ ធ្លាប់ប្រកួត ៦ដង, ឈ្នះ ៦ដង,មិនធ្លាប់ស្មើ , មិនធ្លាប់ចាញ់ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២ដង ។

-គូមិត្តភាពទី២៖(ហ្គង់ចេញម្រាម) កីឡាករបង្គោលក្រហមខាំ ម្ទេសទុំ អាយុ២១ឆ្នាំ មកពីក្លិបបមហិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៦ដង ,ឈ្នះ ២ដង ,ចាញ់ ៣ដង ,ស្មើ១ដង និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ប្រភេទ ទម្ងន់ ៦០ គ.ក្រ បានចាញ់នៅទឹកទី១កីឡាករបង្គោលខៀវធន់ ចាន់ណា អាយុ១៥ឆ្នាំ ធ្លាប់ប្រកួតចំនួន៥ដង ,ឈ្នះ៤ ដង ,ចាញ់១ដង ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសម្លប់ ១ដង ។

-គូមិត្តភាពទី៣៖(ហ្គង់ចេញម្រាម)កីឡាករបង្គោលក្រហមថា សារុន មកពីក្លិបតាឡីដំរីមានឬទ្ធិ សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៦ឆ្នាំ ធ្លាប់ប្រកួត ១៦៧ដង ,ឈះ ១១៥ដង,ចាញ់៥១ដង ,ស្មើ១ដង និងធ្លាប់ផ្ដួល គូប្រកួតឲ្យសម្លប់ចំនួន២២ដង ប្រភេទទម្ងន់៦០ គ.ក្រ បានស្មើពិន្ទុ កីឡាករបង្គោលខៀវចាត់ សីហា មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈអាយុ២២ឆ្នាំ ធ្លាប់ ប្រកួតបានចំនួន៧៩ ដង ,ឈ្នះ៤៩ដង,ចាញ់២៥ដង ,ស្មើ៥ដង និងធ្លាប់ ផ្ដួលគូ ប្រកួតឲ្យសម្លប់ចំនួន៨ដង ។

-គូមិត្តភាពទី៤៖ កីឡាករបង្គោលក្រហមរិទ្ធី សុភាព អាយុ២២ឆ្នាំ មកពីក្លិបSupper Fight & Gym ជៈ សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត៣៦ដង,ឈ្នះ ២៦ ដង,ចាញ់ ៩ដង ,ស្មើ១ ដង និងធ្លាប់ផ្ដួល គូប្រកួតឲ្យសម្លប់ចំនួន១១ដង ប្រកួតប្រភេទ ទម្ងន់៥៧គ.ក្រ បានចាញ់ពិន្ទុកីឡាករបង្គោលខៀវទូច ប្រុសណុច មកពីក្លិបមហិទ្ធិទ្ធមេសថ្ញកខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២១ ឆ្នាំ ធ្លាប់ប្រកួតចំនួន៥៥ដង,ឈ្នះ៤០ដង,ចាញ់១២ដង ,ស្មើ៣ដង និង ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៨ដង ។

-គូមិត្តភាពអន្ដរជាតិទី៥៖(ហ្គង់លេខ៨) កីឡាករបង្គោលក្រហមកីឡាការិនីវី ស្រីឆាយ អាយុ២៦ឆ្នាំ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត២០ដង ,ឈ្នះ១២ ដង, ចាញ់៦ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២ដង ប្រភេទ ទម្ងន់ ៥៧គ.ក្រ បានយកឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវនេហ្គីន សាហ៊ីនហ្វា មកពីអ៊ីរ៉ង់ ។

-គូមិត្តភាពអន្ដរជាតិទី៦៖ កីឡាករបង្គោលក្រហមទូច ដេវីត អាយុ២២ឆ្នាំមកពីក្លិបសុភាពគុនខ្មែរ សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៥៩ដង ,ឈ្នះ៥១ដង, ចាញ់៧ដង ស្មើ១ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១២ដង ប្រភេទទម្ងន់៦០គ.ក្រ បានផ្ដួលនៅត្រឹមទឹកទី២ លើកីឡាករបង្គោលខៀវផេត ណៈរីន (PECH NAKRIN) មកពីថៃ អាយុ២៩ឆ្នាំ ធ្លាប់ប្រកួត១៤០ដង,ឈ្នះ៩៩ដង ,ចាញ់៣៤ដង ,ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១១ដង ។


-គូមិត្តភាពអន្ដរជាតិទី៧៖ កីឡាករបង្គោលក្រហមរិន សារ័ត្ន បានឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវហ្វា សាក់វ៉ាង មកពីថៃ ។


គួរបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនមកគាំទ្រណែនស្ទីឌីយោ ព្រោះតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់ពី ម៉ោង៦ល្ងាចតទៅ ។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍ លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន ទឹក កកអនាម័យPremium ៕


