Wednesday, July 17, 2024
Homeតារាខ្មែរចាន់ សុបញ្ញា ៖អោបសង្សារ ?

ចាន់ សុបញ្ញា ៖អោបសង្សារ ?

ភ្នំពេញ៖តារាចម្រៀងវ័យក្មេងចាន់ សុបញ្ញា ម្ចាស់ពានX Factor Cambodia រដូវកាលទី១ ថ្មីៗ​នេះបានបញ្ចេញរូបភាពកៀកកើយជាមួយស្រីក្មេងម្នាក់នៅលើតិកតុកដែលតាមរយៈសកម្មភាពទាំងនោះគេសង្ស័យថាបញ្ញា និងនារីនោះគឺជាគូសង្សារនិងគ្នា ព្រោះលោកបានថើបស្មា និង​អោបកស្រីស្រស់តូចតន់នោះទៀតផង។ប៉ុន្ដែនៅពេល​Fan បានខមិនសួរថា​តើជា​សង្សារ​របស់​បញ្ញា ឬត្រូវជាអ្វីនិងគ្នានោះលោកមិនឆ្លើយតបឡើយ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកចាន់ សុបញ្ញា កាលពីរសៀលថ្ងៃទី១២ មិថុនា ​តែបែជាមានស្រី្ដម្នាក់លើកនិងថាមិនដែលស្គាល់តារា​ចម្រៀងរូបនេះទៅវិញបើ​ទោះ​ជាលេខទូរស័ព្ទ​នោះក្រុមការងាររបស់ហង្សមាសផ្ដល់ឲ្យនិងថាជាលេខរបស់បញ្ញា ក្ដី។​យ៉ាងណា​តាមរយៈការចេញមុខមកវិញនេះគេឃើញសុបញ្ញា ហាក់ចុះគីឡូ​ច្រើន ហើយ​ស្លេកៗ មិន​សូវ​មានកំលាំងដូចមិត្តរួមក្រុមឡើយ ។ទាក់ទងបញ្ហាសុខភាពរបស់ចាន់ សុបញ្ញា នេះមិនមែន​កើត​ឡើង​ទើបថ្មីៗនេះទេ ប៉ុន្ដែវាបានធ្វើទុក្ខលើលោកជាង៣ឆ្នាំមកហើយ ព្រោះ​បញ្ញា កើត​ជំងឺទឹកនោមប្រៃ ដែលតម្រូវឲ្យលោកញាំបានតែអាហារណាដែលមានជាតិ​សាបៗប៉ុណ្ណោះ​ទើប​ហាក់ដូចជាបាក់កំលាំងបែប​នេះ។តែនៅលើឆាកតន្រ្ដីវិញគេឃើញបញ្ញា នៅតែមានកំ​លាំង​ក្នុងការច្រៀងសម្ដែង និងមិនដែលមានបញ្ហាសុខ​ភាពធ្វើទុក្ខលើឆាក រហូតដល់បោះបង់កណ្ដាលទីម្ដងណាឡើយ។

 ចាន់ សុបញ្ញា ឬអ្នកលេងហ្វេសបុកហៅថាជាIdolតូច នោះមិនសូវមានបទចេញច្រើន​នៅ​លើ​ទីផ្សារនោះទេ ព្រោះតែតារាហង្សមាសច្រើនពេក ត្រូវវិលជុំទើបដល់បទខ្លួន នាំឲ្យ​តារា​ខ្លះមានជីវភាពធូធាត្រូវបង្ខំចិត្តធ្វើបទខ្លួនឯង។សម្រាប់បញ្ញា វិញលោកចាំតែផលិតកម្ម​ទម្លាក់​បទឲ្យប៉ុណ្ណោះទើបពិបាកប្រជែងទីផ្សារចម្រៀង ដោយ​សារតែលោកមិនទាន់មានលុយ​ច្រើន​ដើម្បីធ្វើបទខ្លួនឯងនោះទេ  ខណៈដែលមុនលើកពានលោកបានរស់នៅពឹង​អាស្រ័យជាមួយ​ព្រះសង្ឃនៅទីអារ៉ាម ជាច្រើនឆ្នាំ។អ្វីដែលគួរឲ្យសរសើរបើទោះជាបញ្ញា មានជំងឺប្រចាំ​កាយ​ដែលពិបាកប្រឈមមែន តែលោកនៅតែតស៊ូបន្ដសិក្សារ ដើរទន្ទឹមការងារសិល្បៈតែម្ដង ខណៈដែល​ក្រោយ​លើកពានភ្លាមៗលោកក៍ធ្លាប់ត្រូវគេរិះគន់​ថាច្រៀងមិនកើតតែបែ​ជា​ឈ្នះ​ពានដែរ ។​យ៉ាង​ណាអ្នកជំនាញសិល្បៈបាន​លើកឡើងថាចាន់ សុបញ្ញា នៅក្មេងហេតុ​នេះ​សម្លេងរបស់គេអាចនឹងមានការប្រែប្រួលនៅពេលដែលពេញ​វ័យ ហេតុនេះ​សម្ថភាព​របស់​បញ្ញា នៅពេល​នេះមិនទាន់អាចវាយតម្លៃបានឡើយ ។

 ក្រៅពីចាន់ សុបញ្ញា តារាម្ចាស់ពាននៅហង្សមាសដែលរក​បានគូស្នេហ៍រៀងៗខ្លួននោះ​មានដូចជាលោកនី រតនា ,ថែល ថៃ ,យឿន ពិសី ,ប៊ុត សីហា,គ្រី ថៃពៅ ជាដើម ខណៈ​ដែល​លីម តិចម៉េង នៅលឹបលៗរឿងសង្សារនៅឡើយ ។សម្រាប់សុបញ្ញា វិញតាមព័តមានថា​លោក​មិនសូវបានចេញច្រៀងតាមកម្មវិធីConcerts ធំៗនោះទេ ហេតុនេះប្រាក់ចំណូលនៅ​មានកម្រិតបើប្រៀបធៀបទៅម្ចាស់ពានផ្សេងៗដែលពួកគេកាក់កបជិះសុទ្ធតែរថយន្ដថ្លៃៗ និងទិញបានផ្ទះផ្ទាល់ខ្លួន ។​ទោះជាយ៉ាងណាគេចាំមើលថាសុបញ្ញា អាចនឹងដើរតាមគន្លង​រៀបច្បងរបស់ខ្លួនលោកនី រតនា ដែលរៀបការជាចំហ និងបានយកកូនភ្លាមៗ ឬបញ្ញា​ អាចនឹងពន្យាពេល​ចូលរោងការ​ដូចលោកថែល ថៃ ?

 គួរបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២៤ ហង្សមាសជ្រើសរើសបានម្ចាស់ពានចំនួន១៣ដួង​មក​ហើយ តែក្នុងនោះមានខ្លះល្បីឈ្មោះរន្ទឺ និងមួយចំនួនទៀតបាត់មុខទៅវិញឈឹងក៍មាន។​ចំពោះ​សុបញ្ញា វិញលោកបានចុះកុងត្រានៅហង្សមាសរយៈពេល៥ឆ្នាំ(២០១៩-២០២៤ ) ហេតុនេះនៅពេលចប់កុងត្រានាពេលដ៍ខ្លីនេះគេនៅមិនទាន់ដឹងថាបញ្ញា នឹងបន្ដជ្រកនៅហង្ស​មាសទៀត ឬរត់ចោលទ្រនុំធំនេះដូចលោកដួង វីរៈសិទ្ធ ម្ចាស់ពានI Am A Singer Cambodia ដែរឬយ៉ាងណាទេ ៕

RELATED ARTICLES