ភ្នំពេញ ៖ បុរសម្នាក់ចតរថយន្តដាក់លក់តាមចិញ្ចើមផ្លូវហើយរវល់តែទៅហូបការស្រវឹង ធ្លាក់ភ្នែកភ្លេចបើករថយន្តយកទៅទុករហូតដល់យប់ផ្អើលសមត្ថកិច្ចទើបនឹកឃើញទៅបើករថយន្តយក ទៅទុកវិញបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៩ខែកុម្ភះបណ្តោយផ្ល្វវេងស្រេងមុខហ្វាន់ក្លឹបស្ថិតនៅភូមិចោមចៅសង្កាត់ចោមចៅខណ្ឌសែនជ័យ។
តាមការឲ្យដឹងពីម្ចាស់រថយន្តដែលចតទុកចោលបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់មានរថយន្ត២គ្រឿងសំរាប់ចតទុកលក់នៅតាមចិញ្ចើមផ្លូវមុខហ្វាន់ក្លឹបនេះ ដោយចតពេលព្រឹករហូតដល់ល្ងាច ។ ដោយឡែកនៅយប់កើតហេតុនេះគាត់រវល់ទៅហូបការនៅក្បែរកន្លែង កើតហេតុខាងលើដែរ បានបើកតែរថយន្តមួយគ្រឿងយកទៅទុក ហើយភ្លេចបើករថយន្ត មួយគ្រឿងម៉ាកម៉ាកស្តារិចពណ៌ស ពាក់ស្លាកលេខព្រះស៊ីហនុ២A7161 ចតទុកចោល ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងជិត៧យប់ថ្ងៃទី០៩ ខែកុម្ភៈ ទៅហើយនៅតែឃើញរថយន្តស្តារិច ពណ៌ស មួយគ្រឿងចតនៅមុខក្លឹប រកតែភ្ញៀវដែលចូលក្លឹបអត់មានកន្លែងចតរថយន្តនិងម៉ូតូ ទើបថៅកែក្លឹបបានរាយការណ៍ទៅសមត្ថកិច្ចចុះ មកពិនិត្យឃើញនៅលើរថយន្តមានលេខទូរស័ព្ទលក់ឡានចំនួន២ខែ ប៉ុន្តែពេលដែលទូរស័ព្ទទៅមិនអាចទំនាក់ទំនងបានទេ ទើបបង្កឲ្យមានការងឿងឆ្លល់ ក្រោយមកស្រាប់តែមាន បុរសម្នាក់មកអះអាងថាជាម្ចាស់រថយន្តតែមិនមានឯកសារបញ្ជាក់ ទើបសមត្ថកិច្ចបើករថយន្តខាងលើយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរង់ចាំម្ចាស់រថយន្តយក ឯកសារមកបញ្ជាក់គ្រប់គ្រាន់ទើបប្រគល់ឲ្យវិញ ៕
នូ ផាន់ណា