Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សស្រីគេចសាលា ចូលកញ្ចុះ ប៉ូលិសចាប់៥នាក់

សិស្សស្រីគេចសាលា ចូលកញ្ចុះ ប៉ូលិសចាប់៥នាក់

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានចុះឃាត់ខ្លួនក្មេងស្រីជាសិស្សសាលា ១ក្រុម ដែលគេចសាលាទៅ សម្ងំដេកលេងតាមកញ្ចុះ (ខ្យូស) យកមកធ្វើការអប់រំ និងធ្វើកិច្ចសន្យា  រួចឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។

ប្រតិបត្តិការប្រមូលក្មេងស្រីគេចសាលានេះ ធ្វើឡើងកាលពីវេលាម៉ោង ៩និង១៥នាទី ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចខ្យូសស្ពានទ្រា ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងក្រុមម៉ូតូធំ នៃអធិការដ្ឋាននគរ បាលស្រុក ចុះទៅតាមកញ្ចុះស្ពានទ្រា ស្ថិតនៅចំណុច ភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំ បានធ្វើការឃាត់ខ្លួនសិស្សគេចសាលា ចំនួន៥នាក់ នាំយកមកណែនាំអប់រំ។

ប្រភពដដែល បន្តថា ក្នុងនោះសមត្ថកិច្ច បានធ្វើកិច្ចសន្យាដល់សិស្សគេចសាលារៀន និងអ្នកដែលចូលមកអង្គុយលេងតាមកញ្ចុះ ចំនួន៥នាក់ (ស្រី) ព្រមទាំងចុះទៅឃុំដូនស បានធ្វើការអប់រំណែនាំដល់សិស្សានុសិស្សដែលមកអង្គុយនៅកន្លែងហូបបាយ និងតាមអង្រឹង មិនឱ្យ គេចម៉ោងរៀន មួយចំនួនទៀតផងដែរ។

ប្រភពបន្តថា កម្លាំងប្រចាំបញ្ជានៅអធិការដ្ឋាននគរបាលស្រុក ត្រៀមអន្តរាគមន៍ពេលមានសភាពការកើតឡើង និងកម្លាំងជំនាញចរាចរណ៍ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ជួយសម្រួលចរាចរណ៍ពេលចូលសាលារៀន និងចេញ ពីសាលារៀន។

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៦ របស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ចេញល្បាតចល័តក្នុងភូមិ សាស្ត្ររបស់ខ្លួន និងការពារគោលដៅងាយរងគ្រោះ ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះប្រាស្រ័យទាក់ទង និងធ្វើវេទិកាសាធារណៈតាមផ្ទះប្រជាពលរដ្ឋ ទប់ស្កាត់និងបង្ក្រាបបទល្មើស និងក្រុមក្មេងទំនើង មិនឱ្យអុកឡុកដល់សន្តិ សុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ៕

RELATED ARTICLES