Sunday, July 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានដឹកប្រពន្ធកូនឡើងភ្នំសំពៅ ក្រ-ឡា-/ប់ផ្ងារ-ជើង

បើកឡានដឹកប្រពន្ធកូនឡើងភ្នំសំពៅ ក្រ-ឡា-/ប់ផ្ងារ-ជើង

ខេត្តបាត់ដំបង ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ដឹកប្រពន្ធ និងកូន២នាក់ បំណងឡើងទៅលេងកម្សាន្តនៅលើកំពូលភ្នំសំពៅ ស្រាប់តែក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបណ្តាលឱ្យអ្នកណាម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៤ នៅលើផ្លូវបេតុងឆ្ពោះ ឡើងកំពូលភ្នំសំពៅ ស្ថិតក្នុងភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់។

លោកសំ វីរៈ អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ប្រាប់ថា រថយន្តដែលជួបគ្រោះថ្នាក់ក្រឡាប់ដោយខ្លួនឯង ម៉ាកកូរ៉ូលឡា ស៊េរីចាស់ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2C-1618 បើកបរដោយឈ្មោះហ៊ឹម ច័ន្ទកុមារ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ។

លោកអធិការ បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្តខាងលើ ដឹកប្រពន្ធនិងកូនប្រុសស្រី២នាក់ ក្នុងបំណងទៅលេងលើកំពូលភ្នំសំពៅ តែចៃដន្យជួបគ្រោះថ្នាក់ តែសំណាងល្អ ទាំងអ្នកបើកបរ និងប្រពន្ធកូន មិនមានគ្រោះថ្នាក់អ្វីធ្ងន់នោះទេ គ្រាន់តែរងរបួសរលាត់ដៃជើងតិចតូចប៉ុណ្ណោះ។

តាមប្រភពកន្លែងកើតហេតុ បានឱ្យដឹងថា នៅពេលរថយន្តកូរ៉ូលឡានេះ ព្យាយាមបើកឡើងដល់ចំណុចផ្លូវកោងបន្តិច ក៏ពើបប្រទះនឹងរថយន្ត ១គ្រឿងទៀត ដែលបើកចុះមកក្រោមវិញ។ ពេលនោះ រថយន្តកូរ៉ូលឡាជាន់ហ្វ្រាំងឈប់ ស្រាប់តែរលត់ម៉ាស៊ីន ហើយភ្លាមនោះ តៃកុង ព្យាយាមជាន់ហ្វ្រាំងមិនជាប់ ក៏ថយក្រោយរហូតប៉ះរថយន្តមួយគ្រឿងទៀតនៅខាងក្រោយ ទើបរថយន្តកូរ៉ូលឡាក្រឡាប់ផ្ងារជើងលើផ្លូវតែម្តង៕

RELATED ARTICLES