Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូដេកផ្ទះសំណាក់ ជាប់ខ្នោះ២នាក់ 

ចោរលួចម៉ូតូដេកផ្ទះសំណាក់ ជាប់ខ្នោះ២នាក់ 

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ ជាមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវ ជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំង២នាក់ ធ្វើសកម្មភាពកាច់កម៉ូតូបានសម្រេច រួចរត់គេចទៅសម្ងំដេកនៅផ្ទះសំណាក់។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ធ្វើឡើងជាបន្តបន្ទាប់ កាលពីវេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះសំណាក់រាត្រីសំបូរ ស្ថិតក្នុងភូមិ៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរ៉ា វណ្ណរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ 209CE0 ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងទី២-ឈ្មោះថៃ ស៊ីធៀន ហៅអាង៉ោល ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង២និង០៥នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធនឹងករណីលួច (កាច់កម៉ូតូ) និងរក្សាទុកដោយខុសច្បាប់នូវសាធារតុញៀន ដោយជនសង្ស័យទី១- ឈ្មោះរ៉ា វណ្ណរិទ្ធ ត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចក្នុងផ្ទះសំណាក់រាត្រីសំបូរ ភូមិ៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា និងជនសង្ស័យទី២-ឈ្មោះ ថៃ ស៊ីធៀន ហៅអាង៉ោល ត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចក្បែរហាងគោដុត រិទ្ធវិទូ ផ្លូវលេខ 9MC សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងបានធ្វើតេស្តស្វែងរកសារធាតុញៀនរួច លទ្ធផលឃើញថា ជនសង្ស័យទាំង២នាក់ មានសារធាតុញៀន។

ចំពោះសម្ភារៈ និងវត្ថុតាងដែលត្រូវបានដកហូត រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកអ៊ែប្លេក ពណ៌ប្រផេះ ពាក់ស្លាក លេខ ភ្នំពេញ 1GT-0221។ ២-ស្លាកលេខម៉ូតូ កំពង់ស្ពឺ 1I-6628 ចំនួន១បន្ទះ។ ៣-ដែកសំប៉ែតសម្រាប់កាច់កម៉ូតូ ចំនួន១។ ៤-កូនសោលេខ១០ លេខ៨ ATC ចំនួន១។ ៥-កូនសោតូច ចំនួន២។ ៦-កូនសោម៉ាក HEAVY DUTY ចំនួន១។ ៧-កូនសោម៉ូតូ ចំនួន២។ ៨-កូនសោមានបណ្តោងអក្សរ A-B ចំនួន១។ ៩-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក Infinix ពណ៌ទឹកមាស។ ១០-ទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ខៀវ (ខូច)។ ១១-កាបូបដៃ ពណ៌ខ្មៅ ចំនួន១។ ១២-កាបូបស្ពាយពណ៌ខ្មៅ ចំនួន១។ ១៣-ក្រាមពណ៌សថ្លា ចំនួន១កញ្ចប់តូច និង១៤-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន (កែវ សម្រាប់ជក់ចំនួន១ ដបសម្រាប់ជក់ចំនួន១)។

ជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES