Wednesday, July 17, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖លាក់ស្នេហ៍ប្រុសចាស់ សង្ស័យអាល័យប្រុសក្មេង

សុខ សោម៉ាវត្តី ៖លាក់ស្នេហ៍ប្រុសចាស់ សង្ស័យអាល័យប្រុសក្មេង

ភ្នំពេញ៖ជិត៣ឆ្នាំហើយដែលអ្នកមេម៉ាយរូបស្រស់សុខ សោម៉ាវត្តី នៅតែលឹបលៗ រឿងស្នេហា​ថៅ​កែហាងថតរូបម្នាក់ បើទោះជាបុរសវ័យចំណាស់រូបនោះចង់បើកស្នេហ៍​ជាសាធារណៈ​ជា​យូ​ខែមកហើយក្ដី ក៍វត្តី នៅតែព្យាយាមលាក់។ពិតណាស់វត្តី និងបុរសកូនកាត់ចិនរូបនេះអាច​មិនទាន់ច្បាស់លាស់ជាមួយគ្នា១០០%នៅឡើយ ទើបបានជានាងមិនហ៊ានបើកចំហ​ស្នេហ៍​បែប​នេះ ដែលធ្វើឲ្យប្រុសផ្សេងៗទៀតនៅតែចង់ឆក់យកបេះដូងអ្នកមេម៉ាយធ្វើជាកំណាន់ចិត្ត ព្រោះ​ថៅកែមិនទាន់ក្លាយទៅជាប្ដីពេញច្បាប់របស់នាងឡើយ ។ប៉ុន្ដែខ្លះបែជា​សង្ស័យ​ថាមក​ពីវត្តី នៅមិនទាន់ដាច់អាល័យប្រុសក្មេងវ៉ាហេទ ទៅវិញបានជានាងមិនដាច់​ចិត្តបើកដៃឲ្យ​ថៅ​កែ​បង្ហាញភាពផ្អែមល្ហែមស្នេហ៍ជាមួយនាងជាច្រើនខែមកនេះ ។

សុខ សោម៉ាវត្តី បានផ្ដាច់ស្នេហ៍ពីប្រុសក្មេងលី លីហេទ យ៉ាងស្ងៀមស្ងាត់បំផុត​កាលពី​ដើម​ឆ្នាំ២០២២ ធ្វើឲ្យតារាពីមុនធ្លាប់តែជាអ្នកគាំទ្រក្រុមបាល់ទាត់​ដែលគូស្នេហ៍​ចាស់​នាង​លេងជាកីឡាករខ្សែការពារម្នាក់នៅក្រុមជម្រើសជាតិនោះ ពេលនេះគេមិនដែល​ឃើញវត្តី សកម្មក្នុងការទៅមើលបាត់ទាត់ដូចមុនៗទៀតនោះទេ តែនាងបែជាចូលចិត្ត​តាម​ដាន​ក្រុម​បាល់ទាត់នៅលីកកំពូលរបស់អង់គ្លេសទៅវិញ ។ប្រភពបានឲ្យដឹងថាវត្តី និងវ៉ាហេទ រក្សារ​កិត្តិយសឲ្យគ្នារៀងៗខ្លួនតាមរយៈការមិនដែលចេញមុខបកស្រាយ ហែកហួរគ្នាឬLive ពីមូលហេតុ​នៃការបែកបាក់នោះព្រោះតែអ្នកទាំងពីរមិនចង់យកគ្នាជាសត្រូវ ខណៈពេល​នេះម្នាក់ៗសុទ្ធតែមានម្ចាស់ចិត្តថ្មីរៀងៗខ្លួនអស់ទៅហើយ ។

គួររំលឹកថាសុខ សោម៉ាវត្តី បានធ្លាយរឿងមានស្នេហ៍ថ្មីជាមួយម្ចាស់ហាងថតរូប​អាពា​ហ៍ ពិពាហ៍ ដ៍ធំមួយកាលពីពាក់កណ្ដាលឆ្នាំ២០២២ តាមរយៈថៅកែប្រកាសស្នេហ៍​នាងនៅ​លើ​ស្ទ័រីហ្វេសបុក ហើយបុរសសាច់ដុំធំៗរូបនោះបានបណ្ដើរនាងទៅ​តាមបណ្ដារកម្មវិធីមួយ​ចំនួន​របស់មិត្តភក្ដិលោកទៀតផង។ប៉ុន្ដែសកម្មភាពទាំងនោះត្រូវបានបញ្ចេញតែភាគីថៅកែប៉ុណ្ណោះ ខណៈវត្តី បែជានៅស្ងៀមស្ងាត់ និងច្រើនតែDrama នៅលើបណ្ដាញសង្គមថានាង​គ្មានគូ​ដូច​គេទៅវិញ ។ប្រភពបានឲ្យដឹងថាសោម៉ាវត្តី នៅមានជម្រើសស្នេហាច្រើន​ដោយសារតែ​មាន​​ទាំង​ប្រុសខ្មែរ និងអាណិកជនខ្មែរនៅបរទេស ចង់ធ្វើជាប្ដីនាង ដែលចំណុចនេះ​ហើយ​ក៍ជា​មូលហេតុមួយផ្សេងទៀតនៃការពន្យាពេលបើកចំហរឿងស្នេហាថ្មីរបស់នាងជាមួយម្ចាស់ហាងថតរូបនោះដែរ ព្រោះនាងមិនចង់បិទផ្លូវខ្លួន​ឯង ហើយប្រសិនរឿង​ស្នេហានាង​ជា​មួយថៅកែ​មានការក្រឡាប់ចាក់នោះរូបនាងនៅតែគ្មានគេសើចចំអក ឬ​ពេប​ជ្រាយ និងហៅ​ថាជា​តារាអ​ភ័ព្វស្នេហានោះទេ ។តែមិត្តភក្ដិបានជម្រុញឲ្យវត្តី រៀបការជាលើកទី២ ដើម្បី​គេច​ផុតពីការ​ប្រឈមស្នេហាប្រេះស្រាំដូចស្នេហាវ៉ាហេទ បើទោះជានាងធ្លាប់ប្រាប់អ្នកកយក​ព័តមាន​យើង​ថាអត់ចង់រៀបការជាថ្មី សុខចិត្តសាងស្នេហ៍ដោយមិនបើកចំហក៍ដោយ ។

 សុខ សោម៉ាវត្តី បានប្រើជីវិតជាស្រ្ដីម៉ាយ១០ឆ្នាំគត់ ក្រោយនាងលែងប្ដីលោកទូច ដាណារ៉ា ឆ្នាំ២០១៤ ខណៈដែលពេលនេះកូនស្រីរបស់នាងឈ្មោះចាស្មីន ពេញវ័យជំទង់​ទៅ​ហើយ ។អំឡុងពេលដែលវត្តី នៅមិនច្បាស់​លាស់រឿងស្នេហ៍ថៅកែនេះនាងក៍រយាល​ៗពី​អា​ជីព​​សម្ដែង ពោលគឺមិនទាន់ចេញមុខថតជាតួឯកក្នុងរឿងធំណា​មួយឡើយ ដោយផ្ដោត​តែ​MC នៅបាយ័នមួយច្រកប៉ុណ្ណោះ ។ប្រសិនបើវត្តី នៅតែស្រពិចស្រពិលរឿងស្នេហាថ្មីបែបនេះ​នោះ​​ជីវិត​ជាស្រ្ដីមេម៉ាយសម្បូរមន្ដស្នេហ៍របស់នាង ប្រាកដជាពិបាកគេចពីអន្ទាក់​ស្នេ​ហាមន្រ្ដីធំមួយ​ចំនួន​ដែលតាមឆ្វែលនាងជាមិនខាន ។

  ក្រៅពីសុខ សោម៉ាវត្តី តារាដែលជ្រើសផ្លូវសាងស្នេហាដោយមិនបើកចំហនៅឆ្នាំ​២០​២៤ មានដូចជាសុខ ពិសី ,រ៉េត ស៊ូហ្សាណា ,វី ឌីណែត ,និងតន់ ច័ន្ទសីម៉ា ជាដើម ។ដោយ​ឡែកតារាដែលនៅតែមានទីផ្សារសិល្បៈល្អដូច​វត្តី ក្រោយលែងប្ដី មានដូចជាកែវ និសា ,ពេជ្រ សូលីកា និងពេជ្រ សោភា …៕

RELATED ARTICLES