អាមេរិក៖ កាលពីថ្ងៃពុធនេះ ជនជាតិចិនម្នាក់ ត្រូវបានកាត់ទោស ឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ១០ខែក្នុងទីក្រុងឡូសអេនជេឡេស ពីបទវាយលុកចូលឬរំខាននៅក្នុងក្រុមហ៊ុន ទទួលម៉ៅការផ្នែកការពារជាតិរបស់សហរដ្ឋអាមេរិក ដើម្បីលួចយកទិន្នន័យពាណិជ្ជកម្មសម្ងាត់ដែលបម្រើឲ្យ ដល់ផលប្រយោជន៍រដ្ឋាភិបាលក្រុងប៉េកាំង។
តាមរបាយការណ៍ បង្ហាញថាលោក ស៊ូ ប៊ីន មានវ័យ៥១ឆ្នាំនិងជាអ្នកដែលប្រើឈ្មោះ Stephen Su និង Stephen Subin ក៏ត្រូវបានបង្គាប់ ដោយចៅក្រមសហព័ន្ធឲ្យបង់ប្រាក់ពិន័យ ចំនួន១០.០០០ដុល្លារផងដែរបន្ថែមលើទោសដាក់ពន្ធនាគារ។
កាលពីខែមីនាកន្លង មកនេះលោក ស៊ូ បានព្រមទទួលយកការព្រមព្រៀងក្នុងរឿងក្តីមួយជាមួយនិងអាជ្ញាធរមានសមត្ថិកិច្ចសហរដ្ឋអា មេរិកក្នុងបទចោទប្រកាន់រួម គំនិតជាមួយនិងមន្ត្រីយោធាពីររូបដែលគេពុំស្គាល់អត្តសញ្ញាណក្នុងប្រទេសចិនដើម្បីព្យាយាម ចូលលួចយកនូវផែនការណ៍ឬប្លង់យន្តហោះចម្បាំង F-22 និង F-35 ក៏ដូចជាយន្តហោះ ដឹកជញ្ជូនយោធា C-17 របស់ក្រុមហ៊ុន Boeing ផងដែរ។
យោងតាមរបាយការណ៍ក៏ដូចជា ភស្តុតាងដាក់បន្ទុករបស់តុលាការបង្ហាញថា មានក្រុមមនុស្សបីនាក់បានរៀបចំផែនការណ៍ ក្នុងការចូលលួចយក ទិន្នន័យតាមរយៈការ Hack ចូលទៅក្នុង បណ្តាញកុំព្យូរទ័ររបស់ក្រុមហ៊ុនទទួល ម៉ៅការផលិតកម្មក្នុងវិស័យការពារជាតិ ដ៏ធំរបស់សហរដ្ឋអាមេរិកនិងបាន បញ្ជូនព័ត៌មានទាំងនោះទៅកាន់ក្រុម ហ៊ុនអាកាសចរណ៍របស់ចិនមួយ។
គួរបញ្ជាក់ ថាលោក ស៊ូ បានធ្វើ ដំណើរទៅកាន់សហរដ្ឋអាមេរិក យ៉ាងតិច១០ដងនៅចន្លោះឆ្នាំ២០០៨និង២០១៤ ដោយបំពេញ ភារកិច្ចជាមួយនិងអ្នក រួមគំនិត ក្បត់ក្នុងការលួចទិន្នន័យ ពីវិស័យការពារជាតិ សហរដ្ឋអាមេរិក។