Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះស្រីទម្លាក់យោង យកកាឡៃ ដូរមាស

វ៉ៃខ្នោះស្រីទម្លាក់យោង យកកាឡៃ ដូរមាស

ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកបសេដ្ឋ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនចោរ ស្រីជើងឆើតម្នាក់ ដែលជាមុខសញ្ញាទម្លាក់យោង (ធ្វើជារើសបានមាស រួចបបួលជនរងគ្រោះទៅចែកគ្នា ដោះយកគ្រឿងអលង្ការ) កំពុងធ្វើសកម្មភាពនៅក្នុងផ្សារស្លាប លែង ដោយបបួលស្ត្រីម្នាក់ទៅចែកមាសគ្នានៅកន្លែងស្ងាត់ តែត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនភ្លាមៗ។

ករណីនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្សារស្លាបលែង ស្រុក បសេដ្ឋ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសៅ សារឿន ហៅចន្តា ភេទស្រី អាយុ៤០ឆ្នាំ មានលំនៅ ភូមិដើមផ្តៀក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន៣នាក់ (ប្រុស១ ស្រី២) ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ មិនស្គាល់ស៊េរីឆ្នាំ បានចូលមកធ្វើសកម្មភាពទម្លាក់ថង់មាស (ក្លែងក្លាយ) នៅចំពោះមុខជនរងគ្រោះ ម្នាក់ឈ្មោះ ឡាយ គីមសុខ ដែលកំពុងតែធ្វើដើររកទិញម្ហូបក្នុងផ្សារ រួចខ្សឹបប្រាប់ជនរងគ្រោះថា កុំមាត់ប្រាប់គេ ចាំចែកគ្នា។

ប្រភពដដែល បន្តថា ភ្លាមនោះខណៈដែលស្ត្រីសង្ស័យខាងលើ កំពុងបបួលជនរងគ្រោះដើរចេញក្រៅផ្សារ ទៅរកកន្លែងស្ងាត់ ដើម្បីចែកមាសគ្នា មានសមត្ថកិច្ចចូលមកសាកសួរ រួចចាប់ឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ មកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យឈ្មោះសៅ សារឿន ហៅចន្តា បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពប្រើល្បិចទម្លាក់ថង់ និងមានបំណងឆបោកយកទ្រព្យមានតម្លៃពីជនរងគ្រោះ ឈ្មោះឡាយ គីមសុខ ប្រាកដមែន។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES