Saturday, July 6, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិTv5 ឡឹក វិបុល ៖បាត់មុខជិត២០ឆ្នាំ ផ្ដួល CHHANG PRASIT KHROTIA នៅត្រឹមទឹកទី២

ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិTv5 ឡឹក វិបុល ៖បាត់មុខជិត២០ឆ្នាំ ផ្ដួល CHHANG PRASIT KHROTIA នៅត្រឹមទឹកទី២

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥  សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិតជាកាន់តែ​អស្ចារ្យ​ណាស់​កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតមានដល់ទៅ៧គូ ហើយក្នុង​នោះ​ទាំងកីឡាករជាតិ និងអន្ដរជាតិ សុទ្ធតែកីឡាការខ្លាំងៗ នាំឲ្យទស្ស​និក​ជកជក់ចិត្ដតែម្ដង និង ស្រែកហ៊ោ ពេញសែង្វៀនព្រែកកំពឹស។អ្វីដែលកាន់តែពិសេសនោះកីឡាករឡឹក វិបុល ម្ចាស់​អាវមាសប៉ុស្ដិ៍លេខ៥ដែលបាត់មុខជាង១០ឆ្នាំទៅហើយនោះបានវិលត្រឡប់មករកសែង្វៀនTv5 ជាថ្មី ហើយលោកនៅតែបង្កការភ្ញាក់ផ្អើលដល់អ្នក​ទស្សនាតាមរយៈការផ្ដួល​កីឡាករ​ឡាវ CHHANG PRASIT KHROTIA នៅត្រឹមទឹកទី២។

លទ្ធផលប្រដាល់គុនខ្មែរ Tv5 នៅថ្ងៃទី១៥ ខែឧមិថុនា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១(ហ្គង់ចេញម្រាម)៖កីឡាករបង្គោលក្រហមសុខ សុវណ្ណ អាយុ៣១ឆ្នាំ មកពីក្លិបសុភាគុនខ្មែរ  សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួតបាន១៣៤ដង ឈ្នះ ១០០ដង,ចាញ់២៩ដង, ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៥ដង ប្រកួតទម្ងន់ ៦៣,៥គ.ក្រ បានចាញ់ដោយពិន្ទុ លើកីឡាករបង្គោលខៀវនួន រ៉ាថែប មកពីក្លិបតាឯកដំបងដែកមានរិទ្ធ សមាគមកីឡាប្រដាល់ ខេត្តព្រៃវែង អាយុ៣១ឆ្នាំ ធ្លាប់ប្រកួត ៦៥ដង, ឈ្នះ៤៤,ស្មើ៥ដង , ចាញ់១៦  និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១០ ។

 -គូអន្ដរជាតិទី២(ហ្គង់អំបោះឆៅ)៖ កីឡាការិនីបង្គោលក្រហមរិទ្ធី អេម៉ា(បារាំង វ៉ៃតំណាងឲ្យខ្មែរ) អាយុ២២ឆ្នាំ មកពីក្លិបប្រដាល់គុនខ្មែរSuper Fight &GMY ធ្លាប់ប្រកួត៧ដង ,ឈ្នះ៥ដង ,ចាញ់ ២ដង ,មិនធ្លាប់ស្មើ និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ប្រភេទទម្ងន់ ៥៧ គ.ក្រ បានផ្ដួល កីឡាករបង្គោលខៀវនៅត្រឹមទឹកទី២កីឡាករណាហ្សានីន ហូស៊ីនី(NAZANIN HOSEINI) មកពីអ៊ឺរ៉ង់ អាយុ២៣ឆ្នាំ ធ្លាប់ប្រកួតចំនួន១៧ដង ,ឈ្នះ១៤ ដង ,ចាញ់៣ដង ,មិនធ្លាប់ស្មើ និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

 -គូអន្ដរជាតិទី៣(ហ្គង់ចេញម្រាម)៖កីឡាករបង្គោលក្រហមវៀត ប៊ុនឌឿន មកពីក្លិបមហិទ្ធ​រិទ្ធមេសថ្ងកខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២៨ឆ្នាំ ធ្លាប់ប្រកួត ៩០ដង ,ឈះ៦០ដង,ចាញ់២០ដង ,ស្មើ១០ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២០ដង ប្រភេទទម្ងន់៦០ គ.ក្រ បានឈ្នះដោយពិន្ទុ កីឡាករបង្គោលខៀវកុង យៀនឃុន  មកពីចិន ។

-គូអន្ដរជាតិទី៤(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមធា នុរាជ  អាយុ២៩ឆ្នាំ មកពី​ក្លិប​មហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត​១១០ដង,ឈ្នះ៩០ដង,ចាញ់១៩ដង,ស្មើ១ដង និងធ្លាប់ផ្ដួល គូប្រកួតឲ្យសម្លប់​ចំនួន៣ដង ប្រកួតប្រភេទទម្ងន់៦៣,៥គ.ក្រ  បានចាញ់ពិន្ទុកីឡាករបង្គោលខៀវសុធី មង្គលភេទ (SUTEE MONGKOLPHET) មកពីឡាវ  អាយុ២១ ឆ្នាំ ធ្លាប់ប្រកួតចំនួន៩០ដង,ឈ្នះ៦៤ដង,ចាញ់២៣ដង ,ស្មើ៣ដង និង ធ្លាប់ផ្ដួលគូប្រ​កួតឲ្យ​សម្លប់​ចំនួន១៥ដង ។

គូអន្ដរជាតិទី៥(ឃីកបុកស៊ីង)៖ កីឡាករបង្គោលក្រហមហ៊ីម គីមរៀង អាយុ២១ឆ្នាំមកពីក្លិបសុភាពគុនខ្មែរ សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត៥៥ដង ,ឈ្នះ៤៧ដង, ចាញ់៦ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១០ដង ប្រភេទទម្ងន់ ៥៤គ.ក្រ  បានយកឈ្នះនៅត្រឹមទឹកទី១ លើកីឡាករបង្គោលខៀវលឺ ផឹងកឺ មកពីចិន។

 -គូអន្ដរជាតិទី៦(ហ្គង់លេខ៨)៖ កីឡាករបង្គោលក្រហមឡឹក វិបុល  អាយុ៤៩ឆ្នាំមក​ពីក្លិប​មហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួត៤០០ដង ,ឈ្នះ៣៨០ដង, ចាញ់១២ដង ស្មើ៨ដង និងធ្លាប់ផ្ដួលគូប្រ កួតឲ្យសម្លប់ចំនួន៩០ដង ប្រភេទ ទម្ងន់៦៧គ.ក្រ  បានឈ្នះនៅត្រឹមទឹកទី២ លើកីឡាករបង្គោលខៀវឆាង ប្រាស៊ីឃ្រូស៊ី (CHHANG PRASIT KHROTIA) មកពីឡាវ អាយុ២៥ឆ្នាំ  ធ្លាប់ប្រកួត៨៦ដង,ឈ្នះ៦០ដង ,ចាញ់២២ដង ,ស្មើ៨ដង  និងធ្លាប់ផ្ដួលគូប្រកួតឲ្យ សម្លប់ចំនួន១១ដង ។

  -គូអន្ដរជាតិទី៧(ហ្គង់លេខ៨)៖ កីឡាករបង្គោលក្រហមមឿន សុខហ៊ុច អាយុ២៦ឆ្នាំមកពីក្លិបមហិទ្ធិរិទ្ធមេសថ្ញក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេរភូមិន្ទ ធ្លាប់ប្រកួត១២៧ដង ,ឈ្នះ១០០ដង, ចាញ់២២ដង ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យសម្លប់​ចំនួន៣៨ដង ប្រភេទ ទម្ងន់ ៦៣,៥គ.ក្រ  បានផ្ដួលនៅទឹកទី២លើកីឡាករ​បង្គោលខៀវម៉ា​ស្រេវី បាសៀរ មកពីអ៊ីរ៉ង់ ។

គួរបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ។ ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់ពី ម៉ោង៦ល្ងាចតទៅ ។ប្រ​ដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍ លេខ៥ តំណើរការបាន ដោយសារតែមានការឧប​ត្ថម្ភធំ​ពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុន ទឹក កកអនាម័យPremium ៕

RELATED ARTICLES