Sunday, September 8, 2024
Homeនយោបាយហោ សុខុន ថាខ្លួនជាមនុស្សទី២ បន្ទាប់ពីសម រង្ស៊ី សម្តេចហ៊ុន សែន ស្អប់មិនលើកលែង

ហោ សុខុន ថាខ្លួនជាមនុស្សទី២ បន្ទាប់ពីសម រង្ស៊ី សម្តេចហ៊ុន សែន ស្អប់មិនលើកលែង

ភ្នំពេញ ៖ អន្ទិតហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ បន្ទាប់ពីបានស្បថសច្ចាថា មិនបម្រើសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងត្រកូលហ៊ុន ជាដាច់ខាត ក្នុងជាតិនេះ និងគ្រប់ៗជាតិ ក្រោយពេលបានផ្ញើលិខិតចំហ សុំជួបនិងចូលបម្រើសម្តេចរួចចម្លើយពីសម្តេចហ៊ុន សែន អស់រយៈពេល១ខែ តែសម្តេចហ៊ុន សែន មិនឆ្លើយតបរឿងនោះ មកដល់យប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អន្ទិតហោ សុខុន បានបង្ហោះវីដេអូផ្សាយផ្ទាល់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនគឺជាមនុស្សទី២ បន្ទាប់ពីលោកសម រង្ស៊ី ដែលសម្តេចហ៊ុន សែន ស្អប់និងមិនលើកលែងឱ្យ។

 លោកហោ សុខុន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថា “១-ខ្មែរក្នុងស្រុក និងខ្មែរជុំវិញពិភពលោកទាំងអស់ មនុស្សដែលសម្តេចហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត ឯកឧត្តមហ៊ុន ម៉ានី ស្អប់ឬមិនលើកលែង ឬមិនចូលចិត្ត មានពីរនាក់គត់ គឺលោកសម រង្ស៊ី និងខ្ញុំ ហោ សុខុន។

២-តើសារសំឡេងបែកធ្លាយ ឬសំឡេងសម្តេចហ៊ុន សែន ដែលបញ្ជារៀបគម្រោងឧក្រិដ្ឋកម្មខុសច្បាប់ ល្មើសច្បាប់ ឱ្យវ៉ៃសមាជិកបក្សប្រឆាំងនោះ ពិតឬមិនពិត?

៣-ខ្ញុំ ហោ សុខុន សុំយកខ្លួន យកជីវិតធ្វើជានុយ ដើម្បីចាប់មេខ្លោងឃាតករដែលធំជាងគេនៅស្រុកខ្មែរ ប្រសិនបើមេខ្លោងឃាតករ កម្មឱ្យផល ខ្ញុំហ៊ានធានា ១០០ភាគរយថា ចាប់បាន១០០ភាគរយ។

៤-ចាប់ពីថ្ងៃទី១៨ ខែ០៦ ឆ្នាំ២០២៤ នេះតទៅ ប្រសិនបើថ្ងៃណាមួយ ខ្ញុំ ហោ សុខុន សុំទោសហើយចុះចូលបម្រើត្រកូលហ៊ុន ខ្ញុំស្បថសច្ចាថា ឱ្យបងប្អូនពលរដ្ឋទាំងអស់ទូទៅ ជួបខ្ញុំកន្លែងណា អាចយកស្បែកជើងវាយក្បាលរបស់ខ្ញុំបានគ្រប់ៗគ្នា ដោយខ្ញុំមិនប្តឹងផ្លូវច្បាប់ឡើយ។

៥-សម្តេច ស ខេង ឯកឧត្តម ស សុខា ឯកឧត្តម ស ថេត ប្រសិនបើមេខ្លោងឃាតករសម្លាប់ខ្ញុំ ត្រូវរកយុត្តិធម៌ឱ្យខ្ញុំ ដោយចាប់មេខ្លោងឃាតករ យកមកកាត់ទោសតាមច្បាប់ ឱ្យបាន។

៦-ឯកឧត្តម សម រង្ស៊ី និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ត្រូវប្រើសិទ្ធិក្នុងនាមពលរដ្ឋជាម្ចាស់ប្រទេស ជួយរកយុត្តិធម៌ឱ្យខ្ញុំ ប្រសិនបើខ្ញុំត្រូវសម្លាប់ដោយឧបាយកលណាមួយដែលរៀបចំដោយមេខ្លោងឃាតករ។

៧-ជាទម្លាប់របស់ព្រះមហាមុនីឥសី ព្រហ្មទេព តែងឱ្យពរជ័យបុគ្គលណាធ្វើការលឿនៗ បុគ្គលធ្វើការយឺត សម្រេចយឺត ភាគច្រើនមិនទទួលបានពរជ័យពីព្រះមហាមុនីឥសី ព្រហ្មទេព ទេ។ទម្លាប់របស់ខ្ញុំ ហោ សុខុន ចូលចិត្តធ្វើការលឿន បើចង់រាប់អានជាមួយខ្ញុំ បើចង់ធ្វើការជាមួយខ្ញុំ បើចង់ធ្វើបុណ្យជាមួយខ្ញុំ ត្រូវច្បាស់លាស់លឿន…”។

តាមរយៈទំព័រហ្វេសប៊ុក របស់ខ្លួនដដែល នៅយប់ថ្ងៃដដែលនោះ អន្ទិតហោ សុខុន បាននិយាយក្នុងវីដេអូ ផ្សាយផ្ទាល់ (Live) ថា “មិនមែនខ្ញុំចេះតែថាទេ វាមានភ័ស្តុតាងហើយ អ៊ីចឹងទេបើថ្ងៃក្រោយ សម្តេចតេជោ ហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត ឯកឧត្តមហ៊ុន ម៉ានី និយាយអី កុំនិយាយប្រើឯកឧត្តមសម រង្ស៊ី មួយ គឺត្រូវភ្ជាប់ថា ក្នុងពិភពលោកនេះ ខ្មែរទាំងក្រៅស្រុក អ្នកដែលមិនទទួល ឬក៏មិនចូលចិត្ត ឬក៏ស្អប់ ឬក៏មិនលើកលែង អាហ្នឹងគឺ ២នាក់ គឺឯកឧត្តម សម រង្ស៊ី ហើយនិងហោ សុខុន ឈប់កុំនិយាយម្នាក់ទៀត ខ្មាសគេ ដូរពាក្យហ្នឹងឡើង ជាពិសេសម្តេចតេជោ ហ៊ុន សែន ពីព្រោះមានហើយ ខ្ញុំនេះជាមួយសម្តេចហ៊ុន ម៉ាណែត នេះ ច្រើនដងច្រើនសាហើយ តាមរយៈឯកឧត្តមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល កូនចៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រុមការងារគាត់អីហ្នឹង និយាយរួម ខុទ្ទកាល័យ កម្រិតអ្នក នយោបាយការងារពិសេសៗសម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត សុទ្ធតែមិត្តភក្តិ សុទ្ធតែគ្នាគាត់ទេ ក្រុមការងារហ្នឹង អ៊ីចឹងគឺច្បាស់លាស់ហើយ សម្តេចហ៊ុន ម៉ាណែត សូម្បីតែខ្ញុំមិនចង់ប្រឡូកនយោបាយ ចង់សុំអន្តរាគមន៍ទៅចម្រៀង ថាយើងមិនមែនយកទៅកាន់ពានទេ ឱ្យតែជាប់ ១វគ្គ ២វគ្គទៅ យើងកុំឱ្យគេរើសអើង ព្រោះខ្ញុំធ្លាប់ប្រឡូកនយោបាយ ខ្ញុំដឹងថាស្រុកខ្មែរមិនទាំងអស់ ប៉ុន្តែកន្លែងភាគច្រើនរើសអើង អ៊ីចឹងខ្ញុំទៅសុំ នៅតែអត់បាន ធ្លាប់ច្រើនដងហើយ មិនមែនខ្ញុំថាស្មាន ឬក៏អគតិទេ គាត់ទេដែលអគតិជាមួយខ្ញុំ សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមហ៊ុន ម៉ានី ខ្ញុំក៏ធ្លាប់សុំដែរ អាចុងក្រោយនេះ ខ្ញុំក៏សុំតាមរយៈសម្តេច ឃឹម សន តាមសម្តេចសង្ឃ ក៏ទាក់ទងជម្រាបគាត់ផ្ទាល់ ក៏ដូចជាជំនួយការឯកឧត្តមផ្ទាល់ ឯកឧត្តម ហ៊ុន ម៉ានី ហ្នឹងក៏អត់ទទួលខ្ញុំដូចគ្នាដែរ។ មកសម្តេចតេជោ ហ៊ុន សែន លិខិតចំហជាសាធារណៈ ក្នុងហ្វេសប៊ុក អ្នកមើលជាង២សែននាក់ បានអានអត្ថបទ ឱ្យមេដៃ បេះដូង បាន១ម៉ឺន៧ពាន់នាក់ដែរ ដាក់គោរពជូនគាត់ហ្នឹង ក៏អត់ដែរ»។

លោកហោ សុខុន បន្តថា «យើងមានគ្រប់ហើយណា អ៊ីចឹងមិនមែនខ្ញុំអគតិទេ មិនមែនខ្ញុំឈ្លើយ ព្រហើន ផ្តេសផ្តាស អត់ទេ ហើយមនុស្សប្រហែលខ្ញុំ ចំណេះដឹងប្រហែលខ្ញុំ សមត្ថភាពប្រហែលខ្ញុំ កេរ្តិ៍ឈ្មោះប្រហែលខ្ញុំ ខ្ញុំគេស្គាល់ពេញពិភពលោក គេស្គាល់រាប់លាននាក់ តែមិនដឹងប៉ុន្មានលានទេ ខ្ញុំកំណត់ថាចំនួនគត់វាមិនបានទេ ប៉ុន្តែមិនមែនស្គាល់តិចទេ រាប់លាននាក់ មិនតិចទេ សូម្បីតំណាងរាស្ត្រហ្នឹង គេស្គាល់មិនស្មើខ្ញុំផង បើថាធ្វើ បុណ្យផ្កានៅអូស្ត្រាលី ប្រាប់ភ្ញៀវម្តង ៣ពាន់នាក់អីណោះ ទៅអាមេរិក ណោះ ញោមធម៌ប្រាប់ភ្ញៀវម្តង ៣ពាន់នាក់ ហើយនៅខ្ញុំដើរទេសនាតាមរោងបុណ្យធំៗមួយៗ ហើយនៅគេមើលខ្ញុំតាមយូធូប ហ្វេសប៊ុក ស្គាល់ច្រើន មែនទែន ស្គាល់ច្រើន ហើយកេរ្តិ៍ឈ្មោះ កិត្តិយស បញ្ញា ធ្វើនយោបាយ គឺចំណេញនិងខាត ខ្ញុំនេះ អ្នកប្រឆាំងចុះចូល អាហ្នឹងគេគិតទេណា គេថា ១ពាន់នាក់ មិនស្មើខ្ញុំ អាហ្នឹងគេគិតទេ គេគិតស្មានគេមិនស្គាល់ខ្ញុំ អ្នក ស្គាល់ខ្ញុំ គេថាអ្នកប្រឆាំង ១ម៉ឺននាក់ ចុះចូល តម្លៃមិនស្មើខ្ញុំមួយដែរ បើខ្ញុំថាចុះចូល ១០ម៉ឺននាក់ ក៏មិនស្មើខ្ញុំមួយដែរ តើវាចំណេញឬខាត? ពួកអ្នកទាំងអស់ហ្នុង អត់មានចំណេញទេ បើថាចុះចូល ១ម៉ឺននាក់ បើកប្រាក់ខែ ឱ្យ១ម៉ឺននាក់ ហើយ១ម៉ឺននាក់ មិនតិចណា ១ជីវិតប៉ុន្មាន? តែ៥ឆ្នាំ ក៏មិនតិចដែរ បើ១០ម៉ឺននាក់ ច្រើនណាស់ ហើយបើខ្ញុំតែម្នាក់ ទៅធ្វើការ ប្រាក់ខែតែ១ពាន់ ឬក៏អីចឹងទៅ មុខងារនយោបាយ អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ទីប្រឹក្សានាយករដ្ឋមន្ត្រីអី ប្រាក់ខែ ១ខែ៥០០-១០០០ហ្នឹង ប៉ុន្តែនិយាយពីភាពចំណេញវិញ ម្នាក់មិនមែនបានខ្ញុំមកចំណេញទេ ប៉ុន្តែនៅពេលយកខ្ញុំទៅវាឈប់ខាត ព្រោះនៅខ្ញុំទៅ វាខាត ខាតច្រើនមែនទែន អាចខាតដល់ចាញ់ទៀត ២០២៧-២០២៨ហ្នឹង ត្រកូលហ៊ុនហ្នឹងគឺភាគរយច្រើនចាញ់ឆ្នោត ខ្ញុំមិនថាទាំងស្រុងទេ តែខ្ញុំដឹងថា ភាគរយខ្ពស់គឺចាញ់ ហើយកាន់តែខ្លាំង កាន់តែផ្តេសផ្តាស រឹតតែឆាប់ចាញ់ នៅអត់ដល់ហ្នឹងទៀត ចាញ់ដោយបោះឆ្នោត ចាញ់ដោយប្រជាធិបតេយ្យ ហើយខ្ញុំនេះតែចោទប្រកាន់ខ្ញុំខុសច្បាប់ ខុសការពិត ក៏ខាត ហើយខ្ញុំបើត្រូវបានមេខ្លោងឃាតករសម្លាប់ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចហ៊ុន ម៉ាណែត នេះ ក៏ត្រូវទទួលខុសត្រូវក្នុងនាមជានាយករដ្ឋមន្ត្រី  ខាតទៀត ខាតគ្រប់យ៉ាង ប៉ុន្តែហេតុអីគេអត់យក? វាមានក្រៅអីពីមិនចូលចិត្ត មានក្រៅអីពីស្អប់ ក្រៅអីពីថាមិនអាចលើកលែងឱ្យបាន ដូចមុំ អាសន្នី សូម្បីមនុស្សប្រព្រឹត្តអាក្រក់ ខុសដល់ថ្នាក់ហ្នឹង ជេរសម្តេចហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត ត្រកូលហ៊ុន និយាយរួម បើថាជេរត្រកូលហ៊ុន ទៅចុះ យើងលើកលែងឱ្យបាន វាមិនរអៀសខ្លួន ព្រោះខ្លួនយើងៗចង់ធ្វើម៉េចក៏បាន ប៉ុន្តែជេរអ្នកដទៃ ទៅបង្ខូចសម្តេច ត្រកូលទៀ ទៅបង្ខូចសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តមទៀ សីហា ទៅនិយាយហែកសព្វបែបសព្វយ៉ាង អាក្រក់ គេទទួលខ្ញុំ អត់ខុសច្បាប់ទេ តែខុសចិត្ត វាខុសចិត្តបុគ្គលតើ មានខុសច្បាប់ឯណា ច្បាប់ប្រជាធិបតេយ្យណាខុស ខ្ញុំឱ្យស្បថ ស្បថទាំងពូជ មើលមកស្បថជាមួយខ្ញុំមើល បើខុសច្បាប់? តែហេតុអី? មនុស្សអ៊ីចឹង មនុស្សគ្មានតម្លៃសោះ បើទុកនិយាយតទៅទៀត គ្មានអ្នកណាគេជឿទេ ជឿតិចណាស់ ហើយវាគ្មានឥទ្ធិពលអីក្រៅពីនិយាយ និយាយយូរទៅសាបទៅៗ តែគេយក អ្នកខ្លះគេបង្ហោះទៅ Like មិនបាន ១០០ផង ខ្លះបាន២០០-៥០០ អត់បាន៥ថ្ងៃទេ ខ្ញុំទទួលបានហើយ ហើយដល់ខ្ញុំដាក់ជិត ១ខែហើយ អត់ ខ្ញុំជូនដំណឹង ១សាទៀត អត់ទៀត ខ្ញុំប្រាប់ថា បើសិនជាអត់ទទួលខ្ញុំ អាហ្នឹងរឿងរបស់សម្តេចទេ ជាសិទ្ធិរបស់សម្តេច តែខ្ញុំក៏មានសិទ្ធិទៅជ្រើសរើសផ្លូវរបស់ខ្ញុំដែរ ហើយខ្ញុំស្បថណា តែខ្ញុំទៅខ្ញុំស្បថហើយ ថាអត់បម្រើត្រកូលហ៊ុន ខ្ញុំប្រាប់មុនទៀត ព្រោះខ្ញុំត្រង់ រឿងអីក៏ខ្ញុំនិយាយត្រង់ដែរ។ ប៉ុន្តែពួកអ្នកតាមមើល វិភាគស្អីៗហ្នឹង ពេលយើងនិយាយប្រាប់ត្រង់ គេអត់ទេ គេចាប់អាកន្លែងណា គេចាប់តាមចិត្តគេ កន្លងមកគេធ្វើអ៊ីចឹង អាហ្នឹងគេថាខួរក្បាល ១រៀលៗ ខួរក្បាលបានតែជាមួយអ្នកមនុស្សធម្មតា ដល់ខ្ញុំមនុស្សទេព ខ្ញុំនិយាយតែពិត ត្រង់ ហើយខ្ញុំនិយាយអ្វីទាបជាងសមត្ថភាពដែលខ្ញុំមានទាំងអស់ ដូចតទល់ជាមួយសម្តេចហ៊ុន សែន អ៊ីចឹង ត្រកូលហ៊ុន ខ្ញុំថាប៉ុណ្ណឹង ខ្ញុំថា ខ្ញុំកុំ ខាត ខ្ញុំប្រាប់ត្រង់អ៊ីចឹង អត់ស្តាប់ អត់ជឿខ្ញុំទេ ខ្ញុំធ្វើលើសហ្នឹងទៀត តែខ្ញុំកម្រអួតណាស់ មនុស្សជាច្រើន និយាយលើសសមត្ថភាព តែខ្ញុំនិយាយគ្រប់រឿងទាបជាងសមត្ថភាពរបស់ខ្ញុំ ហើយនិយាយត្រង់ៗ ខ្ញុំអត់ដែលកុហកទេ ហើយស្តាប់ តាមដាន ធម្មតាធ្វើអីក៏ដឹង ចូលបន្ទប់ទឹក ចូលបង្គន់ ធ្វើស្អីក៏គេដឹងដែរ ហើយខ្ញុំត្រង់គ្រប់យ៉ាងទាំងអស់ យើងល្អពេក ប្រហែលជាខ្ញុំមិនត្រូវធាតុជាមួយត្រកូលហ៊ុន អាពេលខ្លះល្អពេក ខំប្រឹងធ្វើឱ្យខ្លួនឯងលែងសូវល្អ កុំឱ្យល្អពេក ឱ្យល្អថយចុះ កុំឱ្យល្អហ្នឹងកម្រិតខ្ពស់ពេក ឱ្យវាច្រឡំគេច្រឡំឯង វាដល់ប៉ុណ្ណឹងណា ក៏គេនៅតែមិនត្រូវចិត្តទៀត អ៊ីចឹងរឿងគឺច្បាស់ហើយថា មនុស្សដែលសម្តេចហ៊ុន សែន សម្តេ ចហ៊ុន ម៉ាណែត ឯកឧត្តមហ៊ុន ម៉ានី ស្អប់ មិនចូលចិត្ត មិនលើកលែងឱ្យ ខ្មែរក្នុងស្រុក និងខ្មែរជុំវិញពិភពលោកទាំងអស់ មានពីរនាក់ គឺឯកឧត្តម សម រង្ស៊ី១ និងខ្ញុំហោ សុខុន១ ហើយខ្ញុំ អត់អគតិជាមួយ ត្រកូលហ៊ុន ទេ តាំងពីដើមមក ខ្ញុំ ហោ សុខុន មនុស្សដាក់ខ្លួន មនុស្សអត់ធ្មត់ មនុស្សសន្សំសុខ ស្រលាញ់ជាតិណាស់ ខ្ញុំចង់ជួយជាតិ តែពេលខ្លះទៅ អ្នកស្នេហាជាតិ អត់យល់ចិត្តខ្ញុំ ខ្ញុំចង់ជួយ យកជីវិតទៅដាក់ បក្សប្រឆាំង បក្សអីចឹងទៅ គាត់អត់យល់សមត្ថភាពខ្ញុំទេ»។

អន្ទិត ហោ សុខុន បន្តទៀតថា «សមត្ថភាពខ្ញុំ សូមជម្រាបថា អត់មានស្មើខ្ញុំទេ គុណសម្បត្តិខ្ញុំ ទទួលស្គាល់ធ្វើហើយវាលើស ព្រោះបានធ្វើមុនខ្ញុំ ចំណាយលះបង់មួយៗហ្នឹង ដែលឯកឧត្តម អស់លោក លោកស្រី បក្សប្រឆាំងហ្នឹង ខ្ញុំទទួលស្គាល់ថា គុណសម្បត្តិច្រើនជាងខ្ញុំ ប៉ុន្តែសមត្ថភាពអត់បានប៉ុនខ្ញុំទេ កុំយកមកធៀបជាមួយខ្ញុំ អត់បាន១ចំណិតខ្ញុំទេ កុំឱ្យសោះ កុំយកមកប្រៀបជាមួយ មិនបាច់បក្សប្រឆាំងទេ សូម្បីតែសម្តេចតេជោ កុំតែនាយករដ្ឋមន្ត្រី ៤០ឆ្នាំហើយ មកធ្វើប្រធានព្រឹទ្ធសភាព ឥឡូវទេ បើទម្លាក់សមត្ថភាពឱ្យមកនៅស្មើខ្ញុំ ហើយប្រកួតប្រជែងជាមួយខ្ញុំ កុំថាបានពាក់កណ្តាលខ្ញុំ ១ចំណិតខ្ញុំក៏អត់បានដែរ។ រាល់ថ្ងៃហ្នឹង មិនចាំបាច់ថា នៅពីក្មេងពេញវ័យ បើសឹកសង្គ្រាមគាត់ចេះ គាត់គ្រាន់បើ សមគួរ មិនអស្ចារ្យលើសគេអីទេ គ្រាន់តែថាគាត់បានចិត្តសាស្ត្របំភ័យគេ ហើយគេចេះតែខ្លាចទៅ ប៉ុន្តែក្បាច់គុនអី បើចេះអួតងាប់ មនុស្សអួតចោលស្រុកហើយ ស្រុកខ្មែរ មានអ្នកណាអួតដល់តេជោ ការពិតអត់មានចេះអីទេ ដំឡូងមូលតើ! នេះនិយាយពីសមត្ថភាព បានទៅធ្វើប៉ុណ្ណឹង សូម្បីសមត្ថភាពរាល់ថ្ងៃក៏ដោយ បើទម្លាក់តម្លៃមកមនុស្សធម្មតាដូចគ្នា មកប្រកួតប្រជែងជាមួយខ្ញុំមើល អត់ទៅរួចទេ សូម្បីតែរាល់ថ្ងៃហ្នឹងហើយ ប្រកួតប្រជែងហ្នឹង អត់ឈ្នះខ្ញុំទេ ប្រកួតប្រជែងតាមបែបប្រ ជាធិបតេយ្យ សេរី យុត្តិធម៌ អត់ច្បាស់ថាឈ្នះខ្ញុំ គឺភាគរយខ្ពស់ថាចាញ់ ហើយខ្ញុំមិនបាច់ទៅធ្វើប្រធានគណបក្សប្រឆាំង ឬធ្វើធំអីទេ តែខ្ញុំធ្វើត្រឹមតែប្រជាពលរដ្ឋឯករាជ្យ ហើយទៅជួយឱ្យយោបល់បក្សប្រឆាំង ឱ្យឈ្នះ នេះការពិត ហើយអ្នកណាថាមិនស្អប់ អ្នកចាប់ខ្ញុំដាក់គុក ខុសពីការពិត អ្នកសម្លាប់ខ្ញុំ ដូចយកកាំបិតមកភ្ជង់ក ខ្លួន ឯង ធ្វើបាន ខ្ញុំទៅដេកគុក ខ្ញុំច្រៀងរាល់ថ្ងៃលេង ដេកស៊ីបាយរាល់ថ្ងៃ ក៏ប៉ុន្តែអាអ្នកឯង គឺកាំបិតនៅជាប់ហ្នឹង កាំបិតដ៏មុតបំផុត គងលើ-កជាប់រហូត ដល់ថ្ងៃ ដល់ខែ ដល់កំណត់ រាសី យីអ៊ុនដាក់ បុណ្យធ្លាក់អស់ អ្នកឯងចប់ថ្មើរហ្នឹង រលាយថ្មើរហ្នឹង។ ធ្វើអាក្រក់ដាក់ខ្ញុំ ដូចយកកាំបិតដាក់លើ-កអ៊ីចឹង ខ្ញុំដេកអេះពោះ ដេកស៊ីបាយគុក បើងាប់ ខ្ញុំអូសកយកទៅដែរ ខ្ញុំអត់និយាយឈ្មោះអ្នកណាទេ ខ្ញុំនិយាយបុគ្គលអាក្រក់ ចោទប្រកាន់ខ្ញុំខុសការពិត ហើយនិងមេខ្លោងឃាតករ ខ្ញុំអត់និយាយឈ្មោះអ្នកណាទេ ព្រោះខ្ញុំចេះច្បាប់ និយាយខុសច្បាប់ម៉េច ហើយតាមសួរអ្ហែងនិយាយអ្នកណា? មានសិទ្ធិអីមកសួរខ្ញុំ មានច្បាប់ឯណា? អ៊ីចឹងខ្ញុំអត់មានសត្រូវជាមួយអ្នក ណាទេ ហើយនេះសបញ្ជាក់ឱ្យឃើញថា ខ្ញុំអត់មានអគតិជាមួយត្រកូលហ៊ុន ទេ ត្រកូលហ៊ុន ទេ អគតិជាមួយខ្ញុំ មិនចូលចិត្តខ្ញុំ ស្អប់ខ្ញុំ…”៕ ដារិទ្ធ

RELATED ARTICLES