កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី ពិតជាជក់បចិត្តខ្លាំងណាស់ កាលពីថ្ងៃ១ ខែមិថុនា ឆ្នាំ២០២៤ ដែលមានដល់ទៅ៧គូ ហើយក្នុងនោះទាំងកីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែប្រកួតគ្នាអស់ពីសម្ថភាព នាំឲ្យទស្សនិកជនពេញចិត្ដខ្លាំង និង ស្រែកហ៊ោ ពេញសែង្វៀនព្រែកកំពឹស ។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ គឺ៖
-គូមិត្តភាពទី១៖(ហ្គង់ធម្មតា)កីឡាករបង្គោលក្រហមលុយ វិរៈប៊ុនរុងរឿង អាយុ១៤ឆ្នាំ មកពីក្លិបប្រដាល់ចក្រវាឡគុនខ្មែរ8K សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួតបាន១០ដង ឈ្នះ៥ ដង,ចាញ់៣ដង និងស្មើ២ដង មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ប្រកួតទម្ងន់ ៣៣គ.ក្រ បានចាញ់ពិន្ទុ លើកីឡាករបង្គោលខៀវរិទ្ធី ចៅចេក មកពីក្លិបប្រដាល់គុនខ្មែរSuper Fight &Gym សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ១៤ឆ្នាំ ធ្លាប់ប្រកួត ៧ដង, ឈ្នះ ៥ដង,មិនធ្លាប់ស្មើ , ចាញ់២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២ដង ។

-គូមិត្តភាពទី២៖(ហ្គង់ធម្មតា) កីឡាការិនីបង្គោលក្រហមឆា ចាន់ដេង អាយុ២១ឆ្នាំ មកពីក្លិបបមហិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត១០ដង ,ឈ្នះ ៨ដង ,ចាញ់ ២ដង ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២ដង ប្រភេទ ទម្ងន់៤៨ គ.ក្រ បានឈ្នះពិន្ទុលើកីឡាការិនីបង្គោលខៀវលីន ស្រីនិត ធ្លាប់ប្រកួតចំនួន១០ដង ,ឈ្នះ៧ ដង ,ចាញ់២ដង ,ស្មើ១ដង មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

-គូមិត្តភាពទី៣៖(ហ្គង់ចេញម្រាម)កីឡាករបង្គោលក្រហមសំណាង សុខទី មកពីក្លិបតាឡីដំរីមានឬទ្ធិ សមគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៣ឆ្នាំ ធ្លាប់ប្រកួត ៤៨ដង ,ឈះ ៣៧ដង,ចាញ់៨ដង ,ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៦ដង ប្រភេទទម្ងន់៦៣,៥០ គ.ក្រ បានចាញ់ត្រឹមទឹកទី១ លើកីឡាករបង្គោលខៀវលន់ សៀកឡុង មកពីក្លិបថ្នល់ទទឹងគុនខ្មែរ ខេត្តកំពង់ឆ្នាំង អាយុ១៩ឆ្នាំ ធ្លាប់ ប្រកួតបានចំនួន៣៧ ដង ,ឈ្នះ២៨ដង,ចាញ់៦ដង ,ស្មើ៣ដង និងធ្លាប់ ផ្ដួលគូ ប្រកួតឲ្យសម្លប់ចំនួន២ដង ។

-គូមិត្តភាពទី៤(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមរិទ្ធី ម៉ាណូយ អាយុ២៦ឆ្នាំ មកពីក្លិបSupper Fight & Gym សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត៦៨ដង,ឈ្នះ៤៤ ដង,ចាញ់២០ដង ,ស្មើ៤ ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១០ដង ប្រកួតប្រភេទ ទម្ងន់៦០គ.ក្រ បានត្រឹមស្មើពិន្ទុគ្នាជាមួយកីឡាករបង្គោលខៀវខាំ សូរិយា មកពីក្លិបមហិទ្ធិទ្ធមេសថ្ញកខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទអាយុ២៥ឆ្នាំ ធ្លាប់ប្រកួតចំនួន៣៥ដង,ឈ្នះ២៥ដង,ចាញ់៨ដង ,ស្មើ២ដង និង ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២ដង ។

-គូមិត្តភាពអន្ដរជាតិទី៥៖(អំបោះឆៅ) កីឡាករបង្គោលក្រហមធា នុរាជ អាយុ២៩ឆ្នាំ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៧១ដង ,ឈ្នះ៦២ ដង, ចាញ់៩ដង មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២០ដង ប្រភេទ ទម្ងន់ ៦៣,៥គ.ក្រ បានយកឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវម៉ាហាមេដ អែល ម៉ាឌី (Muhamad El Mady) មកពីម៉ារ៉ុក អាយុ២៣ឆ្នាំ ធ្លាប់ប្រកួតបានចំនួន១៧ដង,ឈ្នះ១២ដង ចាញ់៥ដង មិនធ្លាប់ស្មើ និងមិនធ្លាប់ផ្ដួលដៃគូឲ្យសម្លប់ ។

-គូមិត្តភាពអន្ដរជាតិទី៦(ហ្គង់ ធម្មតា)៖ កីឡាករបង្គោលក្រហមធន់ វណ្ណា អាយុ២០ឆ្នាំ មកពីមជ្ឈមណ្ឌុលកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៧១ដង ,ឈ្នះ៦២ដង, ចាញ់៩ដង មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២០ដង ប្រភេទទម្ងន់៦០គ.ក្រ បានឈ្នះពិន្ទុ លើកីឡាករបង្គោលខៀវង្វៀង ទៀនផាត (Nguyen Tien Phat) មកពីវៀតណាម អាយុ២៣ឆ្នាំ ធ្លាប់ប្រកួត៤២ដង,ឈ្នះ២០ដង ,ចាញ់៥ដង ,ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១២ដង ។

-គូមិត្តភាពអន្ដរជាតិទី៧(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមបឺត សង្ឃឹម មកពីក្លិបប៉ែនកាក់គុនខ្មែរ សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២៧ឆ្នាំ ធ្លាប់ប្រកួតចំនួន១៣៥ដង ,ឈ្នះ១០០ដង ,ស្មើ៥ដង ,ចាញ់៣០ដង ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៣៥ដង បានឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវជាំង រ៉ុងឡុង (Jiang Ronglong) មកពីចិន អាយុ២៣ឆ្នាំ ធ្លាប់ប្រកួតបានចំនួន៤៥ដង ,ឈ្នះ៣៦ដង ,ចាញ់៩ដង មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១១ដង ។

សូមបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនមកគាំទ្រណែនស្ទីឌីយោ ព្រោះតែមានការសម្រិតសម្រាំងយកតែគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងលើពិភពលោក ។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍ លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន ទឹក កកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់ពី ម៉ោង៦ល្ងាចតទៅ ៕


