Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជ្រូកថៃ ឆ្លងដីខ្មែរ ចេញទៅវៀតណាម

ជ្រូកថៃ ឆ្លងដីខ្មែរ ចេញទៅវៀតណាម

ខេត្តឧត្តរមានជ័យ ៖ សត្វជ្រូករស់ ជាច្រើនក្បាល ត្រូវបានក្រុមឈ្មួញសម្រុកដឹកជញ្ជូន ២ឡានធំៗ នាំចូលពីប្រទេសថៃ ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម ស្ថិតនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមន្ត្រីជំនាញមន្ទីរកសិកម្មខេត្ត បានអះអាងថា ការនាំចូលជ្រូករស់ ពីប្រទេសថៃ ឆ្លងកាត់ទៅកាន់ប្រទេសវៀតណាម នេះ គឺមានច្បាប់ត្រឹមត្រូវ និងមិនប៉ះ ពាល់ដល់ការចិញ្ចឹមជ្រូក នៅក្នុងស្រុកឡើយ។

លោកឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថា ជ្រូកឆ្លងកាត់ចេញពីប្រទេសថៃ តាមច្រកអូរស្មាច់ ដឹកទៅកាន់ប្រទេសវៀតណាម គឺគេមាន ច្បាប់ មានឯកសារត្រឹមត្រូវ ហើយការដឹកជញ្ជូន ឆ្លងកាត់ទៅវៀតណាម ទៅប្រទេសទី៣ ពុំមែនផ្គត់ផ្គង់នៅក្នុងស្រុកទេ ចំពោះច្បាប់អនុញ្ញាតឱ្យក្រុមហ៊ុនដឹកចេញ មានជ្រូកចំនួន៣ម៉ឺនក្បាល ហើយគេដឹកចូលមកតាមច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ច្រកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ច្រកភ្នំដី ខេត្តបាត់ដំបង។

លោកសូត្រ ស៊ីសុឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តឧត្តរមានជ័យ បានបញ្ជាក់ប្រាប់នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ថា ក្រុមហ៊ុនគេបានគោលការណ៍ពីក្រសួងកសិកម្ម និងការនាំជ្រូករស់ ឆ្លងកាត់នាំយកទៅផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម ដោយពុំមានការកំណត់នោះឡើយ តម្រូវការប្រទេសវៀតណាម ត្រូវការជ្រូកប៉ុន្មានក្បាល ក្រុមហ៊ុនគេមានសិទ្ធិនាំចូលឱ្យប៉ុណ្ណឹង ហើយការនាំចូលជ្រូកឆ្លងកាត់ទៅប្រទេសវៀតណាម ពុំមានផលប៉ះពាល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុកនោះទេ ហើយជាក់ស្តែងប្រទេសកម្ពុជាយើង គ្រាន់តែជាកន្លែងឆ្លង កាត់នោះទេ ហើយមួយវិញទៀត ការនាំចូលជ្រូករស់ ពីថៃ ជំនាញពេទ្យសត្វ គេទទួលស្គាល់ត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ទើបអនុញ្ញាតឱ្យនាំចូលពីប្រទេសថៃ គឺភាគីក្រុមហ៊ុនថៃ ចេញលិខិតបញ្ជាក់សុខភាពរួចរាល់ហើយដែរ។

គួរបញ្ជាក់ថា ការដឹកជញ្ជូនជ្រូករស់ ចេញពីប្រទេសថៃ ឆ្លងកាត់តាមច្រកអន្តរជាតិអូរស្មាច់ គឺខាងក្រុមហ៊ុនដឹក យកមកសាងដាក់ឡានខ្មែរ ស្ថិតនៅក្នុងបរិវេណស្តង់មួយកន្លែង ជិតរង្វង់មូលផ្អុង ទើបដឹកបន្តទៅកាន់ប្រទេសវៀតណាម តែម្តង៕

RELATED ARTICLES