Tuesday, October 22, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖"ឃើញរឿងមួយ ធ្វើឲ្យខ្ញុំក្ដៅក្រហាយ គិតចង់ទៅប្ដឹងនឹងគេដែរ ?"

លោកគួច ខេវិន ៖”ឃើញរឿងមួយ ធ្វើឲ្យខ្ញុំក្ដៅក្រហាយ គិតចង់ទៅប្ដឹងនឹងគេដែរ ?”

ភ្នំពេញ៖ លោកគួច ខេវិន ដែលរយៈពេលចុងក្រោយនលោកបានចេញមុខកាន់តែច្រើនធ្វើជាគណៈកម្មការ(Judge)ប្រលងផ្នែកសម្រស់ ជាបន្ដបន្ទាប់នោះស្រាប់តែអំឡុងពេលបំពេញតួនាទីនេះនៅខេត្តសៀមរាបនោះលោកថ្លែងសារថាថាមួយរយៈចុងក្រោយនេះនៅលើហ្វេសបុកនិងតិកតុកឃើញតែរឿងគេប្ដឹងផ្ដល់គ្នាអត់ទុក មុខឲ្យគ្នាសោះ ហើយពេលឃើញបែបនេះលោកនឹកឃើញក្ដៅក្រហាយដល់អ្នកដែលបានបំពាន ប៉ះពាល់ដល់កិត្តិយសរបស់លោកកាលពីប៉ុន្មានខែមុន ហេតុនេះលោកកំពុងតែគិតមើលថានឹងគូរតែទៅប្ដឹងនិងគេដែរ ឬអត់?

 លោកគួច ខេវិន ថ្លែងថា” Facebook/TikTok ប៉ុន្មានថ្ងៃនេះបើកឡើងឃើញតែអារឿងប្តឹងផ្តល់មិនយល់មុខមិនទុកពេលឲ្យគ្នាឬសម្របសម្រួលដោយសន្តិវិធី សោះ ជួបប្តឹងៗហ្មង! ហេសៗៗ! ដូចជានឹក ឃើញរឿងមួយកាលពីប៉ុន្មានខែមុនគេធ្វើឲ្យក្តៅក្រហាយទាំងបំពានប៉ះពាល់ដល់កិត្តិយសខ្ញុំដែរ គិតចង់ទៅរកប្តឹងដែរ ហ្មើល? ប៉ុន្តែចៃដន្យអីឥឡូវជាប់រវល់នៅសៀមរាប…

ផឹកផង…ស៊ីផង និងជាគណៈមេប្រយោគនៃកម្មវិធី”បុរសឯកនៃកម្ពុជា Misters Tourism World 2024″ដើម្បីជ្រើសយកបុរសដែលមានសមត្ថភាពខ្ពស់ទេពកោសល្យឆ្នើមទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិតំណាងឲ្យកម្ពុជាក្នុងការ ឃោសនាផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍ខ្មែរ ទាក់ទាញភ្ញៀវពីគ្រប់ទិសទីឲ្យចូលមកកំ​សាន្ត​ក្នុងមាតុភូមិយើង នឹងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈឧស្សាហកម្មគ្មានផ្សែងនេះ និងជាមេប្រយោគនៃកម្មវិធី” K-Pop World Festival 2024 ទៀត! មិនទាន់ទំនេរ? “។

 យ៉ាងណាលោកគួច ខេវិន មិនបញ្ជាក់ថាតើអ្នកណាទៅដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោកនោះទេ ហើយពេលនេះលោកកំពុងតែជាប់ដៃចូលរួមធ្វើការងារលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈឧស្សាហកម្មគ្មានផ្សែង តាមរយៈការផ្ដល់អនុសាសន៍ល្អៗដល់យុវជនជំនាន់ក្រោ​យដែលស្រលាញ់វិស័យម៉ូដែល មុនពេលពួកគេក្លាយទៅជាអ្នកតំណាងកម្ពុជាឡើងទៅប្រកួតលើឆាកអន្ដរជាតិ ។

 គួរបញ្ជាក់ថាអំឡុងពេលដែលលោកគួច ខេវិន ចេញសារដោយប្រយោលយ៉ាងចាក់ដោតនេះដែរប៉ុន្មានថ្ងៃនេះនៅលើបណ្ដាញសង្គម និងអ្នកសារព័តមានOnline បានធ្វើអត្ថាធិប្បាយយ៉ាងក្ដៅគគុករឿងអ្នកនាងចន ច័ន្ទលក្ខិណា ប្ដឹងអ្នក នាងម៉េង កែវពេជ្ជតា ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ សម្លុតកុំឲ្យដាក់ពាក្យបណ្ដឹង និងញុះញង់ឲ្យមានការរើសអើង ខណៈដែលពេលនេះអ្នកនាងកែវពេជ្ជតា កំពុងនៅបារាំងតែបានប្រកាសថានឹងតតាំងលើសំ​ណុំរឿងនេះពេលនាងមកដល់ខ្មែរវិញ។សម្រាប់លោកខេវិន វិញលោកចង់ឲ្យអ្នកសិល្បៈដូចគ្នាមានការសម្រួលគ្នាដោយសន្ដិវិធី យោគយល់ទុកមុខឲ្យគ្នា ប៉ុន្ដែលោកមិនបានតាំងចិត្តថាប្ដឹងអ្នកណាម្នាក់ជាផ្លូវការណ៍ឡើយ​ ៕

RELATED ARTICLES