Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនអាយុ១ខែ ឪបីយកមកប្លុ-ង/ចោល

កូនអាយុ១ខែ ឪបីយកមកប្លុ-ង/ចោល

ភ្នំពេញ ៖ ទារកអាយុប្រមាណ១ខែម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកនៅលើចិញ្ចើមផ្លូវ ដោយគ្មានឪពុកម្តាយនៅក្បែ លុះសមត្ថកិច្ចចុះស្រាវជ្រាវ ទើបដឹងថា ទារកអភ័ព្វរូបនេះ ត្រូវបានបុរសជាឪពុក បីយកមកប្លុងចោល ដោយមិនដឹងថាមានជម្លោះអ្វីជាមួយប្រពន្ធ ឬយ៉ាងណានោះឡើយ។

ករណីឪបង្កើត បីកូនតូចមកប្លុងចោលនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងមូលដ្ឋាន សង្កាត់អូរប្ញស្សី៣ ខណ្ឌ៧មករា។

តាមប្រភពមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីមានករណីយកទារកមកប្លុងចោល ដោយមានកិច្ចសហការរវាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ជាមួយអាជ្ញាធរសង្កាត់អូឫស្សីទី៣ និងនគរបាលយុត្តិធម៌ បានចុះអន្តរាគមន៍ ទទួលយកទារកអាយុ នៅសង្កាត់អូរប្ញស្សីទី៣ ខណ្ឌ៧មករា។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ដោយទទួលបានសេចក្តីរាយការណ៍ថា មានប្រជាពលរដ្ឋប្រទះឃើញទារក ត្រូវបានបុរសម្នាក់ យកផ្លុងចោលនៅក្នុងមូកដ្ឋាន សង្កាត់អូរប្ញស្សី៣ លោកស្រី សហការ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនគរបាលអូរប្ញស្សី៣ បានចុះយកទារក និងដើម្បីស្វែងរកអាណាព្យាបាល ឪពុកម្តាយនោះ ស្រាប់តែមានស្ត្រីម្នាក់ ដែលមានដឹកដៃកុមារីអាយុ២ឆ្នាំម្នាក់ទៀតផង បានដើរចេញមកអះអាងថា នាងជាម្តាយបង្កើតរបស់ទារកខាងលើ ដែលប្តីរបស់នាង បានយកមកទុកចោលក្បែរសង្កាត់នេះ។

ក្រោយពីមានការសង្ស័យ ភ្លាមៗនោះលោកស្រីប្រធាន បានស្នើសុំកិច្ចអន្តរាគមន៍បន្ទាន់ពីមន្ត្រីនគរបាលឃាត់ខ្លួនបុរសស្ត្រីទាំងពីរនាក់ ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណ និងធ្វើតេស្ត ពិនិត្យរកសារធាតុញៀន ឃើញវិជ្ជមានទាំងប្តីទាំងប្រពន្ធ។

បច្ចុប្បន្នឪពុកម្តាយដែលបានយកទារកទៅបោះចោលនោះ ដែលមានសារធាតុញៀន ត្រូវបានលោកស្រីប្រធាន នាំយកទៅមណ្ឌល ជាបណ្តោះអាសន្ន ដើម្បីព្យាបាលបន្សាប តាមនីតិវិធី។ ដោយឡែក ទារកអាយុ១ខែ និងកុមារី អាយុ២ឆ្នាំ ដែលជាបងប្អូនបង្កើត ហើយមានឪពុកម្តាយបាននិងកំពុងមានសារធាតុញៀនក្នុងខ្លួន ត្រូវបានក្រុមការងារទទួលយកមកថែទាំជំនួសជាបណ្តោះអាសន្ន៕

RELATED ARTICLES