Sunday, November 24, 2024
Homeបច្ចេកវិទ្យាធ្វើ​ម្តេច ទើបដឹង​ថារថយន្ត​អ្នក​ ត្រូវការផ្លាស់ប្តូរ​ក្បាលដេរថ្មី?

ធ្វើ​ម្តេច ទើបដឹង​ថារថយន្ត​អ្នក​ ត្រូវការផ្លាស់ប្តូរ​ក្បាលដេរថ្មី?

ឈ្វេងយល់ពីបញ្ហារថយន្ត

ប្រព័ន្ធ​សាកបញ្ចូលភ្លើង​និង​ដេរបញ្ឆេះម៉ាស៊ីន​រថយន្ត​អាច​នឹងលំបាកក្នុង​ការ​ពិនិត្យ​វិនិច្ឆ័យ​រក​បញ្ហា​របស់វា​។ ខាងក្រោមនេះ​គឺជា​វិធីគួរអនុវត្តដើម្បី​ឲ្យដឹង​ថា​រថយន្ត​អ្នក​ចាំបាច់ត្រូវ​ផ្លាស់ប្តូរ​​ក្បាល​ដេរថ្មី​៖

ដំណាក់កាលទី១

បើក​គម្របមុខ​របស់​រថយន្ត​ហើយ​ដាក់​ប្រដាប់​វាស់​វ៉ុល​លើ​អាគុយ​។ ដាក់​​ខ្សែឬក្រចាប់ក្រហម​​នៃប៉ូលវិជ្ជមាន​នៅលើ​ក្បាល​បង្គោល​ប៉ូលវិជ្ជមាន​ដែលមាន​សញ្ញាបូក​។ ដាក់​ក្រចាប់​ឬខ្សែ​អវិជ្ជមាន​សញ្ញាដករបស់​ប្រដាប់វាស់កម្រិត​វ៉ុល​ភ្លើង​អាគុយលើ​បង្គោល​ប៉ូល​ដក​របស់​អាគុយ​។ ប្រសិនជា​ឧបករណ៍នោះ​ចង្អុលបង្ហាញ​ថា​មាន​កម្រិត​វ៉ុល​១២,៤វ៉ុលឬ​ទាបជាងនេះ​ ចូរ​យក​អាគុយ​ទៅ​សាកបញ្ចូលភ្លើង​ឬ​ដេរវាចេញតែម្តង​មុន​នឹង​ប្រើប្រាស់​តទៅទៀត​។

ដំណាក់កាលទី២

ពិនិត្យ​មើល​ក្រែង​ប្រដាប់​សម្រាប់​មួលរឹតអាគុយវា​​ងាប់​ភ្លើង​ដោយសារ​តែ​ភាព​ច្រែស​ស៊ី​ឬធូរ​រលុង​។ សម្អាត​លើ​ក្បាល​បង្គោល​​នៃប៉ូលវិជ្ជមាននិងអវិជ្ជមាន​ប្រសិនជា​ចាំបាច់​ ប៉ុន្តែ​មុន​នឹង​ដក​ឬផ្តាច់ចរន្ត​វាចេញ​ ចូរដាក់​អង្គចងចាំ​​ដែលជា​ប្រដាប់​សន្សំសំចៃ​នៃប្រភពថាមពល​ចូលក្នុង​រថយន្ត​។

ដំណាក់កាលទី៣

ប្រើប្រាស់​ម៉ាឡេតមួលបន្ធូរ​ប្រដាប់​សម្រាប់​មួល​រឹត​នៅលើ​បង្គោល​ប៉ូលទាំងពីរហើយ​បន្ទាប់មក​ដោះវាចេញតែម្តង​។ ក្រោយមកទៀត​សម្អាត​នៅត្រង់​សរសេរបង្គោលប៉ូលទាំងពីរ​ដោយ​ច្រាស់​សសៃដែក​ឲ្យបានសម្អាត​នូវ​ស្នឹមឬ​ច្រែសកាន់នៅតំបន់នោះ​។

ដំណាក់កាលទី៤

អនុញ្ញាតឲ្យមាន​មនុស្ស​ម្នាក់​ជួយ​កាច់សោដេរបញ្ឆេះ​។ ចូរកត់សម្គាល់ពី​សំឡេង​កិកៗ​ឬក្រិបៗចេញពី​ប្លុក​គម្របម៉ា​ស៊ីននៅ​ពេល​កាច់សោដេរបញ្ឆេះ​។ ប្រសិនជា​ក្បាលដេរ​រថយន្ត​អ្នក​កំពុង​តែបន្លឺសូរសំឡេង​បែបនេះ​ ចូរពិនិត្យ​ខ្សែ​ដែល​តភ្ជាប់​និង​ក្បាលដេរ​ថាតើ​វាមាន​ច្រែស​ស៊ីឬ​ធូររលុង​ដែរទេ។

ដំណាក់កាលទី៥

ប្រើប្រាស់​មេឡេត​មួលដោយដៃ​ដើម្បីបន្ធូរ​ខ្ចៅ​ដែល​តភ្ជាប់និង​ខ្សែ​តំណ​​ម៉ូទ័រ​ក្បាលដេរ។ សម្អាត​នៅ​កន្លែងដែល​តភ្ជាប់​ជាមួយនិង​តំបន់នោះ​ដោយប្រើប្រាស់​ច្រាស់​សសៃដែក​។

ដំណាក់កាលទី៦

​អនុញ្ញាតឲ្យ​មានអ្នក​ជួយ​កាច់សោ​ដេរបញ្ឆេះ​។ ប្រសិនជា​ដេរទៅមិនឆេះ​ឬ​ឭសំឡេងកិកៗដូច​ខាងលើ​ដដែល​ ចូរឲ្យអ្នក​ជួយ​បន្ថយ​ការ​កាច់សោដេរបញ្ឆេះ​និង​បើកភ្លើង​មុខរបស់រថយន្ត​។ ​​ចូរ​ឲ្យ​អ្នក​ជួយ​ចាប់ផ្តើម​ដេរបញ្ឆេះ​ជាថ្មីម្តងទៀត​ខណៈអ្នក​សម្លឹងមើលភ្លើងមុខ​។ ប្រសិនជា​វានៅ​តែ​​​មិនឆេះឬ​មិនភ្លឺ ក្បាលដេរគឺទំនងជា​​ខូចមិនខានឡើយ។ ប្រសិនជា​ភ្លើងភ្លឺកម្រិត​ខ្សោយ​មិន​ច្បាស់​ នោះអាគុយ​គឺទំនងជា​មានបញ្ហា​ជាមិនខានឡើយ។

ដំណាក់កាលទី៧

ដោះ​ក្បាលដេរចេញ​ហើយ​យកវាទៅ​ហាងលក់​គ្រឿងបន្លាស់​រថយន្ត​ដើម្បី​ធ្វើ​តេស្ត​ប្រសិនជា​អាគុយ​បានឆ្លងកាត់​ការធ្វើ​តេស្ត​ភ្លើងមុខ​។ ប្រសិនជា​ក្បាលដេរមិន​អាច​កែកុន​ឬជួសជុល​បាន​ទេនោះ​ អ្នកនឹង​ចាំបាច់ត្រូវ​ដូរវាចេញ​។

 ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES