Saturday, June 29, 2024
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ៖អាចក្លាយទៅជាអ្នកជំនួញធំដូចឪក្មេក ?

ឆាយ វីរៈយុទ្ធ ៖អាចក្លាយទៅជាអ្នកជំនួញធំដូចឪក្មេក ?

ភ្នំពេញ៖ក្នុងចំណោមតារាប្រុសល្បីៗនាពេលបច្ចុប្បន្នលោកឆាយ វីរៈយុទ្ធ មានឪក្មេកជា​អ្នក​រកស៊ីធំម្នាក់ដែលល្បីឈ្មោះក្នុងការធ្វើជំនួញនៅខេត្តកំពង់ចាម ដែលអ្នករកស៊ីជាច្រើន​បាន​ស្គាល់លោកពិសេសគឺថ្មីៗនេះលោកហាក់ សែ បានធ្វើពិធីឡើងផ្ទះវីឡារស្កឹស្កៃ ផ្អើលក្រុង​កំពង់ចាមទៀតផង។ចំណែកលោកវីរៈយុទ្ធ វិញកាលពីថ្ងៃទី២២ មិថុនា លោកបានដឹក​ដៃឪពុក​ម្ដាយ និងភរិយាលោកគ្រងឈុតបុរាណចូលរួមពិធីឡើងផ្ទះវីឡាររបស់ឪពុកក្មេកលោកហាក់ សែ និងម្ដាយក្មេកលោកស្រីគៀង ចិន្ដា នៅស្រុក​ជើងព្រៃ(ស្គន់)​ខេត្ត​កំពង់ចាម។ប្រភព​បានឲ្យ​ដឹងថាឪក្មេកលោកវីរៈយុទ្ធ មានមុខជំនួញជាច្រើនក្នុងដៃ ហើយ​លោក​ក៍មានផ្ទះជាច្រើន​កន្លែង​ផងដែរ ពោលគឺប្រៀបបានជាសេដ្ឋីនៅក្រុងកំពង់ចាម ហេតុ​នេះ​គេជឿរថាលោកឆោម នឹង​ដើរ​តាមគន្លងលោកហាក់ សែ ជាមិនខានតាមរយៈការ​ពង្រឹងមុខជំ​នួញ​នាថ្ងៃអនាគតបន្ថែម​ពីលើ​អាជីពសិល្បៈ  ខណៈដែលកាលពីឆ្នាំ២០២១ លោកបាន​បើកមន្ទីព្យាបាលកុមារដំរី និងហាង​លក់អង្ករមានយីហោ”ស្ដេចអង្ករ” រួមទាំងរកស៊ីផ្នែកអច​លន​ទ្រព្យ​ដំណើរការរហូតមកដល់​បច្ចុ​ប្បន្ន​ផងដែរ បើទោះជាវិស័យដីធ្លីពេលនេះ​ហាក់​នៅ​ទ្រឹងក្ដី ។ប្រភពបានឲ្យដឹងថាលោក​វីរៈ​យុទ្ធ នៅតែចង់ពង្រឹងអាជីពសិល្បៈថែមទៀត ទោះជា​ពេលនេះលោកមានឪពុកម្ដាយ​ក្មេកជា​អ្នកមានទ្រព្យស្ដុកស្ដមហើយពួកគាត់ចង់ឲ្យកូនប្រសាររូបនេះដើរតាមផ្លូវលោកតាមរយៈការធ្វើជំនួញធំក្ដី ។

ក្រៅពីលោកឆាយ វីរៈយុទ្ធ តារាដែលមានឪពុកម្ដាយក្មេកជាអ្នកមានទ្រព្យស្ដុក​មាន​ដូច​ជាលោកនី រតនា និងកែវ វាសនា ជាដើម ប៉ុន្ដែពួកគេនៅតែបន្ដអាជីពចម្រៀងដដែល ។សម្រា​ប់​​​លោកចាន់ឆោម វិញក្រោយចាប់ដៃអ្នកនាងសែ ចាន់ឌី ជាង៧ឆ្នាំពេលនេះទទួល​បានចំ​ណង​​​ដៃកូនស្រី២នាក់គឺកូនទី១ឈ្មោះវីរៈយុទ្ធ អភិជាតារាទេវី ហៅAtara អាយុជាង៤ឆ្នាំ និង​កូនទី​២ឈ្មោះវីរៈយុទ្ធ អមរាទេវី ហៅAlinna អាយុជាង២ខែ ។លោកវីរៈយុទ្ធ ថាលោកនឹងយក​កូន​ទី៣នៅពេលណាដែលគម្លាតអាយុកូនទី២បានច្រើនឆ្នាំបន្ដិច ដែលតាមព័ត​មានថា​លោកចង់​បាន​កូនប្រុស។

គួរបញ្ជាក់ថាលោកឆាយ វីរៈយុទ្ធ ជាតារាស្នូលរបស់សាន់ដេ ហើយក្រៅពីផលិតកម្ម​ទម្លាក់បទឲ្យច្រៀងនោះភរិយាលោកក៍ជាអ្នកនិពន្ធបទចម្រៀងល្បីៗជាច្រើនបទឲ្យលោកច្រៀងផងដែរ ។ប្រភពបានឲ្យដឹងថាលោកវីរៈយុទ្ធ ជាមុខសញ្ញារបស់ផលិតកម្ម​រស្មីហង្សមាស​ជា​ច្រើនឆ្នាំមកហើយ ពិសេសជាង៣ឆ្នាំចុងក្រោយនេះបន្ទាប់ ពីព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដើរចេញពីផលិតកម្មធំនោះព្រមគ្នាលោកចាន់ឆោម កាន់តែមានភាគរយខ្ពស់​ក្នុងការ​ទៅជំ​នួស​តារាល្បីទាំង២។ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗលោកវីរៈយុទ្ធ ថាលោក​នៅ​តែជាតារារបស់សាន់ដេដដែល។ចំណែកអតីតតារាហង្សមាសលោកនូ ស៊ឹប ប្រាប់​អ្នក​យក​ព័តយើងថាលោកវីរៈយុទ្ធ មានសម្លេងល្អ ហេតុនេះមិនមែនតែហង្សមាសទេ ផលិតកម្ម​ណា​ក៍ចង់បានដែរ ។

 លោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ជាអ្នកចម្រៀងម្នាក់ដែលមាន​សម្ថភាព​អាច​ច្រៀងបានទាំងការឡើងតុងខ្ពស់បំផុត ហើយទម្លាក់មកច្រៀងទាបបំផុតក៍បាន ដែល​តារា​ចម្រៀងផ្សេងទៀតពិបាកធ្វើបានដូចលោក។តារាកូន២រូបនេះដូចគ្នាទៅនិងលោកព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងខេម ជាដើម ពោលគឺភរិយាលោកជាជំ នួយការឲ្យប្ដីតែម្ដង ហេតុនេះ​ហើយ​បានជាលោកឆោម តែងតែសរសើរពីគុណសម្បត្តិរបស់ប្រពន្ធហើយថាពេលខ្លះលោក​ស្ដាប់​ភរិ​យាច្រើនទាក់ទងការងារសិល្បៈ ។តែរយៈពេលចុងក្រោយ​នេះគេមិន​ទាន់​ឃើញលោក​វីរៈ​យុទ្ធ ចេញបទផ្ទុះខ្លាំងដូចមុនទេ ដោយពេលខ្លះលោកបានយក​បទល្បីចាស់ៗមកកែ​ច្នៃជា​ភ្លេងថ្មីទៀតផង ។ មហាជនរងចាំមើលថាតើលោកឆាយ ចាន់ឆោម នឹងទៅហង្សមាស ដើម្បីជំនួសព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឬសុខចិត្តនៅក្រាញសាន់ដេបន្ដទៀត ?

RELATED ARTICLES