ភ្នំពេញ៖ស្រីស្រស់ហ៊ិន ច័ន្ទនីរ័ត្ន បង្អួតសម្រស់ស៊ិចស៊ីលើកដំបូងក្នុងឈុតស្ដើងៗលេចចេញសម្រស់នៅតែគួរឲ្យទាក់ទាញមិនចាញ់កាលនៅក្រមុំឡើយ ។យ៉ាងណាមិនមែនសុខៗនីរ័ត្ន ចង់បង្អួតសាច់ឲ្យគេឃើញទេ តែតាមព័តមានថានាងត្រូវក្រុមហ៊ុនមួយតម្រូវឲ្យនាងលេងឈុតនោះជាមួយតារា៣ដួងទៀតនោះគឺពេជ្រ សោភា ,សុគន្ធ និសា និងចាន់កែវ និមល ដែលក្នុងនោះនីរ័ត្ន មានវ័យក្មេងជាងគេ ។អ្នកលេងបណ្ដាញសង្គមបានសរ សើរនូវរូបឆោមច័ន្ទនីរ័ត្ន ថាពិតជាស្រស់ស្អាតទ្រលុកទ្រលន់តែម្ដង បើទោះជាមើលទៅហាក់មានព្រលឹងជាងមុនបន្ដិចក្ដី ។អ្វីដែលគេកត់សម្គាល់នោះគឺពេលនេះនីរ័ត្ន នៅតែបង្ហាញមុខតាមស្ពតពាណិជ្ជកម្ម និងអាជីពMC ប៉ុណ្ណោះ ព្រោះអាជីពសម្ដែងភាពយន្ដនិងMV ហាក់ត្រូវបញ្ចប់ទៅហើយ លើកលែងតែការថតរឿងបែបប្រវត្តិមេដឹកនាំ និងទាក់ទងប្រវត្តិសាស្រ្ដប៉ុណ្ណោះ ។តែតាមព័តមានថាប្ដីរបស់ច័ន្ទនីរ័ត្ន លោកឌី ពេជ្រ មិនហួងហែងប្រ ពន្ធលោកលេងសិល្បៈទេ ព្រោះតែលោកបានដឹងច្បាស់ពីអាជីពរបស់នាងក្រោយពួកគេបានស្វែងយល់ចិត្តគ្នាជិត១០ឆ្នាំ មុនក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់នេះ ។
ហ៊ិន ច័ន្ទនីរ័ត្ន ចង់ពពោះនៅឆ្នាំរោងនេះ ហើយតាមដំណឹងថានាងចង់បានកូនភ្លោះ តែពេលនេះនាងមិនទាន់មានក្បាលពោះខ្ទាតចេញទេ បើទោះជាក្រោយមានប្ដីនាងចូលចិត្តស្លៀកពាក់បែបរលុងៗដូចជាស្រី្ដមានផ្ទៃពោះ ក្ដី ។ដោយឡែកនៅតាមបណ្ដារកម្មវិធីអ្នកសិល្បៈមួយចំនួនច័ន្ទនីរ័ត្ន ត្រូវបានអ្នករួមអាជីពហៅនាងថាជា”ជំទាវៗ” ទៅហើយ បើទោះជានាងមិនទាន់តាំងខ្លួនថានាងមានតំណែងមួយនេះក្ដី ប៉ុន្ដែតារាៗដែលដឹងថានាងជាភរិ យាលោកពេជ្រ ត្រូវជាក្មួយសម្ដេចតេជោនោះធ្វើឲ្យឥទ្ធិពលរបស់នាងចាប់ផ្ដើមឡើងស្រឺតៗតាំងពីក្រោយនាងរៀបការភ្លាមៗម្លេះ ។
គួរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានបិទបញ្ចប់រឿងគេហៅនាងថាជាតារាអភ័ព្វស្នេហ៍ ក្រោយនាងរៀបការជាមួយលោកឌី ពេជ្រ កាលពីថ្ងៃទី២២ ខែ១២ ឆ្នាំ២០២៣ ហើយពេលនេះនាងជិះរថយន្ដទំនើបម៉ាកBentley តែកាន់ចង្កូតរថយន្ដដោយខ្លួនឯង ពោលគឺមិនមានអង្គរក្សបើកជូននោះទេ ។ប្រភពបានឲ្យដឹងថាច័ន្ទនីរ័ត្ន ត្រូវស្វាមីនិងក្រុមគ្រួសារខាងប្ដីពេញចិត្តខ្លាំងដោយសារតែនាងស្រលាញ់កូនស្រីដើមប្ដីដូចជាកូននាងបង្កើតដែរ ប៉ុន្ដែបើនាងចង់ចងជើងលោកពេជ្រ ឲ្យកាន់តែពេញចិត្តនាងទ្វេដងនោះគឺមានតែការពពោះយកកូននៅឆ្នាំ២០២៤ តាមបំណងប្ដីទេ ទើបធ្វើឲ្យនាងកាន់តែទទួលបានសុភមង្គលពេញលេញតែម្ដង ។ ក្រៅពីហ៊ិន ច័ន្ទនីរ័ត្ន តារាដែលបានប្ដីជាកូនមន្រ្ដីធំមានដូចជានាងនឿន ចាន់ធឿន ,មាស ម៉ូលីណា ,គឹម ច័ន្ទបរមី និងVj អាណូ ជាដើម តែតារាខាងលើបានផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុងទៅហើយ ។ចំណែកច័ន្ទនីរ័ត្ន ដែលជាកូនប្រសាររបស់លោកឌី ចូច ជាប្អូនជីដូនមួយរបស់សម្ដេចតេជោ ត្រូវបានស្វាមីជម្រុញឲ្យនាងងាកទៅធ្វើជំនួញតាមដែលនាងចង់ធ្វើ ព្រោះពេលនេះលោកពេជ្រ មានក្រុមហ៊ុនជាច្រើនក្នុងកណ្ដាប់ដៃដូចជាក្រុមហ៊ុន DDI Company ,ក្រុមហ៊ុនDDI Concrete និងផ្សារបៃតងជាដើម ។ប្រភពថាច័ន្ទនីរ័ត្ន នឹងដើរផ្លូវដូចស៊ឹម សូលិកា ពោលគឺនៅតែធ្វើMC បាយ័នមួយច្រកប៉ុណ្ណោះ នៅសល់ពេលពីលេងសិល្បៈនាងរកស៊ីផ្ទាល់ខ្លួន ។Fan រងចាំមើលថាតើច័ន្ទនីរ័ត្ន ក្រោយមានប្ដី និងពពោះក្នុងពេលដ៍ខ្លីខាងមុខនេះ នាងអាចនឹងចុះខ្សោយពីអាជីព ឬប្រឈមឈានទៅបាត់មុខក្នុងសិល្បៈដែរ ឬទេ ព្រោះថាមានតារាចម្រៀង និងសម្ដែងជាច្រើនដួងមកហើយក្រោយពេលមានប្ដីនិងកូនពួកគេចាប់ផ្ដើមរយាលៗពីអាជីពចម្រៀង ហើយមានខ្លះបាត់មុខទៅវិញក៍មាន។ដោយឡែកសម្រាប់ច័ន្ទនីរ័ត្ន វិញនាងលែងយកអាជីពសិល្បៈជាគោលដូចមុនទៀតហើយ ពោលគឺពេលនេះស្រីស្អាតរស់នៅដល់ត្រើយសុខសាន្ដត្រាន្ដ ហើយមិនយូទេនាងនឹងត្រូវបានគេហៅថាជាជំទាវៗជាសាធារណៈដូចចន ច័ន្ទលក្ខិណា,ស៊ឹម សូលិកា និងនៅ សុនិតា ជាដើម មិនខាន ៕