Thursday, May 2, 2024
Homeព័ត៌មានជាតិគ្រោះ​ថ្នាក់​ចរាចរណ៍​តិច​តួច​ដោះ​ស្រាយ​៣​ម៉ោង​មិន​ត្រូវ​គ្នា​

គ្រោះ​ថ្នាក់​ចរាចរណ៍​តិច​តួច​ដោះ​ស្រាយ​៣​ម៉ោង​មិន​ត្រូវ​គ្នា​

ភ្នំពេញ ៖ ស្ត្រីម្នាក់ទើបតែចេញពីហូបការផ្ទះស្ទះចរាចរណ៍ចេះតែបើករថយន្តរុលទៅ មុខជ្រុលទៅបុកគូទរថយន្តស្ថានទូតអាមេរិកខូចខាតតិចតួច ប៉ុន្តែភាគីទាំងពីរចរចាគ្នា៣ ម៉ោងធ្វើឲ្យកកស្ទះចរាចរណ៍នៅត្រូវដោះស្រាយគ្នាមិនចប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង​៨និង៣០នាទីយប់ថ្ងៃទី៩ខែកុម្ភះឆ្នាំ២០១៧តាមបណ្តោយផ្លូវ សុរាម្រិតកែងផ្លូវសុធារសស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ។

​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់ទើបតែចេញមកពីការនៅកោះពេជ្រ​ត្រឡប់ទៅផ្ទះវិញបើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស ​ពាក់ស្លាកលេខភ្នំពេញ2AK4350បើករតាមបណ្តោយផ្លូវសុរាម្រិត ក្នុងទិសដៅពីកើតទៅលិចខណៈពេលមកដល់ចំណុចកើតហេតុផ្លូវកំពុងតែស្ទះចរាចរណ៍ចេះតែបើករំកិលទៅមុខម្តងបន្តិចៗក៏ជ្រុលទៅបុក​គូទរថយន្តMONTERO SPORT ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2H2147ជារថយន្តរបស់ស្ថានទូតអាមេរិក បើកបរតាមបណ្តោយផ្លូវសុរាម្រិតស្របទិសគ្នារងការខូចខាតបន្តិចបន្តួច​ ប៉ុន្តែភាគីទាំងសងខាងចរចាគ្នា៣ម៉ោង​នៅមិនត្រូវគ្នាបង្កឲ្យកកស្ទះចរាចរណ៍ត្រូវ សមត្ថកិច្ចចុះទៅជួយសម្រួលចរាចរណ៍ ។

​ក្រោយពេលកើតហេតុខាងភាគីរថយន្តបង្កបានទូរស័ព្ទហៅប្តីមកជួយដោះស្រាយនៅ​តែមិនត្រូវគ្នា ដោយខាងរថយន្តស្ថានទូតអាមេរិក​ទាមទារសំណងចំនួន50$ ប៉ុន្តែខាង រថយន្តបង្កមានតែ២០ដុល្លារ ខាងរថយន្តរងគ្រោះមិនព្រម នៅចរចាគ្នា៣ម៉ោងនៅតែមិន ត្រូវ គ្នាទើប​សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើង គោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

ឥន សាន់ស៊ីដេត

RELATED ARTICLES