កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី ពិតជាមិនធម្មតា ព្រោះការប្រកួតគូម៉ារ៉ាតុនដណ្ដើមខ្សែក្រវ៉ាត់ទម្ងន់៥៧ គ.ក្រ លំដាប់Grade “C “ បានជម្រុះ៣ជុំ រកឃើញម្ចាស់ជ័យលាភីកីឡាករនៅ វណ្ណថន បានទាំងខ្សែក្រវ៉ាត់ និងទឹកប្រាក់រហូតដល់ទៅ៨លានរៀល ខណៈលេខ២កីឡាកររឿម វិច្ឆិកា ទទួលបានពានលំដាប់រង និងទឹកប្រាក់ចំនួន៤លានរៀលផងដែរ។ប៉ុន្ដែវណ្ណថន ត្រូវត្រៀមខ្លួនព្រោះនឹងមានកីឡាករផ្សេងៗទៀតដែលមានប្រភេទទម្ងន់នេះឡើងមកវ៉ៃដណ្ដើមខ្សែក្រវ៉ាត់របស់ខ្លួននៅរៀងរាល់៣ខែ ម្ដង ។


លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ គឺ៖
–គូពិសេស៖(គូម៉ារ៉ាតុន ដណ្ដើមខ្សែក្រវ៉ាត់ វគ្គផ្ដាច់ព្រ័ត្រ)កីឡាករបង្គោលក្រហមរឿម វិច្ឆិកា អាយុ១៩ឆ្នាំ មកពីក្លិបរាហ៊ូកីឡា សមាគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួតបាន១៦ដង ឈ្នះ១២ ដង,ចាញ់៤ដង និងស្មើ២ដង មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ប្រកួតទម្ងន់ ៥៧គ.ក្រ បានចាញ់ពិន្ទុ លើកីឡាករបង្គោលខៀវនៅ វ៉ាន់ថន មកពីក្លិបសុភាពគុនខ្មែរ សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ១៨ឆ្នាំ ធ្លាប់ប្រកួត១៨ដង, ឈ្នះ ១៦ដង,មិនធ្លាប់ស្មើ , ចាញ់២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៤ដង ។នៅវគ្គកីឡាកររឿម វិច្ឆិកា បានផ្ដួលកីឡាករជន់ រឿងសារ៉ូត និងកីឡាកររិទ្ធី សុភាព ខណៈដែលនៅ វណ្ណថន ឈ្នះកីឡាករឡុង លីហេង និងកីឡាកររឿង ឌីណា ។







-គូអន្ដរជាតិទី១៖កីឡាករបង្គោលក្រហមឃន សុម៉ាលី អាយុ២១ឆ្នាំ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៤៥ដង ,ឈ្នះ៣៥ ដង, ចាញ់៧ដង ,ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១១ដង ប្រភេទ ទម្ងន់ ៥៤គ.ក្រ បានយកឈ្នះដោយពិន្ទុ លើកីឡាករបង្គោលខៀវអារ៉ាយ៉ា រ៉ាហ៊ែល(Araya Rahel) មកពីអ៊ីរ៉ង់ អាយុ២៣ឆ្នាំ ធ្លាប់ប្រកួតបានចំនួន១៧ដង,ឈ្នះ១២ដង ចាញ់៥ដង មិនធ្លាប់ស្មើ និងមិនធ្លាប់ផ្ដួលដៃគូឲ្យសម្លប់ ។

-គូអន្ដរជាតិទី២៖ កីឡាការិនីបង្គោលក្រហមមឿយ សឹង អាយុ២៤ឆ្នាំ មកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញកគុនខ្មែរ ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត៣២ដង ,ឈ្នះ២១ដង, ចាញ់៩ដង ,ស្មើ២ដង មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ប្រភេទទម្ងន់៥៧គ.ក្រ បានឈ្នះពិន្ទុ លើកីឡាករបង្គោលខៀវណាហ្សានីន ហូស៊ីនី (NAZANIN HOSEINI) មកពីអ៊ីរ៉ង់ អាយុ២៣ឆ្នាំ ធ្លាប់ប្រកួត១៦ដង,ឈ្នះ១៤ដង ,ចាញ់២ដង ,មិនធ្លាប់ស្មើ មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

-គូអន្ដរជាតិទី៣៖ កីឡាករបង្គោលក្រហមខាំ ខ្លានាង មកពីក្លិបបមហិទ្ធិរិទ្ធមេសថ្ញកគុនខ្មែរ ខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២២ឆ្នាំ ធ្លាប់ប្រកួតចំនួន១៥៣ដង ,ឈ្នះ១១៥ដង ,ស្មើ១១ដង ,ចាញ់២៧ដង ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១២ដង បានឈ្នះដោយពិន្ទុលើកីឡាករបង្គោលខៀវអ៊ូ ឆាងហ្វា (WU CHANGFA) មកពីចិន អាយុ២៤ឆ្នាំ ធ្លាប់ប្រកួតបានចំនួន១៧ដង ,ឈ្នះ១៤ដង ,ចាញ់២ដង ,ស្មើ១ដង មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

សូមបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនមកគាំទ្រណែនស្ទីឌីយោ ព្រោះតែមានការសម្រិតសម្រាំងយកតែគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងលើពិភពលោក ។ ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់ពី ម៉ោង៦ល្ងាចតទៅ ។ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍ លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន ទឹកកកអនាម័យPremium ៕

