ភ្នំពេញ៖ខុសពីឆ្នាំមុនៗខួបឆ្នាំនេះរបស់លោកណុប បាយ៉ារិទ្ធ ហាក់មានសភាពស្ងប់ស្ងាត់ជាងរាល់ដង ហើយគេមិនឃើញសុខ ស្រីនាង ដែលគេធ្លាប់តែសង្ស័យថាមានស្នេហាជាមួយលោកកាលពីឆ្នាំ២០២១ នោះបានផ្ញើរកាដូ ឬចេញសារអ្វីជូនពរលោកដូចឆ្នាំចាស់នោះទេ ។ចំណែកលោកបាយ៉ារិទ្ធ វិញលោកបានថ្លែងសារអរគុណដល់មិត្តរួមអាជីពនៅហង្សមាសដែលធ្វើខួបឲ្យលោកលើឆាកតន្ត្រីនិងអ្នកស្និតផ្សេងៗទៀត តែក៍មិនបានអរគុណដល់ស្រីនាង ដូចរាល់ដងដែលលោកធ្លាប់តែទទួលបានទាំងសារនិងកាសកាដូពីនាងព្រមគ្នានោះឡើយ ។សកម្មភាពបែបនេះបញ្ជាក់ថាលោកបាយ៉ារិទ្ធ មិនមានភាពស្និតស្នាលជាពិសេសជាមួយស្រីនាង ទៀតនោះទេ ក្រោយពីអ្នកមេម៉ាយរូបស្រស់នេះដើរចេញពីហង្សមាសទាំងមិនបានជម្រាបលាមិត្តរួមអាជីពនិងFan នោះ។ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រោយលែងបង្ហាញភាពស្និតស្នេហ៍ជាមួយស្រីនាង នោះលោកបាយ៉ារិទ្ធ ក៍មិនដែលកៀកកើយតារាស្រីណាផ្សេងដូចជាមួយនាងឡើយ ពោលគឺគ្មានដំណឹងរកសង្សារថ្មីតែម្ដង បើទោះជាពេលនេះលោកមានវ័យជ្រេបន្ដិចទៅហើយក្ដី ។
សូមបញ្ជាក់ថាលោកណុប បាយ៉ារិទ្ធ ច្រៀងនៅហង្សមាសរយៈពេល២៧ឆ្នាំ(១៩៩៧-២០២៤)មកហើយ តែប៉ុន្មានឆ្នាំចុងក្រោយនេះលោកមិនសូវមានបទលេចធ្លោដូចមុនទៀតទេ បើទោះជាផលិតកម្មធំនេះលែងមានព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៀតក្ដី ។ប៉ុន្ដែថៅកែហង្សមាសនៅតែពេញចិត្តសម្ថភាពរបស់លោកបាយ៉ារិទ្ធ តាមរយៈការផ្ដល់តួនាទីឲ្យតារាមុខក្មេងសម្លេងចាស់រូបនេះនូវកៅអីសំខាន់ធំ២នោះគឺធ្វើជាគ្រូបង្វឹកThe Voice Cambodia ៣រដូវកាលជាប់ៗគ្នា និងជាគណៈកម្មការCambodian Idol ៥រដូវកាលជាប់ៗគ្នាដែរ។តែសម្រាប់ការបង្វឹគកូនក្រុម៣រដូវកាលពីកម្មវិធីThe Voice Cambodia កន្លងមកលោកបាយ៉ារិទ្ធ នៅមិនទាន់អាចនាំកូនក្រុមរបស់ខ្លួនលើកពានដូចឆន សុវណ្ណារាជ ,ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ឡើយ ពោលគឺក្នុងចំណោមCoach ទាំង៤គឺមានតែរូបលោកម្នាក់ប៉ុណ្ណោះដែលនៅអត់ទាន់ដឹកដៃកូនក្រុមកាន់ពាន។អ្វីដែលលោកបាយ៉ារិទ្ធ ធ្វើឲ្យFan ច្របូកច្របល់នោះគឺមុននេះលោកបានឆ្លើយតបទៅមិត្តភ្ដិរឿងឆ្ងល់លោកអត់យកសង្សារ ឬប្រពន្ធនោះថាមកពីលោកចង់ផ្ដោតគិតគួរលើខ្លួនឯងវិញម្ដង។តាមរយៈការអះអាងបែបនោះគេអាចសន្និដ្ឋានបានថាលោកបាយ៉ារិទ្ធ ហាក់គ្មានដំណឹងរៀបការជាក់លាក់នោះទេ ហើយលោកដូចជាធ្លាប់រងនូវការខកចិត្តដោយសារតែរឿងស្នេហាទៀតផង ។
ក្រៅពីលោកណុប បាយ៉ារិទ្ធ តារាដែលស្ងាត់ដំណឹងរៀបការប្រពន្ធមានដូចជាលោកទេព រិនដារ៉ូ ,ឆន សុវណ្ណារាជ និងអែន ឌី ជាដើម ខណៈដែលតារារួមអាជីពវ័យស្របាលៗលោកពួកគេខ្លះមានកូនកំលោះក្រមុំទៅហើយ ។ប្រភពបានឲ្យដឹងថាលោកបាយ៉ារិទ្ធ ត្រូវមិត្តភក្ដិលោកទាំងស្រីទាំងប្រុសជម្រុញឲ្យការប្រពន្ធតែលោកមិនចាប់អារម្មណ៍នោះទេ ព្រោះលោកចង់ធ្វើតាមបេះដូងខ្លួនឯង ។ទោះជាយ៉ាងណាគេជឿរថាលោកបាយ៉ារិទ្ធ អាចនឹងជ្រើសផ្លូវសាងស្នេហាដោយសម្ងាត់ ជាជាងបើកចំហទើបរយៈពេលជិត៣០ឆ្នាំនៅក្នុងអាជីពចម្រៀងលោកមិនធ្លាប់ប្រកាសថាខ្លួនលោកមានសង្សារឡើយ និងធ្លាប់ស្និតស្នេហ៍តែជាមួយអ្នកមេម៉ាយសុខ ស្រីនាង ម្នាក់ប៉ុណ្ណោះ ។តែពេលនេះអំឡុងពេលដែលស្រីនាង ដើរចេញពីអាជីពចម្រៀងដោយអាថ័កំបាំង ដែលខ្លះថាមកពីនាងរងសម្ពាធពីគូស្នេហ៍នោះពេលនេះលោកបាយ៉ារិទ្ធ កាន់តែរយាលៗពីទំនាក់ទំនងជាមួយនាងទៅវិញ រហូតដល់ពេលនេះទោះនៅថ្ងៃពិសេសរបស់ខ្លួនក៍លោកបាយ៉ារិទ្ធ មិនទាន់ទទួលបានសារជូនពរពីនាងដូចទម្លាប់ដែរ ។ប្រភពបានឲ្យដឹងថាលោកបាយ៉ារិទ្ធ មានជម្រើសស្នេហ៍ច្រើន ព្រោះទាំងនារីក្នុងនិងក្រៅស្រុកចង់ធ្វើជាម្ចាស់ចិត្តនាង ប៉ុន្ដែលោកមិនចាប់អារម្មណ៍ស្រីស្អាតៗទាំងនោះទេ ដែលចំណុចនេះទើបធ្វើឲ្យគេពិបាកនឹងយល់ពីលោកគ្រប់ៗគ្នាតែម្ដង ៕