Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភោជនីយដ្ឋាន បង ភ្លើងឆេះហ្មត់

ភោជនីយដ្ឋាន បង ភ្លើងឆេះហ្មត់

ភ្នំពេញ ៖ ភោជនីយដ្ឋាន២ ជាប់គ្នា ត្រូវបានភ្លើងឆេះខូចខាតទាំស្រុង បន្ទាប៉ពីម្ចាស់ហាងបានហៅជាងផ្សារដែក មកជួលជុលដំបូល លុះខណៈកំពុងផ្សារ ស្រាប់តែខ្ទាតផ្កាភ្លើង បង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងរាលដល់ហាងជាប់គ្នា ធ្វើឱ្យផ្អើលដល់សមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចអតីតហាងប្រេនឌី និងភោជនីយដ្ឋាន បង ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥ កែងផ្លូវលេខ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជាងផ្សារដែក មានគ្នា២ទៅ៣នាក់ បានមកជួសជុលដំបូលហាង នៅចំណុចកើតហេតុ ហើយខណៈនោះសង្ស័យជាងផ្សារដែកខ្វះការប្រុងប្រយ័ត្ន បានផ្សារដំបូល ធ្វើខ្ទាតផ្កាភ្លើងទៅលើក្រណាត់ បណ្តាលឱ្យឆេះហុយផ្សែងហុយខ្មួលខ្មាញ់ កើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្រញាប់រាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

អគ្គិភ័យខាងលើ បានបង្កការខូចខាតអតីតហាងយីហោ ប្រេនឌី ទាំងស្រុង ចំណែកភោជនីយដ្ឋាន បង ដែលស្ថិតនៅជាប់គ្នានោះ បានរងការខូចខាតស្ទើរតែទាំងស្រុង និងឆាបឆេះម៉ូតូអស់ចំនួន ១គ្រឿង ព្រមទាំងបង្កឱ្យកងកម្លាំងដែលកំពុងបាញ់ទឹកពន្លត់រងរបួសជើង ដោយសារជាន់អំបែងកញ្ចក់ និងត្រូវបានបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង បាញ់ទឹកពន្លត់ ទើបភ្លើងរលត់ជាស្ថាពរ។ ចំពោះមូលហេតុ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងបានសន្និដ្ឋានថា គឺបណ្តាលមកពីជាងផ្សារដែក ធ្លាក់កម្ទេចផ្កាភ្លើងទៅដំបូលក្រណាត់ ទើបបង្កឱ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបែបនេះ៕

RELATED ARTICLES