ភ្នំពេញ៖ឱក សុគន្ធកញ្ញា ប្រកាសពីការត្រៀមវិលមករកឆាកតន្រ្ដីវិញក្នុងពេលដ៍ខ្លីខាងមុខនេះវិញហើយ ដែលការត្រៀមស្ដារមុខមាត់ជាថ្មីនេះសុគន្ធកញ្ញា បានតេស្ដទៅFan របស់នាងពី គម្រោងចេញច្រៀងសម្ដែង ដែលឆាកនោះមានតែរូបនាងម្នាក់គត់ទៀតផង”Solo Concert)។យ៉ាងណានេះគ្រាន់តែជាការធ្វើស្ទង់ទៅលើអ្នកគាំទ្រប៉ុណ្ណោះ ខណៈដែលឆាកមានតារាចម្រៀងតែម្នាក់ឡើងច្រៀងនោះពីមុនមកសុគន្ធកញ្ញា មិនធ្លាប់ធ្វើបែបនេះទេ ប៉ុន្ដែវាជាការសាកល្បងដ៍ធំមួយក្នុងអាជីពរបស់នាងដើម្បីជាការលើកមុខមាត់ឡើងវិញក្រោយនាងផ្អាកកាន់ក្បាលមីក្រូឡើងឆាករយៈពេលកន្លះឆ្នាំមកនេះដើម្បីថែទាំគ័តនិងសម្រាលកូនប្រុសទី២ឈ្មោះPresley កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ។
ប្រភពបានឲ្យដឹងថាគំនិតច្រៀងSolo Concert របស់ឱក សុគន្ធកញ្ញា នោះអាចជាការផ្ដើមរបស់ស្វាមីនាងលោកអ៊ឹង សុខលី ព្រោះលោកលី មានជំនាញខាងរៀបចំប្រគុំតន្រ្ដីធំៗ រួមទាំងការគ្រប់គ្រងបណ្ដារConcerts ទាំងអស់របស់ហង្សមាស ហេតុនេះលោកដឹងច្បាស់ណាស់ថាដើម្បីឲ្យភរិយារបស់លោកល្បីឡើងវិញគឺមានតែវិធីចេញច្រៀងឆាក១តែម្នាក់ឯងនេះទើបអាចទៅរួច ។ទោះជាយ៉ាងណាសុគន្ធកញ្ញា មិនទាន់កំណត់ពីពេលវេលាត្រូវច្រៀងសម្ដែងឆាកSolo Concert នោះថាធ្វើនៅទីណា ថ្ងៃខែ ណាឡើយ ហើយនាងគ្រាន់តែចង់ដឹងប្រតិកម្មពីFan របស់នាងជាមុនសិនតែប៉ុណ្ណោះ ព្រោះខានចេញConcerts យូខែពេកខ្លាចគេភ្លេចមុខ ។
អ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើឱក សុគន្ធកញ្ញា វិលត្រឡប់មកវិញពិតជាចេញច្រៀងSolo Concert មែននោះនាងត្រូវតែលើកយកបទចម្រៀងល្បីចាស់ៗរបស់ខ្លួនមកច្រៀងវិញទើបអាចទៅរួច ព្រោះកន្លះឆ្នាំមកនេះនាងគ្មានបទថ្មីៗចេញនោះទេ ហេតុនេះសុគន្ធកញ្ញា អាចនឹងរំលឹកអនុស្សាវរីយ៍ចាស់ជាថ្មី តាមរយៈការយកបទល្បីទាំងអស់តាំងពីនាងនៅលីវមកច្រៀងលើឆាកតែមួយ ដើម្បីធ្វើឲ្យFan ចងចាំបទរបស់នាងពីមុនម្ដងទៀត ។ប៉ុន្ដែប្រសិនបើសុគន្ធកញ្ញា ចេញស្ដារមុខឡើងវិញចង់ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍នាងខ្លាំងនោះត្រឹមយកបទចម្រៀងល្បីចាស់ៗមកច្រៀងជាថ្មី មិនទាន់គ្រប់គ្រាន់នោះទេ តែនាងត្រូវតែសម្រកគីឡូជាបន្ទាន់មុនឡើងឆាកទើបអាចទៅរួច ។
ឱក សុគន្ធកញ្ញា បាត់បង់ប្រាក់ចំណូលពីការច្រៀងសម្ដែងទាំងស្រុងនៅរដូវក្ដៅ២០២៣-២០២៤ ព្រោះតែយកកូនប្រុសទី២ ប៉ុន្ដែពេលនេះនាងបានវិលមកអង្គុយកៅអីធ្វើជាគណៈកម្មការប្រលងចម្រៀងCambodian Idol រដូវកាលទី៥ វិញនិងលេខមុខធ្វើជាBA ឲ្យផលិតផលខ្លះ ខណៈដែលមុននិងក្រោយសម្រាលនាងក៍ឆ្លៀតលក់អ៊ឺវ៉ាន់តាមOnline ផងដែរ ។ប្រភពបានឲ្យដឹងថាស្វាមីសុគន្ធកញ្ញា នឹងរៀបវិធីផ្សេងទៀតក្រៅពីឲ្យនាងច្រៀងSolo Concert នោះគឺឲ្យនាងចេញមុខតាមឆាកតន្រ្ដីនៅStudio ហង្សមាសទាំងអស់តែម្ដង ប៉ុន្ដែទទួលបានការគាំទ្រដូចមុន ឬយ៉ាងណានោះគឺនៅលើមហាជនជាអ្នកកំណត់ ខណៈដែលស្វាមីនាងលោកអ៊ឹង សុខសុខលី អគ្គនាយកទូរទស្សន៍ហង្សមាស និងថៅកែផលិតកម្មហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន នៅក្រោយខ្នងនាងជានិច្ច ។
លោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម្ថភាពឱក សុគន្ធកញ្ញា ល្អ ហេតុនេះកុំថាឡើយត្រឹមមានកូន២ ទោះជាកូន៤ឬ៥នាក់ក៍នៅតែល្បីដែរ។ចំណែកអ្នកស្រីអ៊ិន ថាច ម្ដាយរបស់សុគន្ធកញ្ញា ធ្លាប់ប្រាប់ថាក្រោយពេលកូនស្រីមានស្វាមីទៅលោកស្រីមិនបារម្ភខ្លាចថាកូនប្រឈមធ្លាក់កូដនោះទេ ព្រោះទស្សនិកជនគាំទ្រតារានៅលើសម្ថភាព ។
គួរបញ្ជាក់ថាឱក សុគន្ធកញ្ញា ចាប់ដៃលោកអ៊ឹង សុខលី ជាង៥ឆ្នាំ ទទួលបានកូនប្រុស២នាក់ កូនទី១ឈ្មោះអ៊ឹង បញ្ញាបុត្រ ហៅឆាលី អាយុជាង៤ឆ្នាំ និងកូនទី២សម្រាលដោយវះកាត់ឈ្មោះPresley អាយុជាង៣ខែ ។ប្រភពបានឲ្យដឹងថាតាំងពីពពោះកូនទី១និងទី២ សុគន្ធកញ្ញា ចង់បានកូនស្រី តែលទ្ធផលបានកូនប្រុសទើបនាងថាប្រុសក៍បានស្រីក៍បានឲ្យតែជាកូន ហេតុនេះគេជឿរថានាងនឹងតាមយកកូនទី៣ ដែលជាកូនស្រីនៅពេលខាង មុខនេះឲ្យខាងតែបានជាមិនខាន ។មហាជនលើកឡើងថាប្រសិនបើការច្រៀងសម្ដែងរបស់សុគន្ធកញ្ញា ជាឆាកSolo Concerts បានជោគជ័យធ្វើឲ្យនាងល្បីខ្លាំងឡើងវិញនោះនាងជាតារាទី១ហើយដែលមានស្វាមីនិងកូន២ តែនៅមានទីផ្សារសិល្បៈខ្លាំងនោះ ព្រោះតារាភាគច្រើនឲ្យតែមានប្ដីកូនគឺចុះខ្សោយសឹងតែហៅមិនឭក៍មាន ៕