Wednesday, July 17, 2024
Homeតារាខ្មែរតារាចម្រៀងសុភិទិ ៖ប្រឈមគូស្នេហ៍ប្រតិកម្មលើកទី២

តារាចម្រៀងសុភិទិ ៖ប្រឈមគូស្នេហ៍ប្រតិកម្មលើកទី២

ភ្នំពេញ៖អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ លោកថុល សុភិទិ ធ្លាប់ត្រូវបានគូស្នេហ៍​របស់ខ្លួនអ្នកមេម៉ាយឡុង ម៉ានីន ព្រមានផ្ដាច់ស្នេហ៍ម្ដងរួចទៅហើយកាលចុងខែសីហា ឆ្នាំ​២០២៣ ព្រោះតែអ្នកលេងម៉ូដសាក់រូបនេះបានលេងឈុតក្ដៅសាច់ថើបមាត់នាងអ៊ីង អ៊ីង យ៉ាងរោលរាល ទើបពេលនោះកំពូលស្នេហារបស់កូនមន្រ្ដីធំផ្កាយ២រូបនេះថា​មិនអាចបន្ដ​ស្នេ​ហ៍​បាន​ទៀតទេ ព្រោះមុនចាប់ដៃគ្នានាងហាមដាច់ខាតមិនឲ្យលោកលេងឈុត​ទាំងនេះទៅ​លើ​ស្រីណាក្រៅពីរូបនាងឡើយ ។ប៉ុន្ដែដោយសារដឹងកំហុសទើបភិទិ ដែលពេលនោះ​ច្រៀង​សុខៗលើឆាកស្រក់ទឹកភ្នែកព្រោះពិបាកចិត្តរឿងប្រពន្ធលែងនោះក៍សន្យាលែងលេងឈុតក្ដៅសាច់នេះទៀតជាមួយស្រីផ្សេង នាំឲ្យនាងម៉ានីន ព្រមវិលមកត្រូវរ៉ូវគ្នាដូចដើមឡើងវិញ ។

យ៉ាងណាក្រោយលោកសុភិទិ និងនាងម៉ានីន ស្អិតល្មូតគ្នាជាថ្មីជិត១ឆ្នាំនេះ ស្រាប់​តែ​ពេល​នេះ​លោកបានវិលមកចាប់ដៃជាមួយស្រីស្អាតនាងអ៊ីង អ៊ីង ម្ដងទៀតតាម​រយៈភាព​យន្ដ​រឿង​”លាក់ភ្លើង “  ។ប្រភពបានឲ្យដឹងថាបើសិនជាលោកភិទិ ហ៊ានតែលេងឈុតរោល​រាល​ជាមួយ​ស្រីស្អាតអ៊ីង អ៊ីង ម្ដងទៀតនោះនាងម៉ានីន នឹងឆេះដុំលើសដើម ហើយពេលនោះ​អាច​ប្រឈមនឹង​ការថតរឿងមួយនេះមិនអាចចប់ចុងដើមក៍ថាបានដែរ ។ប៉ុន្ដែគេកត់សម្គាល់ថា​នៅ​ពេល​ដែល​លោកភិទិ លេងឈុតក្ដៅសាច់ថើបមាត់អ្នកមេម៉ាយពេជ្រ សូលីកា ក្នុងអាងទឹក​ក្នុងMV មួយ​របស់ហង្សមាសនោះបែជានាងម៉ានីន ខំមាត់សង្កត់ចិត្ត អត់មានប្រតិកម្ម​ឬឆេះដុំ​លើស្រី​ពេជ្រ ទៅវិញដែលខុសពីពេលគូស្នេហ៍លេងឈុតបែបនេះលើនាងអ៊ីង អ៊ីង ។

ថុល សុភិទិ ត្រូវបានគេកត់សម្គាល់ថាលោកហាក់ឆ្វាក់ស្នេហ៍លើអ្នកមេម៉ាយ ព្រោះមុន​បង្ហាញគូស្នេហ៍អ្នកមេម៉ាយកូន១នាងអ្នកលក់ឡេនាងម៉ានីន នោះលោកក៍ត្រូវបានគេសង្ស័យ​ថា​មានទំនាក់ទំនងមិនធម្មតាជាមួយនាងពេជ្រ សូលីកា ដែរ រហូតមានអ្នកលេង​បណ្ដាញ​សង្គម​ខ្លះលើកឡើងថាមូលហេតុដែលលោកមិនបានឈ្នះ​ពានCambodian Idol រដូវកាលទី៤ ព្រោះ​តែលោកធ្វើឲ្យគេជ្រេញរឿងស្និតស្នេហ៍ជាមួយស្រីស្អាតៗ​ទាំងនោះផង។ប៉ុន្ដែពេលនេះ​ភិទិ នៅតែមានទីផ្សារសិល្បៈ ហើយថែមទាំងបានវិវត្តន៍ខ្លួនឈានទៅថតភាពយន្ដ​ជាលើកដំ​បូង​ក្នុងអាជីពទៀតផងដែលរឿងនោះលោកបានដោះអាវចេញលេច​ម៉ូដសាក់ពេញ​តែខ្លួន​តែ​ម្ដង ហេតុនេះហើយ​បានជាធ្វើឲ្យអ្នកមេម៉ាយរូបស្រស់នាងម៉ានីន អត់ចង់ឲ្យស្រីណាផ្សេង ប៉ះ​ប្រាណ​​អនាគតស្វាមីនាង ។

គួរបញ្ជាក់ថាលោកថុល សុភិទិ ល្បីឈ្មោះតាមរយៈការច្រៀងCover ឡើងវិញបទ​”មិន​អាចឃាត់ទេ “ ដែលធ្វើទីផ្សារលោកហក់លោតនិងមានឈ្មោះមិន​ចាញ់ម្ចាស់ពានលោក​លីម តិចម៉េង ឡើយ។ដោយឡែកការឈាន១ជំហ៊ានទៀតក្នុងការថតភាព យន្ដថ្មីនេះនឹងធ្វើឲ្យគូ ស្នេហ៍របស់អ្នកលក់Online រូបនេះកាន់តែមានទីផ្សារសិល្បៈទូលាយជាងនេះមិនខាន ប្រសិន​បើភាពយន្ដនេះអាចថតចប់ដោយរលូនគ្មានការហួងហែងពីគូស្នេហ៍កូនមន្រ្ដីធំរូបនេះនៅពេលដែលលោកលេងឈុតស្នេហាជាមួយនាងអ៊ីង អ៊ីង នោះ ។តែអ្នកលេងហ្វេសបុកខ្លះ​បានលើក​ឡើងថារឿង”លាក់ភ្លើង “នោះអាចត្រូវនិងសាច់រឿងពិតរបស់លោកភិទិ និងនាង​ម៉ានីន ក៍ថា​បានព្រោះបើអ្នកលេងម៉ូដសាក់រូបនេះហ៊ានតែលាក់រឿង​លេងឈុតពិសេសជា​មួយនាងអ៊ីង អ៊ីង មិនឲ្យអ្នកមេម៉ាយ​ដឹងនោះពេលដែលបែកធ្លាយគឺនឹងមានរឿងធំជាមួយនាងម៉ានីន ដូចជា​ចំណងជើងរឿង​នេះ​​ជាមិនខាន ។

ក្រៅពីថុល សុភិទិ តារាដែលជ្រើសគូស្នេហ៍ជាអ្នកលក់Online មានដូចជាលោកឃុន វត្ថា ,គឹម សីហា ,សុខ​ រក្សារ និងជា សុវណ្ណារិទ្ធ ជាដើម ។សម្រាប់ភិទិ វិញគ្មានដំណឹង​រៀប​ការជាមួយអ្នកមេម៉ាយសាច់សខ្ចីនេះទេ ដោយតាមព័តមានថាពួកគេអាចនឹងយកកូនមុន​ក្រាប​ផ្ទឹម ៕

RELATED ARTICLES