Saturday, November 16, 2024
Homeតារាខ្មែរកែវ សីហា ៖ប្រាប់មូលហេតុមានប្ដី៥ឆ្នាំ អត់កូន !

កែវ សីហា ៖ប្រាប់មូលហេតុមានប្ដី៥ឆ្នាំ អត់កូន !

ភ្នំពេញ៖ពិធីការិនីរូបស្រស់សោភាកែវ សីហា មានស្វាមីរយៈជិត៥ឆ្នាំមកហើយ ប៉ុន្ដែពេលនេះ​នាង​បែជា​មិនទាន់មានកូន១គ្រាប់ទៅវិញ ។អ្វីដែលចាប់អារម្មណ៍នោះស្វាមីរបស់សីហា ជាគ្រូ​ពេទ្យ​រូបសង្ហារម្នាក់ដែលគួរតែថាចង់បានកូនពេលណាត្រូវតែបានពេលហ្នឹងនោះ តែពេលនេះ​នាង​បែជាអត់កូនង៉ាបីប្រលែងលេងដូចគេទៅវិញ ។ក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះអតីតពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេហ៍កែវ សីហា ថាមូលហេតុដែលនាងការប្ដី៥ឆ្នាំ អត់មានកូននោះដោយសារតែនាងរវល់​រឿងការងារ​រក​ស៊ីច្រើនពេក ។សីហា ថានាងនឹងស្វាមីបានបើកឱសថស្ថានមួយនៅខេត្តព្រះសីហនុ អីចឹង​រវល់​មែនទែនចុះឡើងៗ ហេតុនេះហើយបានជាមិនទាន់មានកូនដូចគេ។នាង​ថាក្រៅពី​មុខ​របរខាងលើរូបនាងក៍នៅតែបន្ដការងារសិល្បៈដែរតាមរយៈការធ្វើជាពិធីការិរិនីfree-lance ដោយ​គ្មានការកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍មួយណាទេ ហេតុនេះនាងអាចធ្វើMC ឲ្យក្រុ​មហ៊ុនណាក៍បានដែរ ។ ទោះជាយ៉ាងណានាងថាទាក់ទងរឿងយកកូន​នោះដែរនាង​សង្ឃឹម​ថានឹងបានឆាប់ៗ នេះហើយ ។

 គេចាំបានថាតារាដែលរៀបការនៅឆ្នាំតែមួយជាមួយកែវ សីហា ដូចជាលោកប៉ែន ចំរ៉ុង ,សួស វីសា និងម៉ូ លីកា ជាដើមពួកគេខ្លះមានកូន១ ខ្លះទៀតកូន២ក៍មានដែរ តែសីហា ថានាង​គ្មានកូនដូចគេដោយលើកហេតុផលថាព្រោះតែជាប់ដៃរកស៊ីទៅវិញ ។យ៉ាងណាគេរំពឹង​ថា​សីហា អាចនឹងមិន​ដូច​សុគន្ធ និសា ដែលរៀបការ៧ឆ្នាំ​ហើយដាក់គម្រោងយកកូន​តាំងពី​ឆ្នាំ២០២០ តែរហូតមកដល់​ពេលនេះនៅតែគ្មានកូននោះឡើយ ព្រោះមើលទៅសីហា អាច​ពន្យាពេល​ពពោះដោយ​សារ​តែ​នាងប្រឹងរកលុយឲ្យបានច្រើនសិន ។ប៉ុន្ដែបើសីហា ពន្យាច្រើន​ឆ្នាំពេកនោះភាគរយខ្ពស់នៃ​ការ​យកកូនមិនអាចធានា១០០% តាមចិត្តនាងចង់បាននោះទេ បើទោះជាប្ដីនាងជាដុកទ័រដ៍ប៉ិនប្រសពម្នាក់ក្ដី ។

សូមរំលឹកថាកែវ សីហា បានរៀបការជាមួយលោកគ្រូពេទ្យវ័យក្មេងកាលពីថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០១៩ ហើយក្រោយមានស្វាមីជិត៥ឆ្នាំនេះសីហា មិនសូវសម្រុក​ការថត​សម្ដែង​MV និងភាពយន្ដដូចមុនឡើយ ។ប្រភពខ្លះថាស្វាមីសីហា មិនចង់ឲ្យនាងថតខារ៉ាអូខេ និង​ភាពយន្ដ តែលោកគាំទ្រនាងធ្វើMC ហេតុនេះហើយបានជាស្រីស្រស់នៅតែ​ផ្ដោត​ការងារ​ពិធីការិនីជាងMV និងថតកុន។

 កែវ សីហា បន្ថែមថាជាការពិតស្វាមីនាងឲ្យកាត់បន្ថយការងារសិល្បៈមែន ប៉ុន្ដែរូប​នាង​នៅតែថតភាពយន្ដប្រ​សិនបើរឿងនោះនាងស្រលាញ់ហើយមានពេលវេលាគ្រប់គ្រាន់ក្នុងការចេញថត។នាងថាកន្លងមកមានអ្នក​ដឹកនាំ និងផលិតករចង់ឲ្យនាងថតMV និងផាពយន្ដ​ឡើង​វិញ តែនាងមិនបានទទួល ហេតុនេះគឺមានតែការសុំអធ្យាស្រ័យពីពួកគាត់ ព្រោះតែនាងរវល់​រក​​ស៊ីនេះឯង។ប៉ុន្ដែចំពោះការធ្វើជាMC វិញនាងថានៅតែចេញមុខជាធម្មតាក្នុងនាមជាfree-lance ម្នាក់អាចធ្វើឲ្យខាងណាក៍បានដែរ។

 កែវ សីហា ស្ថិតក្នុងចំណោមតារាដែលមានស្វាមីគ្រូពេទ្យដូចជាអ្នកនាងគឹម លក្ខិណា និងមាស សុខសោភា ជាដើម ។សីហា ក៍នៅតែមានរូបសម្រស់ផូផងមិនប្រែប្រួលខ្លាំងទេ ក្រោ​យ​ពីនាងការប្ដី៥ឆ្នាំ ខណៈដែលប្ដីនាងក៍ដូចជាស្វាមីសុគន្ធ និសា ដែរពោល​គឺ​កម្រ​នឹង​ដើរតាម​ភរិយាដល់ឆាកតន្រ្ដីណាស់  ព្រោះតែពួកគេមានទំនុកចិត្តលើគ្នារៀងៗខ្លួន ។

ទស្សនិកជនរងចាំមើលថាកែវ សីហា ដែលមិនបារម្ភរឿងអត់កូនក្រោយមានប្ដីជិត​៦០ខែ នេះនាងពិតជាអាចមានកូនង៉ា ឆាប់ៗដូចមែន ឬលោកប្ដីគ្រូពេទ្យដែលជួយ​សង្រ្គោះ​អ្នកជំងឺជា​ច្រើន​បានជោគជ័យ ប៉ុន្ដែមិនអាចបំពេញបំណងប្រពន្ធបាន ?

RELATED ARTICLES