Saturday, July 6, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ រិទ្ធិ ចាន់ណា ផ្ដួល ជាង ឆឹងប៉ាវ នៅទឹកទី២ ខណៈដែលទូច ប្រុសណុច ផ្ដួល លូ ជ័រសៀង...

ប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ រិទ្ធិ ចាន់ណា ផ្ដួល ជាង ឆឹងប៉ាវ នៅទឹកទី២ ខណៈដែលទូច ប្រុសណុច ផ្ដួល លូ ជ័រសៀង ត្រឹមកន្លះទឹកទី១ ជាប់កំណត់ត្រា វាយដៃគូឲ្យសម្លប់លឿនជាងគេ

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទTv5  សហ ការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាន់តែ​អស្ចារ្យ​ណាស់​កាលពីថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួត មានដល់ទៅ៧គូ ហើយក្នុង​នោះ​ទាំងកីឡាករជាតិ និង​អន្ដរ​ជាតិ សុទ្ធតែកីឡាការខ្លាំងៗ នាំឲ្យទស្សនិក ជកជក់ចិត្ដ និង ស្រែកហ៊ោ ពេញសែង្វៀន​ព្រែកកំពឹស។អ្វីដែលរឹតតែពិសេសនោះកីឡាករទូច ប្រុសណុច បានផ្ដួលកីឡាករមកពីចិនលូ ជ័រសៀង នៅត្រឹមកន្លះទឹកទី១ ប៉ុណ្ណោះ ដែលនេះបញ្ជាក់ថា​គុនខ្មែរកំពុងតែកក្រើក​លើឆាក​អន្ដរ​ជាតិ ។

លទ្ធផលប្រដាល់គុនខ្មែរប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី២២ ខែឧមិថុនា ឆ្នាំ២០២៤ គឺ៖

 -គូពិសេសទី១(ហ្គង់ធម្មតា)៖កីឡាករបង្គោលក្រហមថៃ មេសា  អាយុ១៤ឆ្នាំ មកពីក្លិប​រស្មី​ដូនពេញ គុនខ្មែរ សមាគមកីឡាកងយោពលខេមរភូមិន្ទ ធ្លាប់ប្រកួតបានចំនួន៥ដង ឈ្នះ​៣ដង,ចាញ់១ដង, ស្មើ១ដង មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ប្រកួតទម្ងន់ ៤៣គ.ក្រ បាន​ចាញ់ដោយពិន្ទុ លើកីឡាករបង្គោលខៀវខាំ ចយ  មកពីក្លិប​មហិរិទ្ធមេសថ្ញកខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមភូមិន្ទ អាយុ១៥ឆ្នាំ ធ្លាប់​ប្រកួត៥ដង, ឈ្នះ៤ដង,មិនធ្លាប់ស្មើ , ចាញ់១ដង  និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១ដង ។

  -គូពិសេសទី២(ហ្គង់ចេញម្រាម)៖ កីឡាការិនីបង្គោលក្រហមប៉ែនកាក់ សិលា  អាយុ២៤ឆ្នាំ មកពីក្លិបសេន ប៊ុនថេន ប៉ែនកាក់គុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  ធ្លាប់ប្រកួត​៧​ដង ,ឈ្នះ៦ដង ,ចាញ់ ១ដង ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន២ដង ប្រភេទ​ទម្ងន់ ៥៧ គ.ក្រ បានចាញ់ នៅទឹកទី១ក្រោមកណ្ដាប់ដៃកីឡាកររិគី ជ័យវណ្ណី មកពីក្លិប​ខ្លារ​ខិន​មានរិទ្ធ សមាគមកីឡាក្រសួងមហាផ្ទៃ អាយុ២០ឆ្នាំ ធ្លាប់ប្រកួតចំនួន២ដង ,ឈ្នះ១ ដង ,ចាញ់​១​ដង ,មិនធ្លាប់ស្មើ និងមិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។

 -គូពិសេសទី៣(ហ្គង់ចេញម្រាម)៖កីឡាករបង្គោលក្រហមរិទ្ធ ភារម្យ មកពីក្លិបគុជ​សារស​គុន​ខ្មែរ សមគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២២ឆ្នាំ ធ្លាប់ប្រកួត ១០ដង ,ឈះ៩​ដង,​ចាញ់១ដង ,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៤ដង ប្រភេទទម្ងន់៦០ គ.ក្រ បានត្រឹមស្មីពិន្ទុគ្នានិង កីឡាករបង្គោលខៀវលីន សុភ័ណ្ឌ មកពីក្លិបបរីរាជសីហ៍មានរិទ្ធ  សមា​គមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២១ឆ្នាំ ធ្លាប់ប្រកួត ៦ដង ,ឈះ៤ដង,ចាញ់២ដង ,មិន​ធ្លាប់ស្មើ មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ ។គូទី៣នេះជាគូជក់ចិត្តជាងគេប្រចាំសប្ដាហ៍ ព្រោះបង្គោលក្រហម និងខៀវ វាយសម្រុកគ្នាតាំងពីទឹកទី១ ដល់ទី១ និងរាប់ម្ដងម្នាក់ដូចគ្នា ហើយលទ្ធផលចុងក្រោយលោកចៅក្រមបានឲ្យពិន្ទុស្មើគ្នា ។

-គូពិសេសទី៤(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមភក្ដី ដាលីន អាយុ២៣ឆ្នាំ មកពី​ក្លិប​ វិបុលដាវរិទ្ធ ខណ្ឌពោធិសែនជ័យ សមគមកីឡាក្រសួងមហាផ្ទៃ  ធ្លាប់ប្រកួត​២៦ដង,ឈ្នះ​២១​ដង,ចាញ់៥ដង,មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់​ចំនួន២ដង ប្រកួតប្រ​ភេទទម្ងន់​៥៧គ.ក្រ  បានចាញ់ពិន្ទុកីឡាករបង្គោលខៀវខាំ ចក្ររីន មកពីមហិទ្ធិរិទ្ធ មេសថ្ញក ខេត្តស្វា​យរៀង សមាគមកីឡាកងយោពលខេមរភូមិន្ទ  អាយុ២១ឆ្នាំ ធ្លាប់ប្រកួតចំនួន​៣៣ដង​,ឈ្នះ២០ដង,​ចាញ់​១១ដង ,ស្មើ២ដង និង ធ្លាប់ផ្ដួលគូប្រ​កួតឲ្យ​សម្លប់​ចំនួន៦ដង ។

-គូអន្ដរជាតិទី៥(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមជុន ស៊ឹមប៊ុន មកពីក្លឹបកង​ពល​តូច​លេខ៩០ សមាគមកីឡាកងយោពលខេមរភូមិន្ទ  អាយុ២៤ឆ្នាំ ធ្លាប់ប្រកួត៣៤ដង ,ឈ្នះ២១​ដង, ចាញ់១១ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១៣ដង ប្រភេទទម្ងន់ ៦៥​គ.ក្រ  បានយកឈ្នះនៅទឹកទី២ លើកីឡាករបង្គោលខៀវលី ជាងឡុង
(LI ​JIANGLONG)​ មកពីចិន អាយុ២០ឆ្នាំ ធ្លាប់ប្រកួត២០ដង ,ឈ្នះ១៦ដង, ចាញ់៤ដង មិនធ្លាប់ស្មើ មិនធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន។

 -គូអន្ដរជាតិទី៦(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមទូច ប្រុសណុច  អាយុ២១​ឆ្នាំ​​មក​ពីក្លិប​មហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់​ប្រកួតចំនួន៥៦ដង ,ឈ្នះ៤១ដង, ចាញ់១២ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រ កួតឲ្យ​សម្លប់​ចំនួន៨ដង ប្រភេទ ទម្ងន់៥៧គ.ក្រ  បានឈ្នះនៅត្រឹមទឹកទី១ លើកីឡាករបង្គោលខៀវលូ ជ័រសៀង  (LU ZUOXIANG) មកពីចិន អាយុ២៥ឆ្នាំ  ធ្លាប់ប្រកួត៨៦ដង,ឈ្នះ៦០ដង ,ចាញ់​២២ដង ,ស្មើ៤ដង  និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន១១ដង ។ប្រុសណុច បានជាប់កំ​ណត់​ត្រានៅសប្ដាហ៍នេះថាជាកីឡាករផ្ដួលដៃគូបានរហ័សបំផុតពោលគឺនៅត្រឹមពាក់កណ្ដាលទឹកទី១ ប៉ុណ្ណោះ ទើបធ្វើឲ្យទស្សនិកជនគាំទ្ររូបគេជាខ្លាំងទាំងការទស្សនា​ផ្ទាល់និងនៅលើ​បណ្ដា​ញសង្គម ។

 -គូអន្ដរជាតិទី៧(ហ្គង់ចេញម្រាម)៖ កីឡាករបង្គោលក្រហមរិទ្ធី ចាន់ណា មកពីក្លិប​ប្រ​ដាល់គុនខ្មែរSuper Fight &GYM សមាគមកីឡាកងយោធពលខេរភូមិន្ទ អាយុ២៥ឆ្នាំ​មកពី​ ធ្លាប់ប្រកួត៥០ដង ,ឈ្នះ៤០ដង, ចាញ់៥ដង ស្មើ៥ដង និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យសម្លប់​ចំនួន​១៥ដង ប្រភេទទម្ងន់ ៥៧គ.ក្រ  បានផ្ដួលនៅទឹកទី២លើកីឡាករ​បង្គោលខៀវជាង ឆឹងប៉ាវ (JIANG CHENGBAO) មកពីចិន​ អាយុ២០ឆ្នាំ ធ្លាប់ប្រកួត២៨ដង ,ឈ្នះ២២ដង, ចាញ់៦ដង, មិនធ្លាប់ស្មើ និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់ចំនួន៨ដង ។

សូមបញ្ជាក់ថាប្រដាល់គុនខ្មែរលក្ខណៈអន្ដរជាតិTv5 បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ដោយសារតែមានការសម្រិតសម្រាំងគូពិសេសៗជារៀង រាល់សប្ដាហ៍ទាំង កីឡាករ ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស កីឡាប្រដាល់គុនខ្មែរឲ្យកាន់តែ ល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជាតិ ។ប្រ​ដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍ លេខ៥ តំណើរការបាន ដោយសារតែមានការឧប​ត្ថម្ភធំ​ពីទឹកបរិសុទ្ធលីយ៉ង និងក្រុម​ហ៊ុនទឹកកកអនាម័យPremium ។ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់នៅស្ទូឌីយោ ប៉ុស្ដិ៍លេខ ៥ ព្រែកកំពឹសឬតាមAp Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាច ថ្ងៃសៅរិ៍ ចាប់​ពីម៉ោង៦ល្ងាចតទៅ ៕

RELATED ARTICLES