Wednesday, April 2, 2025
Homeព័ត៌មានជាតិផឹក​ស្រាស្រវឹង​ចុះ​ងូត​ទឹក​ស្រះ​លង់​ស្លាប់​ ផ្អើល​ឆោ​ឡោ

ផឹក​ស្រាស្រវឹង​ចុះ​ងូត​ទឹក​ស្រះ​លង់​ស្លាប់​ ផ្អើល​ឆោ​ឡោ

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រា បានដោះសម្លៀកបំពាក់ទុកលើ មាត់ស្រះរួចចុះងូតទឹក ស្រាប់តែលង់ស្លាប់មិន ដឹងតាំងពីពេលណា រហូតដល់ប្រជាពលរដ្ឋប្រទះ ឃើញសព​អណ្តែតទឹក ទើបផ្អើលឆោឡោ កាល ពីម៉ោង៣រសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ​អូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះស្រវឹងស្រាចុះងូតទឹកស្រះ លង់ស្លាប់នេះ ឈ្មោះហ៊ន ជឿន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិចំការប្ញស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល បានប្រទះឃើញសាកសពមុនគេ បានឆ្លើយបំភ្លឺ ថា នៅវេលាកើតហេតុខាងលើ គាត់បានដើរ ទៅក្បែរស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិអូរមុនី បានប្រទះឃើញសម្លៀកបំពាក់មនុស្សប្រុស ដោះទុកចោលលើភ្លឺមាត់ស្រះ តែមិនឃើញ មានមនុស្ស​សោះ។ ស្រាប់តែពេលគាត់ចោល ភ្នែកមើលទៅក្នុងស្រះបង្កឱ្យភ្ញាក់ផ្អើល ខណៈ ពេលឃើញសាក​សព​មនុស្សម្នាក់ស្លាប់អណ្តែត ទឹកនៅកណ្តាលស្រះតែម្តង។

ក្រោយប្រទះឃើញសាកសពអណ្តែតទឹក គាត់ប្រញាប់រត់ទៅប្រាប់ប្រជាពលរដ្ឋក្នុងភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ផ្អើល ឆោឡោចោមរោមមើល និងចុះមកដល់ទីតាំង កើតហេតុ ហើយក៏នាំគ្នាស្រង់សពឡើងមក លើគោក ទើបស្គាល់អត្តសញ្ញាណជនរងគ្រោះ។

តាមការបំភ្លឺពីសមត្ថកិច្ចដែលបានស្រាវ ជ្រាវបឋមថា ជនរងគ្រោះអាចស្រវឹងស្រាពេល ចុះហែលទឹក ព្រោះមានសាក្សីមួយចំនួនបាន ស្គាល់ជនរងគ្រោះជាអ្នកចូលចិត្តផឹកស្រា។ ក្រោយពីចុះពិនិត្យ មន្ត្រីជំនាញបានធ្វើកំណត់ ហេតុប្រគល់សាកសពជនរងគ្រោះឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES